សម្តេចតេជោ ទៅស្វាគមន៍អ្នកទេសចរជាង ២០០០នាក់ ៤១សញ្ជាតិ លើនាវាទេសចរអាមេរិក Westerdam
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈនេះ បានអញ្ជើញទៅជួប និងស្វាគមន៍អ្នកទេសចរបរទេសជាង ២០០០នាក់ នៅលើនាវាទេសចរណ៍អាមេរិក Westerdam ដែលកំពុងចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមមេក្រូ ពីលើកំពង់ផែក្រុងព្រះសីហនុ ទៅកាន់អ្នកទេសចរនៅលើនាវា ដោយសម្តេចប្រកាសអនុញ្ញាតឲ្យក្រុមអ្នកទេសចរបរទេសទាំងអស់លើនាវា អាចដើរលេងគ្រប់កន្លែងនៅកម្ពុជា អាចងូតទឹកសមុទ្រ ក៏ដូចជា ធ្វើដំណើរបន្តទៅលេងអង្គរវត្ត និងគ្រប់ទីកន្លែង នៅកម្ពុជា។
សម្តេចតេជោ បានប្រកាសកុំឲ្យមានការភ័យខ្លាច ទាំងអ្នកទេសចរលើនាវា ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ អ្នកធ្វើការខាងសេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ ការដឹកជញ្ជូននានា។ សម្តេចបានធានាថា មិនមានការឆ្លងជំងឺរលាកសួត កូវីដ ១៩ នោះទេ ហើយបើមានបញ្ហាសុខភាព គឺសម្តេចនឹងមានបញ្ហាមុនគេហើយ ព្រោះសម...








