លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា
ភ្នំពេញ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសរសេរសារតាមប្រព័ន្ធTwitter អំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ឈ្មោះ Westerdam ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
លោក ដូណាល់ ត្រាំ បានសរសេរថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។
សូមបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ...








