អភិបាលខេត្តកំពតថា៖ ក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន
កំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនាឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ "អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា" ។
លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ទិវាបរិស្ថានពិភពលោក ៥មិថុនា ដើម្បីបំផុសចលនា អប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអាជីវករឲ្យចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ដើម្បីធានានូវគុណភាព និងលើកកម្ពស់ សោភណ្ឌភាពទីក្រុងសំដៅឲ្យបានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាល គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា "អភិរក្សជីវៈចម្រុះយដើម្បីយើងទាំងអស់គ្នា" គឺយើងគ្រប់គ្នាត្រូវយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ជីវ...








