ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនមិត្តអ្នកអាន៖ ល្បែងសង្វៀនប្រជល់មាន់យូគីនិងអាប៉ោងដុះស្លែនៅច្រកចូលដូងប្រាំពីដើមគ្មានសម្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនមិត្តអ្នកអាន៖ ល្បែងសង្វៀនជល់មាន់យូគី និងល្បែងអាប៉ោងបាន​ដុះស្លែនៅច្រកចូលដូងប្រាំពីដើមគ្មានសម្ថកិច្ចណា ហ៊ានបង្ក្រាបខ្លាចបាត់ចំណូល!!! (ត្បូងឃ្មុំ) បើនិយាយពីបញ្ហាល្បែងស៊ីសងខេត្តត្បូងឃ្មុំមើលទៅហាក់មិនថមថយសោះដោយដំណើរទៅយ៉ាងរលូនខណៈសមត្ថកិច្ចទទួលបានផលប្រចាំខែ។ បើទោះបីជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច ក្រឡាហោម ស ខេង ខំស្រែកយ៉ាងណាក៏ដោយ។ ល្បែងស៊ីសងត្រូវបានគេចាត់ទុកថា ជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។ ជាក់ស្តែងប្រជាពលរដ្ឋបានរាយការណ៍មកថាល្បែងជល់មាន់ យូគី អាប៉ោង ចាប់ផ្តើមផ្ទុះឡើងទៀតហើយ ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដា ឃុំដា ស្រុកមេមត់ខេត្តត្បូងឃ្មុំ ក្នុងនោះគឺមានមនុស្ស២នាក់ ដែលជាអ្នកទទួលខុសត្រូវ ទី១ ឈ្មោះ ហេង និងទី២ ឈ្មោះលឹម។ ពលរដ្ឋបានរាយការណ៍ទៀតថា លោកហេង និងលោក លឹមបានដើរប្រាប់គេថ...
មូលនិធិប្រមាណ៩០លានដុល្លារត្រូវបានវិនិយោគទៅលើវិស័យTVETនៅកម្ពុជារយៈពេល៥ឆ្នាំ

មូលនិធិប្រមាណ៩០លានដុល្លារត្រូវបានវិនិយោគទៅលើវិស័យTVETនៅកម្ពុជារយៈពេល៥ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មូលនិធិសរុបប្រមាណ ៨៨.២៣លានដុល្លាអាមេរិក ត្រូវបានវិនិយោគលើគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២៤ ក្រោមថវិកាកម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបា​រាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។ មូលនិធិនេះ ជាយន្តការមួយដើម្បីជួយជ្រោមជ្រែងក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់។ ភ្នាក់ងារអនុវត្តគម្រោង រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូលដ្ឋ...
សម្តេចតេជោ«បើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នគឺមិនមែនដោយសាររឿង EBAនោះទេ»

សម្តេចតេជោ«បើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្នគឺមិនមែនដោយសាររឿង EBAនោះទេ»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​បានមានប្រសាសន៍បញ្ជាក់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២នៅថ្ងៃទី១១​ខែគុម្ភៈនេះថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។​​ សម្តេចតេជោថ្លែងទៀតថា «មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយក​អធិ​បតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយកម្ពុជាត្រូវការសន្តិភាពនិងមានឯករាជ្យភាពរបស់ខ្លួន»។ សម្តេចតេជោតេប្រសាសន៍ថា ដោយក្តីមោទនភាពចំពោះវិធានការទប់ស្កាត់នៃការរីករាលដាននៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណារីរុស ដែលរហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានអ្នកកើតជម្ងឺនេះនោះទេ។​​​ សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្...
ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ 

ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទស្សនមិត្តអ្នកអាន៖« សន្តិភាព អធិបតេយ្យជាតិ  ឯករាជ្យភាព»ពិតជាមានតម្លៃអមត:សម្រាប់កម្ពុជាមិនមែនEABទេ បើគណ:កម្មការអឺរ៉ុបពិតជាអនុវត្តនយោបាយគាំពាររបស់ខ្លួនដោយឈរលើគោលការណ៍សុទ្ធចិត្ត គណ:កម្មការមួយនេះត្រូវតែគោរពអធិបតេយ្យជាតិនិងឯករាជ្យភាពរបស់កម្ពុជា ។ ប្រជាជនកម្ពុជា អរគុណដល់គណ:កម្មការអឺរ៉ុបដែលបានផ្តល់ភាពអនុគ្រោះពន្ធដល់កម្ពុជាកន្លងមក ប៉ុន្តែក៏មិនអាចទទួលបានជាដាច់ខាត ប្រសិន​បើគណ:កម្មការអឺរ៉ុបចង់បង្វិលកម្ពុជាតាមតែអំពើចិត្តរបស់ខ្លួន ដែលជាការឈានទៅរំលោភបំពានសិទ្ធិនិង បំផ្លាញសន្តិភាពនៅកម្ពុជា។ តាមរយ:​ក្រោម​លេស« ការស្តារប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ដូចដែលគេបាននិងកំពុងធ្វើនេះ ហើយព្យាយាមអោយគណបក្សនយោបាយមួយដែលល្មើសច្បាប់មិនគោរពឆន្ទ:ប្រជាពលរដ្ឋឃុបឃិតជាមួយបរទេស អនុវត្តផែនការបដិវត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ តើ ឯណាទៅតម្លៃនៃប្រទេសមួយ បើគ្រាន់តែអនុវត្តច្បាប់ប្រទេសខ្លួនសោះ ធ្វើមិនបាន ហើយបែរជាត្រូវប...
សម្តេចតេជោបើកការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មាន​​តម្លៃ ៥៦.១លានដុល្លារអាមេរិក

សម្តេចតេជោបើកការដ្ឋានស្តារនិងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ មាន​​តម្លៃ ៥៦.១លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម​​ពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ប្រវែងសរុបជាង ៧២គីឡូម៉ែត្រមានតម្លៃទឹកប្រាក់ ៥៦.១លានដុល្លារអាមេរិក ហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ គឺមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទ...
ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេសនិយមចូលចិត្តជួល ជាងទិញសម្លៀកបំពាក់ប្រណិតដើម្បីស្លៀកពាក់ទៅចូលរួមក្នុងពិធីផ្សេងៗ មានពីធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម ។ នៅពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រណិតជាច្រើនយីហោ (Brands) ជាពិសេសគឺរ៉ូបសម្រាប់ស្ត្រី យីហោ ជែន ហ្សេហ្វឺដសុន (Jane Sherpherdson) ទទួលបានអតិថិជនជួលច្រើនជាងគេនៅទូទាំងប្រទេស ។ លោកស្រី សាហ្កា ម៉េរ៉ា (Sagar Mehra) អ្នកគ្រប់គ្រងប្រតិបត្តិការសម្លៀកបំពាក់យីហោ ជែន ហ្សេហ្វឺដសុន បាននិយាយថា អតិថិជនអាចជួលរ៉ូបមួយ តម្លៃចន្លោះពី៣០០ផោនស្មើនឹង៣៩០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ។ បើរ៉ូបប្រភេទ អាឡិចសាន់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) ត្រូវបានជួ លក្នុងតម្លៃ៥០០ផោនស្មើនឹង៦៥០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ និងត្រូវបានលក់ក្នុងតម្លៃ៥០០០ផោន ស្មើនឹង៦៥០០ដុល្លារអាមេរិកក្នុងរ៉ូបមួយ ៕...
ចំបុីខ្មៅចេញពីពន្ធនាគានិង​​មានសេរីភាពវិញហើយបន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ចំបុីខ្មៅចេញពីពន្ធនាគានិង​​មានសេរីភាពវិញហើយបន្ទាប់ពីជាប់ទោសអស់រយៈពេល១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវយិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែត្រូវបានបុរស់មានគ្នា ៣នាក់ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន ៣ក្រញ៉រ។ យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយ ផ្តន្ទាទោស យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។ ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានជាប់ឃុំអស់រយៈពេល ១ឆ្នាំមកនេះ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្សនិងប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប អគ្គលេខាបក្សនិងប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាពនៅរសៀលថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ លោក ប៊ុនញ៉ាំង វរជីត បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរជាប្រទេសភូមិផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងល្អជាងនេះទៀតក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។ លោក ប៊ុនញ៉ាំង វរជីត មានប្រសាសន៍ថា កន្លងមកភាគីឡាវមានសេចក្តីរីករាយយ៉ាងខ្លាំងដែលនាយករដ្ឋមន្ត្រីទាំងពីរបានលើកកម្ពស់លើកទំនាក់ទំនងប្រទេសទាំងពីរឲ្យទៅជាទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង...
ធ្វើយ៉ាងណាដើម្បីឲ្យដឹងថា ព័ត៌មាននោះពិត ឫក្លែងក្លាយ?

ធ្វើយ៉ាងណាដើម្បីឲ្យដឹងថា ព័ត៌មាននោះពិត ឫក្លែងក្លាយ?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មួយរយៈចុងក្រោយនេះ ព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានគេយកមកនិយាយស្ទើរពាសពេញពិភពលោក។ តាមពិតទៅ ព័ត៌មានមិនពិតបានកើតមានរាប់សតវត្សរ៍មកហើយ ប៉ុន្តែកាលដើមឡើយគេនិយមហៅថា “ពាក្យចចាមអារ៉ាម” ហើយបច្ចុប្បន្ននេះគេក៏បង្កើតពាក្យថ្មីថា “ព័ត៌មានក្លែងក្លាយ” ។ ដើម្បីងាយសម្គាល់ និងពិចារណាលើព័ត៌មានមួយថា “ពិត ឬ មិនពិត” នោះ ខ្ញុំសូមចែករំលែកនូវកំណត់សំគាល់ត្រួសៗចំនួន ៨ ចំណុច៖ ទី១៖ នៅពេលដែលអានព័ត៌មាន គួរពិចារណាលើប្រភពព័ត៌មាននោះ តើបុគ្គលណាម្នាក់ជាអ្នកសរសេរ ជាសកម្មជនហ្វេសប៊ុក ឬចេញមកពីស្ថាប័នព័ត៌​មាន​វិជ្ជាជីវៈ? ទី២៖ សូមកុំអានតែលើចំណងជើង សូមអានអត្ថបទទាំងមូលដើម្បីឲ្យដឹងថាចំណងជើងនោះឆ្លុះបញ្ចាំងទៅនឹងខ្លឹមសារអត្ថបទទាំងមូលដែរឬទេ? ពេលខ្លះចំណងជើងសរសេរដូចជារឿងពិត ប៉ុន្តែខាងក្នុងអត់មានអ្វីជាអំណះអំណាងទាល់តែសោះ។ ទី៣៖ គួរពិនិត្យមើលអ្នកនិពន្ធ អ្នកសរសេរ ថាតើគាត់ជាអ្នកនិពន្ធ អ្នកសរសេរដែលមានវ...
នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុហើយ

នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មាន បណ្តោយ ២៩៤ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ១៦៤៨នាក់នាវិក ចំនួន ១០២៥នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ មុននិងចាកចេញទៅវិញនៅ ម៉ោង ៧យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។