លោក ជិន ម៉ាលីនអះអាងថា បេីទោះបីមានការកំហិតសិទ្ធិសេរីភាពមែន ប៉ុន្តែច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នគឺមានការចាំបាច់ដេីម្បីថែរក្សាស្ថេរភាពសង្គម សន្តិសុខសាធារណៈ
ភ្នំពេញ៖ លោក ជិន ម៉ាលីន បានលើកឡើងថា ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននេះបេីទោះបីជាអនវត្តន៍ទៅមានការបិទសិទ្ធិសេរីក៏ពិតមែន។ ប៉ុន្តែច្បាប់នេះគឺមានការចាំបាច់សម្រាប់ការថែរក្សាសន្តិសុខទ្រព្យសម្បត្តិសាធារណះ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា ប្រសិនបើមិនបង្កើតច្បាប់នេះ នៅពេលប្រទេស ជាតិមានភាពអាសន្ននោះ ។ លោក ថា រដ្ឋាភិបាលច្បាស់ជាពិបាកក្នុងគ្រប់គ្រង និងកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ។
ម្យ៉ាងវិញទៀត ការបង្កើតច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ក្នុងមាត្រា២២ថ្មី។ ជាមួយគ្នានេះ បើមើលទៅលើគោលការណ៍ ជាការអនុវត្តជាអន្ដរជាតិ និងបញ្ញត្តិច្បាប់សិទ្ធិមនុស្សជាតិ អន្ដរជាតិ ការរឹតត្បិតនេះមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទ...








