ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជា-កូរ៉េ៖ ប្រកាសចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

កម្ពុជា-កូរ៉េ៖ ប្រកាសចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។ មុននឹងប្រកាសជាផ្លូវការនាថ្ងៃនេះ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើន សារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ១- ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ២- ការរៀបចំគោលការណ៍រួមនៃការចរចា ៣- ការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ ប...
មន្ត្រីសាខា ក.ប.ប រកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)នៅខេត្តកំពង់ធំនិងដកហូត

មន្ត្រីសាខា ក.ប.ប រកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)នៅខេត្តកំពង់ធំនិងដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ធំ)៖ មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ក្នុងផ្សារតាំងក្រសាំង ស្ថិតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ណែម និងពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមី​ហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ មន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៧ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការ...
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ អបអរសាទរបុណ្យ «រុក្ខទិវា» ០៩កក្កដាឆ្នាំ២០២០

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ អបអរសាទរបុណ្យ «រុក្ខទិវា» ០៩កក្កដាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់៕...
ឧកញ៉ា ហ៊ួត ជា ផ្តល់ស័ង្កសីជួយស្រ្តីរងគ្រោះថ្នាក់​ដោយខ្យល់​កន្ត្រាក់

ឧកញ៉ា ហ៊ួត ជា ផ្តល់ស័ង្កសីជួយស្រ្តីរងគ្រោះថ្នាក់​ដោយខ្យល់​កន្ត្រាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឡុង សុគិរី តំណាងលោកឧកញ៉ា​ ហ៊ួត​ ជា​ អគ្គនាយកក្រុមហ៊ុន​ ហ៊ួត ជា នៅថ្ងៃទី០៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២០​ បាន​យក​ស័ង្កសីផ្តល់​ជូនស្រ្តីឈ្មោះ ស្រ៊ុន​ គីមស្រ៊ី​  ដែល​រងគ្រោះដោយសារខ្យល់ កន្រ្តាក់កាលពីពេលកន្លងទៅ​នៅភូមិព្រៃទា១​ សង្កាត់​ចោម​ចៅ៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  ដោយសារ​តែមើលឃើញពីទុក្ខលំបាក​ក្នុងជីវភាព​ប្រចាំថ្ងៃ ហើយ​ជាស្រ្តី​មេម៉ាយ​ដើរតួជាឪពុកផង​ម្ដាយផង រស់នៅ​២នាក់កូនប្រុស​ប៉ុណ្ណោះ  ​ជីវភាព​ខ្វះខាត​ពឹង​អាស្រ័យ​លើរបរបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយ​ថែមទាំងមានជំងឺបេះដូង និងលើសឈាមទៀត៕...
បេក្ខជន៨នាក់ប្រកួតប្រជែងយកតំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោក

បេក្ខជន៨នាក់ប្រកួតប្រជែងយកតំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ដែលហៅកាត់ថា WTO នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន ថ្មីនៅដំណាច់ខែសីហាខាងមុខ ខណៈដែលលោក Roberto Azevedo ដែលជាអគ្គលេខាធិការរបស់អង្គការនេះបច្ចុប្បន្នត្រូវបញ្ចប់អាណត្តិរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ បេក្ខជនមកពីប្រទេសចំនួន១៦៤ ដែលជាប្រទេសសមាជិករបស់អង្គការនេះ អាចដាក់ពាក្យប្រកួតប្រជែងយកតំណែងនេះបាន ហើយគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ មានបេក្ខជនចំនួន៨នាក់ មកពីប្រទេស កូរ៉េខាងត្បូង នីហ្ស៊េរីយ៉ា ម៉ិកស៊ិក អង់គ្លេស អេហ្ស៊ីប ម៉ូលដូវ៉ា កេនយ៉ា និងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ។ អ្នកនាំពាក្យអង្គការ WTO បានប្រកាសថា បេក្ខជនទាំង៨នាក់ នឹងឡើងបង្ហាញទស្សនៈរបស់ខ្លួននៅក្នុងអង្គប្រជុំរបស់អង្គការនេះ នៅសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា អគ្គលេខាធិការរបស់អង្គការនេះបច្ចុប្បន្ន លោក Roberto Azevedo អាចនឹងត្រូវបានជ្រើសរើសឲ្យបន្តតំណែង ៕  ...
ធនាគារធំៗ៤របស់ជប៉ុន នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ជនរងគ្រោះទឹកជំនន់

ធនាគារធំៗ៤របស់ជប៉ុន នឹងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដល់ជនរងគ្រោះទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដានេះថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤ របស់ប្រទេសជប៉ុន កំពុងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនេះ នឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបបំផុតដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង ដោយយកប្រាក់កម្ចីនេះទៅជួសជុលលំនៅឋាន ឬយកទៅសាងសង់លំនៅឋានថ្មី ដោយសារលំនៅឋានចាស់បានខួចខាតដោយសារគ្រោះមហន្តរាយធម្មជាតិភ្លៀងធ្លាក់ខ្លាំង ។ គ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន៤អង្គភាពនោះ គឺធនាគារ Sumitomo Mitsui ធនាគារMitsubishi UFJ ធនាគារ Mizuho និងធនាគារ Resona ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំៗបំផុតនៅប្រទេសជប៉ុន ៕...
ឯកអគ្គរដ្ឋទូតគូបា៖ សសើរកម្ពុជា ទុបស្កាត់បានមិនមានការរីករាលដាល និងមិនមានអ្នកស្លាប់ ដោយជំងីកូវីដ-១៩

ឯកអគ្គរដ្ឋទូតគូបា៖ សសើរកម្ពុជា ទុបស្កាត់បានមិនមានការរីករាលដាល និងមិនមានអ្នកស្លាប់ ដោយជំងីកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ស្រី កិត្តិស្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានទទួលជួប លោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios)ឯកអគ្គរដ្ឋទូត ប្រទេសគូបាប្រចាំនៅកម្ពុជា ក្នុងគោល បំណង សម្ដែងការគួរសមកាលពី ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ លោកស្រី ម៉ែន សំអន បានអគុណចំពោះរដ្ឋាភិបាលគូបា កម្ពុជាមិនអាចបំភ្លេចបាននូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតៈព្រះ មហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ។ លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបា បានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើ...
ការចិញ្ចឹមមាន់ខ្មៅកំពុងមានទីផ្សារខ្លាំងទាំងពូជនិងសាច់សម្រាប់បរិភោគ

ការចិញ្ចឹមមាន់ខ្មៅកំពុងមានទីផ្សារខ្លាំងទាំងពូជនិងសាច់សម្រាប់បរិភោគ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ ៖ បច្ចុប្បន្ននេះមាន់ខ្មៅកំពុងមានទីផ្សារទំាងពូជនិងសាច់សម្រាប់ទិញយកទៅចិញ្ចឹមនិងបរិភោគពេញនិយម ធ្វើឲ្យកសិករអ្នកចិញ្ចឹមមានប្រាក់ចំណូលខ្ពស់ក្នុងសេដ្ឋកិច្ចគ្រួសារ ។ លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមមាន់ខ្មៅចំនួន៥កន្លែង ក្រោមការផ្តល់បច្ចេកទេសពីមន្ទីរកសិកម្មខេត្តលើកម្មវិធីចុះផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ ។ លោកបន្តទៀតថា ក្រោយពេលទទួលបានបច្ចេកទេសនៃការចិញ្ចឹម បានធ្វើឱ្យមាន់ខ្មៅទទួលបានលទ្ធផលល្អ ដោយក្នុងមួយក្បាលទម្ងន់ប្រមាណ២គីឡូក្រាមកសិករអាចលក់បានជាង១០ម៉ឺនរៀល បើប្រៀបធៀប ទៅនឹងមាន់ខ្មែរឬមាន់ផ្សេងៗទៀតគឺមាន់ខ្មៅមានតម្លៃខ្ពស់ហើយមានទីផ្សារល្អ ។ ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ឥឡូវនេះការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើង...
លោកកៅ ថាច៖ ជំរុញកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះឱ្យបានច្បាស់លាស់ 

លោកកៅ ថាច៖ ជំរុញកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ត្រូវរៀបចំផែនការដាំដុះឱ្យបានច្បាស់លាស់ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពត៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចុះផ្សព្វ ផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារ ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពត កាពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ។ លោក កៅ ថាច បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីចំនួនជាង៣៥០ពាក្យក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ជាង៣៧លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ។ លោកបន្តទៀតថា បងប្អូន រួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្...
កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២០នេះ 

កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងក្នុងខែកក្កដា ឆ្នាំ២០២០នេះ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖​ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា តាមរយៈការព្យាករណ៍អាកាសធាតុ លើកទី២ សម្រាប់ឆ្នាំ២០២០នេះ កម្ពុជានឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង) បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្តាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ការវិវត្តន៍កូនរដូវប្រាំងធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ដូចជា ប្រទេសថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ។ ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា ស្ថានភាពនេ...