ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន២០% នៃទំនិញនាំចេញសរុប ដោយ៨០% ទៀតនៅរួចពន្ធដដែល

កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន២០% នៃទំនិញនាំចេញសរុប ដោយ៨០% ទៀតនៅរួចពន្ធដដែល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងបញ្ជាក់តាមរយ:ហ្វេសប៊ុករបស់ផ្ទាល់ខ្លួនថា ឥឡូវកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។ លោកបានថ្លែងថា តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង ១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ លោកពន្យល់ថា វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។ អ្នកវិភាគសេដ្ឋកិច្ចអះអាងថា "ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក...
អឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

អឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
គណៈកម្មការរបស់សហភាពអឺរ៉ុបបានបើកិច្ចប្រជុំមួយនៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា ហើយគណៈកម្មការនេះបានសម្រេចដកការអនុគ្រោះពន្ធលើមុខទំនិញខ្លះពីកម្ពុជា ដែលនេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប ។ មុខទំនិញដែលអឺរ៉ុបនឹងយកពន្ធលើការនាំចូលពីកម្ពុជា គឺមានផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរនិងស្ករស ហើយការយកតម្លៃពន្ធនាំចូលពីកម្ពុជានេះ នឹងមានសុពលភាពក្នុងរយៈពេល៦ខែខាងមុខ គឺចាប់ពីខែសីហា ឆ្នាំ២០២០នេះទៅ ។ សេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបបានបង្ហញថា ការដកប្រព័ន្ធអនុគ្រោះពន្ធលើផ្នែកខ្លះពីកម្ពុជានេះ គឺស្មើនឹង១ភាគ៥នៃទំនិញសរុបរបស់កម្ពុជាក្នុងការនាំចួលទីផ្សាររបស់សហភាពអឺរ៉ុប ឫស្មើនឹងទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ៕  ...
គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញពីកម្ពុជាដោយផ្នែកខ្លះតែប៉ុណ្ណោះ

គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញពីកម្ពុជាដោយផ្នែកខ្លះតែប៉ុណ្ណោះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ)៖គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ដោយផ្នែកខ្លះ​ចេញពីកម្ពុជា ដោយមិនកាត់ផ្តាច់ទាំងស្រុងនោះទេ។​​ តាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។បង្ហាញថា ប្រមាណជា២០% ដែល​ស្មើ​ប្រមាណ ១០០០​លាន​អឺរ៉ូ​។ យោងតាមសមាគមរោងចក្រកាត់ដេនៅកម្ពុជា GMAC ប្រទេស កម្ពុជាត្រូវ រក្សា​ភាពស្ងប់ស្ងាត់ និង​អារម្មណ៍​នឹងនរ បន្ត​ការចេះ​ជួយ​គ្នា ហើយ​បន្តដំណើរ​ទៅមុខទៀត ជាមួយនិង​គោលដៅ ដែល​បាន​កំណត់ទុក​។ សេចក្តីថ្លែងការណ៍គណៈកម្មការអឺរ៉ុបលើកឡើងថា ការសម្រេច​យកពន្ធលើមុខទំនិញកម្ពុជា នៅ​ផ្នែក​ខ្លះ​នោះ រួមមាន​លើ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ទំនិញ​សម្រាប់​ការធ្វើដំណើរ រួមទាំង​ស្ករស​របស់​កម្ពុជា​យើង​។ ការយកពន្ធ​នេះ គឺ​ត្រឹមតែ ២០% ដែលមាន​តម្លៃ​ប្រមាណ ១០០០ លាន​ដុល្លារ​អឺរ៉ូ​។​​ការសម្រេចយកពន្ធលើផ្នែកខ្លះ...
លោក​​រដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តឱ្យរមណីយដ្ឋានទេសចរណ៍ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២១ឱ្យបានគ្រប់គ្នា

លោក​​រដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តឱ្យរមណីយដ្ឋានទេសចរណ៍ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២១ឱ្យបានគ្រប់គ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ឬ ASEAN Tourism Forum (ATF 2021)» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវលើកទឹកចិត្តដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងឡាយនៅកម្ពុជា ទាំងចាស់ថ្មី ទាំងតូចធំ សូមចូលរួមផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន នៅក្នុងវេទិកាទេសចរណ៍អាស៊ានខាងមុខនេះឱ្យបានគ្រប់គ្នា។ ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងពិធីផ្សព្វផ្សាយជាផ្លូវការ «កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១» ក្រោមអធិបតី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោកបានសង្កេតឃើញថា បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍កែច្នៃ បានកកើតជាច្រើននៅទូទាំងប្រទេស ដូច្នេះលោកបានលើកទឹកចិត្ត យ៉ាងខ្លាំងចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងនោះ សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបាន...
ជប៉ុនវាយតម្លៃខ្ពស់​​ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច

ជប៉ុនវាយតម្លៃខ្ពស់​​ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជាលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជាហើយ សូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ លោកបានបន្តទៀតថា អរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប...
ចក្ខុវិស័យ២០​៣​០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ

ចក្ខុវិស័យ២០​៣​០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព គឺសំដៅរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតកម្រិតអន្តរជាតិ រមណីយដា្ឋនឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្ដុភារកម្មជាតិ. ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមាន​សុខដុម​នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គោលនយោបាយដីធ្លីស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល។  ...
អង្គការWHOប្តូរឈ្មោះវីរុសកូរ៉ូណាជាវីរុសខូវីដ-១៩វិញខណៈមនុស្សស្លាប់កើនឡើងដល់១១១២នាក់

អង្គការWHOប្តូរឈ្មោះវីរុសកូរ៉ូណាជាវីរុសខូវីដ-១៩វិញខណៈមនុស្សស្លាប់កើនឡើងដល់១១១២នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោក WHO បានបើកកិច្ចប្រជុំមួយនៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ស្តីពីវីរុសផ្លូវដង្ហើមកូរ៉ូណា និង​សម្រេចប្តូរឈ្មោះវីរុសផ្លូវដង្ហើមកូរ៉ូណា ទៅជាវីរុស ខូវីដ-១៩ (COVID-19) វិញ ដែលជាឈ្មោះហៅផ្លូវការនិងជាលក្ខណៈសកល ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១១១២ នាក់ហើយ ដោយវីរុសផ្លូវដង្ហើម COVID-19 ដែលកំណើនមនុស្សស្លាប់ថ្មីបានកើនឡើងចំនួន ៩៤ នាក់ ក្នុងចំណោមមនុស្សស្លាប់ទាំង ១១១២ នាក់នោះ គឺនៅក្រៅទឹកដីចិនដីគោកតែ២នាក់ទេ គឺនៅប្រទេសហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំពោះមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដល់ចំនួន ៤៤៧៨៩ នាក់ហើយ ដោយបន្ថែមអ្នកជម្ងឺឆ្លងថ្មីដោយវីរុសផ្លូវដង្ហើម COVID-19 ចំនួន ១៦៨៨ នាក់បន្ថែមទៀត ៕...
ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅកាន់តំបន់អរិយក្សត្រ

ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅកាន់តំបន់អរិយក្សត្រ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើមិត្តរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយកសាងស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រំនៅតំបន់អរិយក្សត្រ ។ ថ្លែងនៅព្រឹកថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០២០ នេះ នៅក្នុងពេលអញ្ជើញសម្ពោធបើកការដ្ឋានស្តារ និង សាងសង់ផ្លូវជាតិលេខ២ និង លេខ២២ សម្តេចតេជោថាកន្លងមកនេះកម្ពុជាយើងក៏បានទទួលនូវជំនួយក្នុងការកសាងស្ពានមិត្តភាពធំៗមួយចំនួន ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនជាដើម។ នៅឆ្នាំ ២០២០ នេះ កម្ពុជាចង់បានស្ពាននិមិត្តរូបនៃមិត្តភាពរវាងកម្ពុជានិងកូរ៉េ ដែលជាស្ពានតម្រូវការចាំបាច់បំផុតមួយ សម្រាប់ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករពីរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់អរិយក្សត្រនិងឆ្ពោះទៅតាមបណ្តាតំបន់និងខេត្តផ្សេងៗមួយចំនួនទៀតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ ទន្ទឹមនឹងនេះដែរកម្ពុជាសូមអរគុណមិត្តកូរ៉េចំពោះជំនួយហិ...
ប្រទេសចិនជាឆ្នាំងបាយពិភពលោក កម្ពុជាជាមិត្តដែកថែប

ប្រទេសចិនជាឆ្នាំងបាយពិភពលោក កម្ពុជាជាមិត្តដែកថែប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចិនជាឆ្នាំងបាយពិភពលោក កាលដែលសម្តេចព្រះ នរោត្តម សីហនុ ទំនាក់ទំនងជាមួយចិន ក្រុមសាធារណរដ្ឋតិទៀនព្រះអង្គថា ទំនាក់ទំនងជាមួយអ្នកក្រ ។ល។ នាគ្រានោះព្រះអង្គមានព្រះរាជឱង្ការថា បើយើងទៅពឹងពាក់អាមេរិក ឆ្ងាយពីយើងទាំង ចម្ងាយ និងវប្បធម៌ ប្រសិនបើយើងទំនាក់ទំនងជាមូយចិនយើង គៀកគ្នាទាំងវប្បធម៌ និងចម្ងាយដី ។ ក៏ប៉ុន្តែប្រទេសចិនប្រជាមានិតនាពេលនោះពុំទាន់រិកចម្រើដូចបច្ចុប្បន្ននេះទេ បើនិយាយអោយស្រួលស្តាប់ គឺក្រ ។ ចំណេរក្រោយមកតាមលំឱនសម្តេចឪ បានត្រួសត្រាយ សម្តេចតេជោ ហ៊ុនសែន បានបន្តមិត្តភាពនិងសហប្រតិបត្តិការ ដែលភាគីទាំងពីរប្រសិទ្ធនាមថា ៖ មិត្តភាពដែកថែប។ បច្ចុប្បន្ននេះក្រុមដែលជាជាទាយាទបន្តពីក្រុមសាធារណរដ្ឋខ្មែរបានតិទៀត សម្តេចតេជោ មិនខុសពិតិទៀន សម្តេចឪព្រះ បរមរតនកោដ្ឋឡើយ ។ ក្នុងពេលថ្មីៗនេះ ក្នុងគ្រាដែល ប្រទេសចិន ជួបបញ្ហាជំងែផ្លូវដង្ហើម ក្រុមប្រឆាំងបានទាមទារអោយកម្ពុជាបិទផ្លូវហោះហើរទាំងអស់ពីប្រទេសចិននិងយកនិសិ...
ការផ្ទុះឡើងនៃវីរុសកូរ៉ូណារុញច្រានតម្លៃទំនិញលក់រាយនៅចិនឲ្យកើនឡើងខ្ពស់

ការផ្ទុះឡើងនៃវីរុសកូរ៉ូណារុញច្រានតម្លៃទំនិញលក់រាយនៅចិនឲ្យកើនឡើងខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអ្នកជំនាញផ្នែកទីផ្សារលក់រាយនៅប្រទេសចិនបានអោយដឹងថា ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក្នុងប្រទេសនេះ កំពុងរុញច្រានតម្លៃទំនិញលក់រាយនៅទូទាំងប្រទេសអោយកើនឡើងខ្ពស់ចាប់តាំងពីខែមករាដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។ ក្រុមអ្នកជំនាញបាននិយាយថា ទំនិញលក់រាយនៅប្រទេសចិនបានកើនឡើងក្នុងកម្រិតខ្ពស់ដល់៥.៤%នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង៨ឆ្នាំកន្លងមកហើយ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ តម្លៃម្ហូបអាហារប្រចាំថ្ងៃ មានដូចជាសាច់ជ្រូក សាច់គោ និងបន្លែជាដើម បានកើនឡើង៤.៥%កាលពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ និងកើនឡើង៥.៤%​បន្ថែម​ទៀតចាប់តាំងពីខែមករារហូតដល់ដើមខែកុម្ភៈនេះ ដែលជាកំណើនខ្ពស់មិនធ្លាប់មាន ។ អ្នកជំនាញខាងទីផ្សារលក់រាយបានអោយដឹងថា តម្លៃទំនិញទាក់ទងនឹងម្ហូបអាហារនៅប្រទេសចិន អាចនឹងកើនឡើងដល់២០.៦%នៅពេលខាងមុខនេះ ប្រសិនបើការបាត...