ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

កំណើនសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់៥.៦ភាគរយនៅឆមាសទី២ ដោយសារវីរុសកូវីដ-១៩

ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ
សមាគមជាតិសម្រាប់ទស្សនៈវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្វើការស្ទង់មតិទៅលើក្រុមសេដ្ឋវិទូ ដោយផ្តោតទៅលើការវាយតម្លៃពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៅឆមាសទី២នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ ការស្ទង់មតិនេះ ក្រុមសេដ្ឋវិទូ៨០ភាករយបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចអាមេរិកនៅឆមាសទី២នៃឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះក្នុងរង្វង់៥.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ដោយសារវិធានការបិទប្រទេសនៅតែបន្ត និងការឆ្លងរាលដាលនៃវីរុសកលូវិដ-១៩ នៅតែបន្តកើនឡើង ។ ក្រុមសេដ្ឋវិទូដដែល បានប៉ាន់ប្រមាណបែបនេះ ដោយផ្អែកលើហេតុផលថា ក្នុងរយៈពេល៤ខែគិតត្រឹមខែមេសា ឆ្នាំ២០២០ ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិក បានកើនឡើងដល់ជាង២០លាន ៧សែននាក់ ដែលជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុត ៕...
កសិករត្រូវមានផែនការច្បាស់លាស់លើការដាំដុះ ចញ្ចឹមសត្វ និងការផលិតដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ

កសិករត្រូវមានផែនការច្បាស់លាស់លើការដាំដុះ ចញ្ចឹមសត្វ និងការផលិតដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២០ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី បានចូលរួមធ្វើបទបង្ហាញស្តីពីការផ្តល់ឥណទានក្រោមគម្រោង ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តក្រចេះ សរុបប្រមាណ ២០០ នាក់។ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ប្រាប់ប្រជាកសិករឲ្យបានជ្រាបអំពីគោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានដោយអត្រាការប្រាក់អនុគ្រោះចំនួន ៥ ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៥,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួនដើម្បីទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។ លោក កៅ ថាច បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អា...
លោកឧកញ៉ា វណ្ណ សុខហេង ពិភាក្សាស្តីការផ្តល់កម្ចីដល់(SMEs)និងប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ

លោកឧកញ៉ា វណ្ណ សុខហេង ពិភាក្សាស្តីការផ្តល់កម្ចីដល់(SMEs)និងប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានជួបពិភាក្សាស្តីការ និងប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ លោកឆាយ ទី ដែលធ្វើឡើងនៅសភាពាណិជ្ជកម្មខេត្តស្តីពីការផ្តល់កម្ចីដល់(SMEs)។ ការជួបពិភាក្សាការងារជាមួយ លោក ឆាយ ទី ប្រធានធនាគារស្ថាបនាសាខាខេត្តព្រះសីហនុ ស្តីពីការផ្តល់កម្ចីយ៉ាងតិច៥ម៉ឺនដុល្លារដល់សហគ្រាស​ធុនតូច និងមធ្យម ជាពិសេសផ្នែកសប្បកម្ម វារីវប្បកម្ម និងសាកវប្បកម្ម ក្នុងគោលបំណងជួយលើកស្ទួយសហគ្រាសក្នុងស្រុក ជំរុញចង្វាក់ផលិតកម្ម ទីផ្សារផលិតផលខ្មែរប្រកបដោយចីរភាព និងបង្កើតការងារដល់កសិករ កាត់បន្ថយចំណាកស្រុកនៅសភាពាណិជ្ជកម្មខេត្ត។ លោកឧកញ៉ា វណ្ណ សុខហេង បានមានប្រសាសន៍ថា តម្រូវការនៃការវិនិយោគលើវិស័យកសិកម្មដូចជា សាកវប្បកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលជាចំណីអាហារផ្គត់ផ្គង់ទីផ្សារ និងតំរូវការចាំបាច់នៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុយើងនាបច្ចុប្បន្ននេះ។ លោកឧកញ៉បន្ថែមថា ការវិនិយោគលើវិស័យកស...
លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនគ្រប់គ្រង

លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ នៅតំបន់ដែលខ្លួនគ្រប់គ្រង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ដកិច្ច របស់ខ្លួនគ្រប់គ្រង ឲ្យបានល្អបញ្ជៀសការលិចលង់ និងកកស្ទះសំរាម នៅរដ្ដូវវស្សានេះ ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីដោះស្រាយបញ្ហាការប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ ។ លោក  បានបញ្ជាក់ថា តាមការសង្កេឃើញរបស់លោក នៅខណ្ឌពោធិ៏សែនជ័យ មានជំនន់ កកស្ទះទឹកភ្លៀង ពិតប្រាកដមែន ដោយសារ សំរាមហូរមកកកស្ទះនៅមុខលូ រឿងនេះអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវទទួលខុសត្រូវប្រឡាយតូចៗ លូតូចៗ នៅតាមភូមិ សហគមន៏ អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែចុះស្ដារភ្លាម បើខ្លួនអត់មានសមត្ថភាពត្រូវរាយការណ៏មក សាលារាជធានីភ្នំពេញ ។ លោកឃួង ស្រេង បញ្ជាក់ទៀតថា បញ្ហាការស្ដារប្រឡាយ លូ ធំៗ ជាដែនសមត្ថកិច្ច រ...
ប្រទេសទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជា​ ទៅដាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន

ប្រទេសទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជា​ ទៅដាក់ទុនវិនិយោគនៅក្នុងប្រទេសខ្លួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុននៅក្នុងប្រទេសខ្លួន។ លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឲ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគមកពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត មិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ។ លោក ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។ លោកអគ្គរដ្ឋទូត មានប្រសាសន៍បែបនេះ ក្នុងឱកាសចូលជួបសម្តែងគួរសមជាមួយ សម្តេចប្រធានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ។ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានបញ្ជាក់ថា ប្រជាពលរដ្...
ការិយាល័យព័ត៌មាននៃ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយ«សៀវភៅស ស្តីពីសកម្មភាព ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩»

ការិយាល័យព័ត៌មាននៃ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយ«សៀវភៅស ស្តីពីសកម្មភាព ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សៀវភៅស្តីពីសកម្មភាពប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នៃប្រទេសចិន»នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។ សៀវភៅស បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍ សុខាភិបាលសាធារណៈ បន្ទាន់ដ៏ធ្ងន់ធ្ងរមួយ ដែលរីករាលដាលលឿនបំផុត ក្របខ័ណ្ឌចម្លងទូលំទូលាយបំផុត និងកម្រិត បង្ការ និងគ្រប់គ្រងលំបាកបំផុត ចាប់តាំងពីការចាប់បដិសន្ធិឡើងនូវ សាធារណរដ្ឋប្រជាមានិតចិន មក។ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ លើកនេះ ជាវិបត្តិមួយ ហើយក៏ជាការសាកល្បង សមត្ថភាព ដ៍សំខាន់មួយ សម្រាប់ប្រទេសចិនផងដែរ។បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់ និងចាត់វិធានការ យ៉ាងឆាប់រហ័ស។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំ និង ចាត់ចែងបញ្ជា ដោយផ្ទាល់ ហើយបានពង្រឹងជំនឿចិត្ត ប្រមូផ្តុំ នូវកម្លាំងសាមគ្គីភាព និងចង្អុល បង្ហាញពីទិសដៅ សម្រាប់ប្រជ...
នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនជនក្រីក្រ និងងាយរងគ្រោះ១០០គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល 

នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនជនក្រីក្រ និងងាយរងគ្រោះ១០០គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយលោកតាំង សុខឃី អនុប្រធានកិតិ្តយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ចែកអំណោយ ដល់ជនរងគ្រោះចំនួន១០០គ្រួសារ ចំនួន៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២០ ។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីនឹករឭក ដល់បងប្អូន ដោយគ្មានការរើសអើងឡើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណ...
លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. បានយកអំណោយលោក ស សុខា ប្រគល់ជូននាយកដ្ឋានអង្គរក្ស 

លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. បានយកអំណោយលោក ស សុខា ប្រគល់ជូននាយកដ្ឋានអង្គរក្ស 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នេះ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងសហការី បាននាំយកអំណោយរបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក ប្រគល់ជូននាយកដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ អំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមមាន ៖ ១. អាល់កុល ចំនួន ២២កាន ស្មើនឹង ៦៦០លីត្រ ២. ទឹកសុទ្ធ Oral ចំនួន ១៥០កេះ ៣.ម៉ាស ចំនួន ៣ ០០០ម៉ាស ៤. ធុងបាញ់ថ្នាំ ចំនួន ០២ធុង ៥. ដបដាក់អាល់កុល ចំនួន ៣០ដប លោក ឧត្តមសេនីយ៍ឯក សេង ចាន់ថន អនុប្រធាននាយកដ្ឋានអង្គរក្ស តំណាងលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការពារការរាតត្បាត នៃជំងឺកូវីដ-១៩ ។  ...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ
https://www.youtube.com/watch?v=hIhtfHYVTtk
លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

លោក លឹម គានហោ ប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២០នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្លូវក្រាលកៅស៊ូប្រវែងជាង១០គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋបីឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមក។ ឃុំទាំងបីនៃស្រុកពញាឮ រួមមានឃុំភ្នំបាត, ជ្រៃលាស់ និងឃុំឈ្វាំង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់បានសម្តែងនូវការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការទទួលបាននូវផ្លូវក្រាលកៅស៊ូដ៏ល្អស្អាតនេះ។ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នេះ​ផងដែរ​ លោករដ្ឋមន្ត្រី​បាន​ផ្តាំ​ផ្ញើ​ជូន​ពួក​គាត់​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ ដោយរួម​គ្នា​ទប់​ស្កាត់​នូវ​ជំងឺកូវីត​-១៩​ តាម​ការ​ណែ​នាំ​របស់រាជរដ្ឋាភិបាល​។ ...