ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋត្រូវផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។ លោករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើមខែកក្កដា ជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ។ លោកបានថ្លែងថា គ្រប់អង្គភាពផ្សព្វផ្សាយ របស់រដ្ឋ ត្រូវធ្វើការផលិតកម្មវិធីថ្មីៗ ដូចជាផលិតឯកសារ បទយកការណ៍ផ្សេងៗ មានប្រជាពលរដ្ឋមិនសូវបានដឹង ដើម្បីឲ្យមានការយល់ច្បាស់ ពិសេស ពន្យល់ពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលទាក់ទងនិងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស់ស្ពាយ ASPIREដែលមានសារសំខាន់សម្រាប់ប្រជាសិករ ក្នុងការធ្វើកសិកម្ម តាមបច្ចេកវិទ្យាថ្មី អាចរកប្រាក់ចំណូលបានច្រើន ជាពិសេសឈ្នះទៅលើបំរែបម្រួល អាកាសធាតុ។ លោករដ្ឋមន្រ្តី ក៏បានជំរុញអោយទូរទស្ស...
សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយ

សហរដ្ឋអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោកជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី០៧ ខែកក្កដានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ នេះបើតាមការចុះផ្សាយរបស់ CNN ។ មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីអង្គការ WHO គឺដោយសារប្រធានា ធិបតីអាមេរិករូបនេះ បានទម្លាក់កំហុសទៅលើអង្គការ(WHO)ថា គ្មានសមត្ថភាពក្នុងការជូនដំណឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការឆ្លងរាលដាលវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។ សូមបញ្ជាក់ថា លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងច្រើនទៀត មានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងនាំអាមេរិកឲ្យចេញពីអង្គការយូណេស្កូ ៕  ...
លោក វេង សាខុន បង្កើតក្រុមការងារចុះស្រាវជ្រាវនិងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃពលរដ្ឋកំពុងតែកាន់កាប់

លោក វេង សាខុន បង្កើតក្រុមការងារចុះស្រាវជ្រាវនិងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃពលរដ្ឋកំពុងតែកាន់កាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ ចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែល ប្រជាពលរដ្ឋកាន់កាប់ អាស្រ័យផលជាក់ស្តែង។ ការបង្កើតក្រុមការងារនេះ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗ ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីថា គឺត្រូវតែកាត់ឆ្វៀលដី ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់ នៅជាងដប់ម្ភៃឆ្នាំមកហើយ ៕...
សម្តេច ស ខេង ថ្លែងថា«បញ្ហាដីធ្លីគឺពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេចជាអ្នករងកម្មដោះស្រាយទៅវិញ

សម្តេច ស ខេង ថ្លែងថា«បញ្ហាដីធ្លីគឺពាក់ព័ន្ធសុទ្ធតែអ្នកធំៗ ហើយសម្តេចជាអ្នករងកម្មដោះស្រាយទៅវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅថ្ងៃទី៧ កក្កដានេះ​ថា នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ហើយ​តែបញ្ហានេះ សម្តេចថា« សម្តេចជាអ្នករងកម្ម ក្នុងការដោះស្រាយទៅវិញ»។ សម្តេចបន្តថា ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ ។ សម្តេច ស ខេង ថ្លែងថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះ ស្រាយផង! ហើយសុទ្ធ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា៖ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា​និងកូរ៉េ មានការកើនឡើងជាបន្តបន្ទាប់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា៖ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា​និងកូរ៉េ មានការកើនឡើងជាបន្តបន្ទាប់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េក្នុងពេលដ៏ខ្លីខាងមុខ។ ការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាព និងការវិវត្ត នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ ...
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបង្ខំចិត្តបើកទ្វាររោងចក្រនៅក្រៅប្រទេស

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបង្ខំចិត្តបើកទ្វាររោងចក្រនៅក្រៅប្រទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន មានក្រុមហ៊ុន តូយ៉ូតា នីសាន់ ហុងដា ស៊ុយស៊ុយគី និងក្រុមហ៊ុន មីតស៊ូប៊ីស៊ី កំពុងស្វះស្វែងរកការ បើករោងចក្រផលិតរថយន្តរបស់ខ្លួនឡើងវិញនៅក្រៅប្រទេស ដែលត្រូវបានបិទទ្វារដោយសារការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី ។ ក្រុមហ៊ុនតូយ៉ូតា បានបើកប្រតិបត្តិការផលរថយន្តរបស់ខ្លួនទាំងស្រុងនៅប្រទេសប្រេស៊ីល និង ព័រទុយហ្កាល់ ខណៈដែលប្រទេសទាំងពីរនេះ មានកំណើនខ្ពស់នៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ។ ការចាប់ផ្តើមបើកទ្វារក្រុមហ៊ុនផលិតរថយន្តឡើងវិញ ត្រូវបានធ្វើឡើងដើម្បីបំពេញការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងបំពេញតម្រូវការរថយន្តនៅក្នុងប្រទេសនានានៅជុំវិញពិភពលោក ៕...
ឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ

ឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅរសៀលថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចំនួន បីបទល្មើស រួមមាន បំផ្លាញដោយចេតនា គៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។ ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។ សូមបញ្ជាក់ថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាលោកស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ចំណែកលោកឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល៕...
លោក ពូទីន នឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ីអស់មួយជីវិត

លោក ពូទីន នឹងកាន់តំណែងប្រធានាធិបតីរុស្ស៊ីអស់មួយជីវិត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត ក្រោយពីប្រជាពលរដ្ឋប្រមាណ៣ភាគ៤បានបោះឆ្នោតប្រជាមតិគាំទ្រលោក ពូទីន ឲ្យកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ខាងមុខ នេះបើតាមការចុះផ្សាយរបស់ The Hill ។ សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលរុស្ស៊ីបានរៀបចំការបោះឆ្នោតប្រជាមតិមួយក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលជាការបើកផ្លូវឲ្យប្រធានាធិបតីរូននេះ អាចកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ ដោយមានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតយ៉ាងច្រើនលើសលប់រហូតដល់៣ភាគ៤ ។ លោក ពូទីន កើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៥២ ដែលនៅឆ្នាំ២០២០នេះលោកមានអាយុជិត៦៨ឆ្នាំហើយ ហើយបើប្រធានាធិបតីរូបនេះកាន់តំណែងរហូតដល់ឆ្នាំ២០៣៦ គឺលោក ពូទីន នឹងមានអាយុ ៨៤ឆ្នាំ ដែលជាអាយុកាន់តំណែងប្រធានាធិបតីចុងក្រោយ ៕  ...
អាមេរិកជាប់លេខ១លើពិភពលោកដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេ

អាមេរិកជាប់លេខ១លើពិភពលោកដែលមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកនៅតែបន្តឈរលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ដែលគិតត្រឹមថ្ងៃទី៧ ខែកក្កដានេះ ដែលមានមនុស្សស្លាប់សរុបជាង១៣ម៉ឺននាក់ គឺចំនួន ១៣២ ៩៧៩ នាក់ និងមនុស្សឆ្លងសរុប ៣លាននាក់គឺចំនួន ៣ ០៤០ ៨៣៣ នាក់ ហើយប្រទេសប្រេស៊ីលឈរលំដាប់លេខ២ និងប្រទេសឥណ្ឌាឈរក្នុងលំដាប់លេខ៣ នេះបើតាមការចុះផ្សាយរបស់Worldometer ។ គិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះចំនួនមនុស្សស្លាប់សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៥៤០ ៦៦០ នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ចំនួន ១១ ៧៣៩ ១៦៧ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន ៦ ៦៤១ ៨៦៤ នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្សស្លាប់ថ្មីដោយសារវីរុសកូវីដ-១៩នេះ នៅលើពិភពលោកមានចំនួន ៣៥៨៣ នាក់ និងមនុស្សឆ្លងថ្មីសរុបចំនួន ១៧១ ៥០៨ នាក់ ៕...
រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ និងចែកខិតប័ណ្ណផ្សេងៗតាមទីសាធារណៈ

រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិបតេយ្យ និងចែកខិតប័ណ្ណផ្សេងៗតាមទីសាធារណៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការបិទផ្សាយប័ណ្ណព័ត៌មាន ការចងផ្ទាំងផ្សាយ អនាធិប តេយ្យ ការចែកខិតប័ណ្ណផ្សេងៗ និងប្រើឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទី សាធារណៈ ។ នេះយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដានេះ បានឲ្យដឹង ថា ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព និងកិត្យានុភាពរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់គ្រប់អង្គភាព ស្ថាប័នឯកជន វិទ្យាស្ថានអប់រំ អង្គការ សមាគម និងក្រុមហ៊ុននានា ត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការបិតប័ណ្ណព័ត៌មាន ផ្សាយពាណិជ្ជកម្ម ពិសេសការចងផ្ទាំងផ្សាយពាណិជ្ជកម្ម អនាធិបតេយ្យ ចែកខិត្តប័ណ្ណតាមភ្លើងស្ដុប បិតផ្សាយប័ណ្ណនៅតាមបង្គោលភ្លើង ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណ៏យដ្ឋាន គូរគំនូរអាហ្វីស ការប្រើប្រាស់ឧបករណ៍ បំពងសំឡេង (ឧឃោសនាសព្ទ) ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែក្បួន ផ្សព្វផ្សាយផលិតផលផ្សេងៗ ព្រមទាំង នៅតាមរថយន្ត ម៉ូតូ រ៉ឺម៉ក និងការដ...