ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហា ពញាចក្រី ហេងសំរិន និងជាអគ្គនាយកក្រុមហ៊ុន KFA និងបុគ្គលិកក្រោមឱវាទទាំងអស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោលោកឧកញ៉ាបានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​។ ខ្ញុំបាទ នួន រិទ្ធី  សូមសម្ដែងនូវមនោ សញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរ ជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហា ពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានក...
លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ រសៀលថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំប្រចាំខែ រវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១​ នៅទីស្នាក់ការគណ:កម្មាធិការបក្សខណ្ឌដូនពេញ ។ ក្រោយពីបានស្តាប់របាយការណ៍ពង្រាង​ នឹង​មតិបំពេញបន្តែមជាបន្តបន្ទាប់មក អង្គប្រជុំបានឯកភាព និងបំពេញបន្ថែមនូវចំណុច មួយចំនួនលើរបាយការណ៍។ អង្គប្រជុំបានបញ្ចប់ ក្នុងបរិយាកាស​ស្និទ្ធស្នាល​រីករាយ ​៕...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖  ថ្ងៃទី២៥ ខែឧសភានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិតម់ែន សំអន បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមានក្តីអាណិតអាសូរ និងសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ លោកស្រីម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាកកើតឡើង ជាយថាហេតុ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គី...
បាតុកម្មនៅទីក្រុងហុងកុង ផ្ទុះឡើងជាថ្មី ក្រោយពីផ្អាកជាង៤ខែ

បាតុកម្មនៅទីក្រុងហុងកុង ផ្ទុះឡើងជាថ្មី ក្រោយពីផ្អាកជាង៤ខែ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នាសាជាថ្មីនៅភាគកណ្តាលនៃទីក្រុង ហុងកុង ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់រដ្ឋាភិបាលចិនដីគោក ដែលត្រៀមនឹងដាក់ទៅលើទីក្រុងស្វយ័ត្នមួយនេះ កាលពីសប្តាហ៍មុន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។ សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន ត្រៀមនឹងដាក់ច្បាប់សន្តិសុខជាតិទៅលើទីក្រុងហុងកុង ក្នុងគោលដៅប្រឆាំងនឹងអំពើក្បត់ជាតិ សកម្មភាពបះបោរ ឬអំពើអប្បគមន៍ ការជ្រៀងតជ្រែក ឬការលូកដៃពីបរទេស និងការធ្វើវទ្ធង្សនាខាងនយោបាយ ។ សូមរំលឹកជូនថា កាលពីចន្លោះខែមិថុនា រហូតដល់ដល់ខែធ្នូចុងឆ្នាំ២០១៩កន្លងមកនេះ ក្បួនបាតុ កម្មនៅទីក្រុងហុងកុង បានផ្ទុះឡើងម្តងរួចមកហើយ ដែលប្រឆាំងទៅនឹងពង្រាងច្បាប់ស្តីពីការធ្វើបត្យាប័នជនសង្ស័យពីហុងកុងទៅកាត់ទោសនៅទីក្រុងប៉េកាំង ហើយការត្រៀមដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុងនៅពេលនេះ ក៏បានជំរុញឲ្យផ្ទុះឡើងនូវក្បួនបាតុកម្ម...

តម្លៃជ្រូករស់នៅប្រទេសចិនធ្លាក់ចុះ៩.៩ ភាគរយនៅខែឧសភានេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា តម្លៃជ្រូករស់នៅប្រទេសចិន បានតធ្លាក់ចុះក្នុងរង្វង់ ៩.៩ភាគរយ ចាប់តាំងពីពាក់កណ្តាលខែឧសភា រហូតដល់បច្ចុប្បន្ននេះ ខណៈរដ្ឋាភិបាលនៃប្រទេស ចិន នៅតែបន្តរឹតបន្តឹងការដឹកជញ្ជូនសត្វជ្រូកពីតំបន់មួយទៅតំបន់មួយ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (National Bureau of Statistics) បានឲ្យដឹងថា ការធ្លាក់ចុះនូវតម្លៃជ្រូករស់នៅក្នុងប្រទេសនេះ មិនត្រឹមតែដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ទេ គឺដោយ សារតែរដ្ឋាភិបាលរឹតបន្តឹងលើការដឹកជញ្ជូនផលិតផលចំនួន៥០ប្រភេទ ដែលមានជ្រូករស់ជាដើម ។ សូមបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ រ៉ែធ្យូង ជីរដាំដំណាំ និងផលិតផលគីមី ដែលត្រូវបានដឹកយកទៅចែកចាយក្នុងខេត្ត និងតំបន់ចំនួន២៤ ក៏បានធ្លាក់ចុះផងដែរ ដោយសារតែការរឹតបន្តឹងពីរដ្ឋាភិបាល ក្នុងការដឹកជញ្ជូន ៕...
កម្ពុជាមានក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ីក្នុងចំណោម១០ ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក

កម្ពុជាមានក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ីក្នុងចំណោម១០ ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កោះកុង៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង នេសាទ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត​កោះកុង បានអញ្ជើញពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម Greenrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០ ២០០ហត នៅតំបន់ទ្រនាប់ឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។ លោក រតនា តំណាងឱ្យក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Greenrich group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី ក្នុងចំណោម ១០ ក្រុមហ៊ុនដែលផលិតក្រដាសធំជាងគេលើពិភពលោក។ លោក រតនា បន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីសម្បទានសេដ្ឋកិច្ចចំនួន ១០ ០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្តកោះកុង ក្នុងឆន្ទ:គឺ "ដាំដើមឈើផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិត...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ រដ្ឋបាលជលផល និងអង្គការ សមាគមអភិរក្សសត្វព្រៃ រៀបចំចង ក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង ឱ្យបានគង់វង ក្នុងទឹកដីខេត្តកោះកុង។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង  បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹម អណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ លោក អ៊ិត ហ៊ុល អ្នកបច្ចេកទេស និងចិញ្ចឹមសត្វបានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល បានប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស ។ គម្រោងនេះចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកពីអង្គការWCS និងបានវិវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្ន...
លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

លោក គួច ចំរើន ថ្លែងអំណរគុណសប្បុរសជនបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហម ខេត្តព្រះសីហនុ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត កាលពីសប្តាហ៍កន្លងទៅនេះ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:មួយចំនួន ដូចជា ខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃវេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាសខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "។ លោក គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី  ដែលបានចូលរួមវិភាគទានជាមួយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ។ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខាទទួលបានពីសប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខាមានធនធានធ្វើប្រតិបត្តិការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួមចំណែក ជួយស...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិកកើនឡើដល់ជិតមួយសែននាក់

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅសហរដ្ឋអាមេរិកកើនឡើដល់ជិតមួយសែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា កំណើនមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ជិត១០ម៉ឺននាក់ហើយ គឺចំនួន ៩៩ ២៨៦នាក់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះ មនុស្សស្លាប់ថ្មីនៅអាមេរិកមានចំនួន ៦០៣នាក់ ។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទនេះ អាមេរិកមានមនុស្សឆ្លងរហូតដល់ចំនួន ១ ៦៨៥ ៥០៨នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន៤៥១ ៧០២នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ និងមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេ គឺបន្ទាប់ពីអាមេរិក មានប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសឥណ្ឌា ៕...
ការវិនិយោគលើវិស័យកសិកម្ម បង្កើតបាននូវអត្ថប្រយោជន៍ច្រើនដល់សង្គមជាតិ និងខ្លួនឯង

ការវិនិយោគលើវិស័យកសិកម្ម បង្កើតបាននូវអត្ថប្រយោជន៍ច្រើនដល់សង្គមជាតិ និងខ្លួនឯង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ ៖ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្តះសីហនុ​ កាលពីចុងសប្តាហ៍នេះ បានជួប​​ពិភាក្សាការងារជាមួយលោកកាវ ប្រធានសមាគមជាំងស៊ី  ស្តីពីតំរូវការនៃការវិនិយោគលើវិស័យកសិកម្មដូចជា សាកវប្បកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វ ដែលជាចំណីអាហារផ្គត់ផ្គង់ទីផ្សារ និងតំរូវការចាំបាច់នៃទីក្រុងទេសចរណ៍ខេត្តព្រះសីហនុនាបច្ចុប្បន្ននេះ។ លោកវណ្ណ សុខហេង បានបញ្ជាក់ឲ្យដឹថា ការវិនិយោគលើវិស័យកសិកម្ម បង្កើតបាននូវអត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិ និងខ្លួនឯង ហើយក៏ស្របទៅតាមជ្រុងមួយនៃយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ "ការអភិវឌ្ឍវិស័យឯកជន និងការងារ" ។ រក្សាបាននូវលំនឹងអាជីវកម្មនៃការវិនិយោគ ដោយរក្សាបាននូវទីផ្សារ និងផលប៉ះពាល់តិចតួចបំផុត ពីវិបត្តិក្រៅប្រទេស។ លោកប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា បង្កើតបានការងារច្រើនដល់កសិករប្រកបដោយចីរភាព កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការនាំចូលពីបរទេស។ ហើយនាំឱ្យមានការ កើនឡើងនៃប្...