ក្រុមហ៊ុន ហ៊ួត ជា កាន់តែមានវឌ្ឍន៍ភាពឈានមុខផ្នែកផ្គត់ផ្គងគ្រឿងសំណង់នៅកម្ពុជា
ភ្នំពេញ៖ ក្នុងរយះពេលជាង១០ឆ្នាំ ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានពង្រីកសាខាស្ទើតែគ្រប់ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា នេះបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន និងការជឿជាក់របស់អតិថិជន។
លោក សៀន ពិសិដ្ឋ ប្រធានសាខាក្រុមហ៊ុន ហ៊ួត ជា នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រសាសន៍ថា ដោយមើលឃើញពីវិស័យសំណង់មានសន្ទុះឈានឡើង លោកសម្រេចចិត្តបើកអាជីវកម្មខ្លួនឯង ដោយទិញសិទ្ធិពីក្រុមហ៊ុនហ៊ួត ជា ។
លោកពិសិដ្ឋ បញ្ជាក់ថា ក្រុមហ៊ុនហ៊ួត ជា មានអ្នកជំនាញផ្តល់ប្រឹក្សាយោបល់ ទាំងផ្នែកទីផ្សារ និងផ្នែកលក់ ហើយខាងក្រុមហ៊ុន បានបណ្តុះបណ្តាលជំនាញដល់ម្ចាស់អាជីវកម្មគ្រប់សាខាទាំងអស់ ផ្នែកគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។
ក្នុងនាមជាម្ចាស់អាជីវកម្មវ័យក្មេងប្រចាំសាខាហ៊ួត ជា ស្រុកខ្សាច់កណ្តាល លោកសៀន ពិសិដ្ឋ បានឲ្យដឹងទៀតថា ដោយមើលឃើញពីវិស័យសំណង់មានការរីកចម្រើនច្រើន ហើយស្រុកខ្សាច់កណ្តាល ជាតំបន់មានសក្តានុពល ការសាងសង...








