ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ក្នុងរយៈពេល២៤ម៉ោង មនុស្សជាង៥ពាន់នាក់ស្លាប់ និងជាង១០ម៉ឺននាក់ឆ្លងវីរុសកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៥២៨៣នាក់ បានបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ និងមនុស្សចំនួន១០៦៤៧៥នាក់ផ្សេងទៀត បានឆ្លងវីរុសនេះនៅជុំវិញពិភពលោក ។ នេះយោងតាមការចុះផ្សាយរបស់ Worldometer ។ គិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ កំណើននៃមនុស្សឆ្លងរាលដាលនៃវីរុស កូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់៥ ៧៨៤ ៦០៣នាក់ និងមនុស្សសរុបចំនួន៣៥៦ ៩៣៧នាក់បានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ។ សូមរំលឹកថា ក្នុងរយៈពេល២៤ម៉ោងដូចគ្នា គិតត្រឹមថ្ងៃពុធ ទី២៧ ខែដដែលនេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន៤០៥៣នាក់ និងមនុស្សចំនួន៩៤៣២៩នាក់ បានឆ្លងវីរុសនេះ នៅជុំវិញពិភពលោក ៕...
ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ ដើម្បីទប់ស្កាត់កូវីដ១៩

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖  លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា។ ការសន្យាផ្តល់ជំនួយនេះ ធ្វើឡើងក្នុងឱកាសលោកឯកអគ្គរាជទូតជួបពិភាក្សាការងារ ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកមិញនេះ។ លោកឯកអគ្គរាជទូត បានបន្ថែមថា ទឹកប្រាក់ជំនួយនេះ គឺសម្រាប់ចំណាយលើសម្ភារៈបច្ចេកទេស ផ្នែកវិជ្ជសាស្ត្រ ដើម្បីព្យាបាលអ្នកជំងឺ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ១៩។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី  បានជម្រាបជូនអំពីវិធានការបន្ទាន់ៗជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិត និងជនងាយរងគ្រោះ ដោយការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តមឯកអគ្...
 កីឡាការិនីជើងឯកការ៉ាតេកម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយកំលោះសង្ហា ឈ្មោះ កែវ ដេវីត

 កីឡាការិនីជើងឯកការ៉ាតេកម្ពុជា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយកំលោះសង្ហា ឈ្មោះ កែវ ដេវីត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ ស្រស់សង្ហានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទៅតាមប្រពៃណី ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង។ តាមរយះរូបថតជាច្រើនសន្លឹក ដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី បានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយកូនកំលោះសង្ហា ឈ្មោះ កែវ ដេវីត ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្ដិ ចូលរួមយ៉ាងអធិកអធម៕...
ធនាគារជាតិនៃកម្ពុជា ប្រជុំជាមួយតំណាងគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ដីពីការផ្អាកការទទួលយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

ធនាគារជាតិនៃកម្ពុជា ប្រជុំជាមួយតំណាងគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ដីពីការផ្អាកការទទួលយកក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ឧសភានេះ បានបើកកិច្ចប្រជុំជាមួយតំណាង គ្រប់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំងអស់ ស្ដីពីការផ្អាកការទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ។
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះ ស្រាយជួយពលរដ្ឋក្រីក្រ នៅសហគមន៏ ដែលរងផល ប៉ះពាល់ដោយជំងឺកូវិដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីការរៀបចំផ្ដល់ការយកចិត្ដទុក្ខដាក់និងរកវិធីណាជួយដល់សហគមន៏ក្រីក្រ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ និងផ្លល់អត្ដសញ្ញាណកម្ម ដល់ពលរដ្ឋក្រីក្រទាំង១០១សហគមន៏ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សុំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្រោមឱវាទក្រុងទាំងអស់ ត្រូវចុះស្រង់ស្ថិតិធ្វើបច្ចុប្បនភាពគ្រួសារក្រីក្រពិតប្រាកដ នៅសហគមន៏ រប់សខ្លួន ឲ្យបានត្រឹមត្រូវ ដោយសមភាព សុក្រឹតយុត្ដិធម៏ ដោយតម្លាភាព ។ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្ដចុះ តាមដាមស្រង់ទិន្នន័យ ប្រជាពលរដ្ឋ ដើម្បីយកតួលេខមកពិនិត្យនិងធ្វើការដោះស្រាយជាកញ្ចប់ថវិកា ឬសម្ភារៈ ជួយពួកគាត់ ដែល ពាល់ដោយ...
ក្រសួងពាណិជ្ជកម្ម រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកមម បានកត់សម្គាល់នូវវឌ្ឍនភាពល្អប្រសើរនៃការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទាក់ទងនឹងច្បាប់ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់អនុគណៈកម្មការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីម្ហូបអាហារ ដែលបានជិតនឹងឈានដល់ដំណាក់ក...
ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់ រយះពេល៣សប្ដាហ៍នៃខែឧសភានេះ

ភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់ រយះពេល៣សប្ដាហ៍នៃខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។ នេះយោងតាមការផ្សព្វផ្សាយ របស់ក្រសួងទេសចរណ៍ ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧ភាគរយ បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភានេះ៕...
រដ្ឋបាលរាជធានីភ្នំពេញ ៖គ្រោងនឹងបើកសេវាដឹកជញ្ជូន រថយន្ដក្រុងឡើងវិញនៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ-១៩អត់មានឆ្លងបន្ដទៀត

រដ្ឋបាលរាជធានីភ្នំពេញ ៖គ្រោងនឹងបើកសេវាដឹកជញ្ជូន រថយន្ដក្រុងឡើងវិញនៅពេលខាងមុខ ប្រសិនបើជំងឺកូវីដ-១៩អត់មានឆ្លងបន្ដទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអនុញ្ញាតឲ្យដំណើរការឡើងវិញនៅពេលឆាប់ៗនេះ ហើយអនុញ្ញាតដឹកអ្នកដំណើរត្រឹមតែ ២០នាក់ ប៉ុណ្ណោះ ក្នុង១គ្រឿង ។ លោក អ៊ាន សុឃីម អភិបាល នៃរដ្ឋករស្វាយ័តដឹកជញ្ជូនរថយន្ដក្រុងថ្លែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០នេះ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ក្រោមទិស ស្លោក គ្មានការចម្លងមេរោគកូវីដ-១៩ ពីអ្នកបើកបរ និងអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ។ លោក អ៊ាន សុឃីម បានឲ្យដឹងថា ពេលបើកដំណើរការ សេវារថយន្តក្រុងសាធារណៈឡើងវិញ អំឡុងពេលមានវិបត្តិ កូវីដ-១៩នេះ យើងនឹងមានវិធានការមួយចំនួន ដើម្បីអនុវត្តក្នុងគោលទប់ស្កាត់ការរាត ត្បាតនៃជំងឺនេះ។ ការប្រើប្រាស់ទឹកអាល់កុលសម្រាប់អ្នកដំណើរ ការវាស់កម្ដៅ តម្រូវឲ្យពាក់ម៉ាសពេលជិះរថយន្តក្រុង ការរក្សាគម្លាតរវាងអ្នកជិះ និងអ្នកជិះ និងដាក់ឲ្យមានប្រដាប់សម្រាប់សម្លាប់មេរោគ នៅក្...
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីពីរនាក់ ករណីប្រើក្មេងៗដើរសុំទាន

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីពីរនាក់ ករណីប្រើក្មេងៗដើរសុំទាន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌសែនសុខ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការឃាត់ខ្លួនស្រ្តីពីរនាក់ និងរំដោះក្មេងៗប្រាំមួយនាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗដើរសុំទាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប្រតិបត្តិបង្រាបនេះ អនុវត្តន៍នៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ស្ត្រីជាប់បទល្មើសទាំង២នាក់ ដែលឃាត់ខ្លួនពេលនេះ គឺឈ្មោះ ឆែ ធឿន អាយុ៥៨ឆ្នាំ និងឈ្មោះ នួន ទូច អាយុ២៨ឆ្នាំ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បានសារភាពថា ជារៀងរាល់ព្រឹក ពួកខ្លួនតែងតែដឹកក្មេងៗ តាមម៉ូតូកង់បី យកក្មេងៗ មកដាក់នៅផ្សារឈូកមាស ដើម្បីឲ្យដើរសុំទាននៅក្នុងផ្សារ។ លុះដល់ម៉ោង៥ ឬម៉ោង៦ល្ងាច ទើបពួកខ្លួនមកដឹកក្មេងៗទាំងនោះ ក្មេងម្នាក់ៗក្នុងមួយថ្ងៃ អាចសុំទានបានលុយពី២០០ ០០០រ...
ការនាំចេញរបស់កូរ៉េខាងត្បូង អាចធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភានេះ

ការនាំចេញរបស់កូរ៉េខាងត្បូង អាចធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងទៅលើការិយាល័យឈ្មួញកណ្តាលក្នុងស្រុកចំនួន៨កន្លែងរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញថា ការនាំចេញ អាចនឹងធ្លាក់ចុះជិត២៣ភាគរយ នៅខែឧសភាពនេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News Agency ។ ប្រភពដដែលបានបន្តថា ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសកល និងកាត់បន្ថយការបញ្ជាទិញស្ទើរតែទាំងស្រុង ដោយសារប្រទេសមួយចំនួននៅតែបន្តអនុវត្តវិធានការបិទប្រទេស និងបិទសេដ្ឋកិច្ចផងដែរ ដែលនាំឲ្យប្រតិបត្តិការការងារត្រូរអាក់រអួល ។ ចំពោះការដឹកជញ្ជូនទៅក្រៅប្រទេសពីកូរ៉េខាងត្បូង ដែលត្រូវបានព្យាករណ៍ថា នឹងមានតម្លៃទឹកប្រាក់ប្រមាណ៣៥.៤ពាន់លានដុល្លារអាមេរិកនៅខែឧសភានេះ ហើយតម្លៃដឹកជញ្ជូនធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ បើប្រៀបធៀបជាមួយនឹងតម្លៃដឹកជញ្ជូនក្នុងតម្លៃទឹកប្រាក់ជាង៤៥.៩ពាន់លានដុល្...