ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក អ៊ុន ចាន់ដា ពិនិត្យមើលសំណង់អគារសាលាខេត្ត បន្ទាប់ពីផ្អាកការសាងសង់មួយរយៈខ្លី

លោក អ៊ុន ចាន់ដា ពិនិត្យមើលសំណង់អគារសាលាខេត្ត បន្ទាប់ពីផ្អាកការសាងសង់មួយរយៈខ្លី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញពិនិត្យសំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់ កាលពីពេលកន្លងទៅនេះ។ លោកអភិបាលខេត្ត បានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើនៅសាលាខេត្ត និងអាចផ្តល់កន្លែងសមរម្យដើម្បីបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ និងសាធារណៈជន គណៈអភិបាលបានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់អាគាររដ្ឋបាលនេះបន្តទៀត ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០នេះ។ សូមបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្ត ត្រូវបានសាងសង់ឡើងពីបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងដំបូលប្រក់ក្បឿងទំហំបណ្តាយ៥៣,២៥ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់២៤,៥៧ម៉ែត្រ មានទីតាំងនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​៕...
ភាពយន្តអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវស្នេហាសម័យថ្មី

ភាពយន្តអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវស្នេហាសម័យថ្មី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ខ្សែភាពយន្តខ្លីបែបអប់រំរឿង «ប្រពន្ធបាយកក» ឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវ ស្នេហាសម័យថ្មី កំពុងធ្វើឲ្យមានចាប់អារម្មណ៍ខ្លាំង។ ភាពយន្តខ្លីរឿងនេះ ជារបស់ផលិតកម្មចប (Job Production) ទទួលបានការពេញចិត្ត និងកោតសរសើរខ្លាំង រហូតមានការបញ្ចេយោបល់ (Comment ) និងការចែករំលែកជាច្រើនពេញបណ្តាញ សង្គមនានា។ អត្ថន័យនៃសាច់រឿង ដែលឆ្លុះបញ្ចាំង ពីជីវិតស្នេហាមនុស្សប្រុសស្រីមួយចំនួនក្នុងសង្គមបច្ចុប្បន្ន។ តារាសម្តែងជាច្រើនពិសេសអតីតបេក្ខជន X Factor Cambodiaកញ្ញា លាង ចាន់ឡា និងតារាសម្តែង លោក Kavin កញ្ញា ហេង វិមាន និងកញ្ញា ហេង ស្រីពេជ្រ ជាដើម។ លោក ឈួន សុខលីម អ្នកគ្រប់គ្រងការផលិតបានបញ្ជាក់ថា ជាភាពយន្ត ឆ្លុះបញ្ចាំង ពីស្នេហាផិតក្បត់របស់ស្វាមី លួចលាក់មានស្រីខាងក្រៅ មិនព្រមកែខ្លួន និងចាត់ទុកប្រពន្ធ ត្រឹមជាបាយដែល សល់ ចុងក្រោយគឺមានវិប្បដិសារីចំពោះខ្លួនឯង។ លោកបន្តថា នេះគឺជាស្នាដៃថ្មីដែលនិពន្ធ និងដឹកនាំសម្...
បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

បម្រើបរទេស បន្ទោសបង្អាប់ជាតិកម្ពុជា ដោយអនុវត្តស្តង់ដាច្រើនដើម្បីលុយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
មួយរយៈពេលចុងក្រោយនេះភាពតានតឹងនៅអាមេរិចកាន់តែខ្លាំង ណាមួយជំងឺកូវីដ១៩បានឆ្លងដល់ប្រមាណ២ លាននាក់ ជា​​បន្ទុកបន្ថែមទៀតគឺ ការចេញធ្វើបាតុកម្មក្រោយពេលដែលប៉ូលីសបានយកជង្គង់សង្កត់ ក លោកចច ផ្លយ ជាជាតិអាមេរិចស្បែកខ្មៅរហូតដល់ដាច់ខ្យល់ស្លាប់ ទាំងលោកផ្លយ បានស្រែកជាច្រើនដងថា មិនអាចដកដង្ហើមបាន។ រឿងរ៉ាវទាំងនេះក៏ធ្វើអោយឃើញកាន់តែច្បាស់ នូវសារជាតិក្រុមអ្នកបំរើបរទេស ដែលតែងតែបន្ទោសបង្អាប់កម្ពុជាតាមរយៈមេក្រូបរទេស និ​យា​យភាសាខ្មែរ។ ជាក់ស្តែង ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី និងប្រេដ អាដាម មេអង្គការសិទ្ធិមនុស្សមួយ ដែលតែងតែដើតួជាសេកនិយាយតាមការបង្ហាត់បង្រៀន​បរទេសគេ បាននិយាយការពារអំពើហិង្សារបស់ប៉ូលិសអាមេរិកដែលបានដាក់ខ្នោះដៃ ហើយយកជើងសង្កត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នោះថា គ្មានភស្តុតាងដែលបញ្ជាក់ថា ជាបទបញ្ជាពីថ្នាក់លើទេ Sic។ ការនិយាយផ្សាយបែបនេះ គឺដើម្បីការពារប៉ូលិសអាមេរិកកុំឲ្យពាក់ព័ន្ធនឹងអំពើព្រៃផ្សៃសង្កត់ក...
អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

អាមេរិកសន្យារំលាយកងកម្លាំងនគរបាលទាំងអស់នៅទីក្រុង មីនីអ៊ែប៉ូលីស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាទីក្រុងមីនីអ៊ែប៉ូលី (Minneapolis) រដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានសន្យាថា ខ្លួននឹងរំលាយកងកម្លាំងនគរបាលទាំងអស់នៅក្នុងទីក្រុងនេះ និងបង្កើតកងម្លាំងថ្មី ដោយសារតែនគរបាលចាស់ បានប្រើអំពើហិង្សាក្នុងការសម្លាប់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលនាំឲ្យកើតមានអំពើហិង្សា ។ សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាល៤នាក់នៅទីក្រុង មីនីអ៊ែប៉ូលីស បានយកជង្គង់ទៅសង្កត់ ក លោក George Floyd ក្នុងរង្វង់៨នាទី ដោយមិនបានសួររកមូលហេតុ រហូតដល់បុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះ បានបាត់បង់ជីវិត ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋ ដែលប្តឹងបុរសជនជាតិអាមេរិកស្បែកខ្មៅរូបនេះពីបទយកលុយក្លែងក្លាយ ២០ដុល្លារទៅចាយ ។ ចាប់តាំងពីពេលនោះមក ក្រុមប្រជាបាតុកររាប់សែននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងសហរដ្ឋ អាមេរិក ប្រឆាំងទៅនឹងការសម្លាប់ លោក George Floyd ដែលក្រុមបាតុករបានចោទប្រកាន់ប៉ូលីសនៅ...
លោកស្រី ខៀវ ទេពរង្សុី បាននាំនូវបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តស្រះចក

លោកស្រី ខៀវ ទេពរង្សុី បាននាំនូវបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាវត្តស្រះចក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ខៀវ ទេពរង្ស៊ី  ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយមន្រ្តីថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅទីអារាមវត្ត វិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ៕...
កម្ពុជា-ចិនរៀបចំពិធីសារស្តីពីការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់

កម្ពុជា-ចិនរៀបចំពិធីសារស្តីពីការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាដោយផ្ទាល់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិ​ត​ចិតនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃព្រឹកថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០បានរៀបចំពិធីសារស្តីពី "លក្ខខណ្ឌតម្រូវ​ភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"។ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះសមិទ្ធផលថ្មីមួយទៀតដែលអគ្គនាយកដ្ឋានកសិកម្ម និងអគ្ករដ្ឋបាលលគយចិន រួម​ជាមួយភាគីពាក់ព័ន្ធដែលបានធ្វើឲ្យសម្រេចបាននាថ្ងៃនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថា តាមរយ:ភាពជោគជ័យនេះ អំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាល​គយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទ...
វឌ្ឍនភាព នៃសក្តានុពលរបស់ខេត្តព្រះសីហនុ

វឌ្ឍនភាព នៃសក្តានុពលរបស់ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វិស័យសេដ្ឋកិច្ចសំខាន់ក្នុងខេត្តព្រះសីហនុ ដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក គួច ចំរើន បានបញ្ជាក់ថា សក្តានុពលតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ទីតាំង(បួនទីតាំងកំពុង និងប្រាំមួយទៀតត្រៀមដំណើរការ) អាកាសយានដ្ឋានអន្តជាតិខេត្តព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានប្រសិទ្ធនាម«តារារៈ នាទិសនារតី»។ លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការស្ថាបនាហេដ្ឋារចនាសម័្ពន្ធទាំងអស់នេះ ជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការសម្រេចនូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំ ចក្ខុវិស័យឆ្នាំ២០២៣ សំដៅអភិវឌ្ឍ...
រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងដាំដើមផ្កាក្ងោក និងដើមសាគូរ៉ា នៅអមសងខាងផ្លូវ ពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី 

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងដាំដើមផ្កាក្ងោក និងដើមសាគូរ៉ា នៅអមសងខាងផ្លូវ ពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីគ្រោងដាំដើមក្ងោក និងដើមសាគូរ៉ា ដើម្បីទាក់ទាញភ្ញៀវទេសចរ រក្សាអត្តសញ្ញាណទីជនបទ និងលើកកម្ពស់ការរស់នៅស្អាត បែបធម្មជាតិប្រកប ដោយភាពទាក់ទាញ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ ២០២០ បន្ទាយស្រីស្អាតដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះថា ដើម្បីលើកសោភ័ណភាព និងភាព ស្រស់ស្អាតនៃបរិស្ថាន រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី ដែលមានប្រវែងជិត២០ គីឡូម៉ែត្រឱ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុក នៅតាមដងផ្លូវមានការរៀបចំប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ មានការដាំផ្កាលម្អទាំងតូចទាំងធំនៅតាមរបង និងជុំវិញដើមឈើ និងជាពិសេស មានការចូលរួមជួយថែរក្សាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមដល់ផ្លូវនេះ។ លោកអភិបាលស្រុកបានបញ្ជាក់ថា យុទ្ធនាការនេះក៏នឹងមានកម្មវិធីបរិស្...
លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីសេដ្ឋកិច្ច

លោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនានេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំបក្ស ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងជើង ។ កាសែត Rodong Sinmun មិនបានបង្ហាញពីប្រភព ឬវិធីសាស្ត្រក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចតាមវិធីណានោះទេ ក្នុងកិច្ចប្រជុំនេះ កូរ៉េខាងជើងនៅតែមានជាប្រទេសរួមរឹតដោយទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានបង្ហាញមុខជាសាធារណៈ ក្រោយពីមានពាក្យចរចាមអារ៉ាមកាលពីខែឧសភាកន្លងទៅដែលថា មេដឹកនាំកំពូលរូបនេះ បានធ្លាក់ខ្លួនឈឺរធ្ងន់ធ្ងរ និងពាក្យខ្លះថាបានបាត់បង់ជីវិត៕...
សន្តិបណ្ឌិត សុខ ផល បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៅកម្ពុជា

សន្តិបណ្ឌិត សុខ ផល បើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំដែរៀបចំឡើងនៅនារសៀលថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២០នេះដោយមានការចូលរួមពីរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់លើការងារអន្តោសន៍ ដែលក្រុមការ ងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូនសម្តេចក្រឡា ហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។...