ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទូតខ្មែរជំនាន់ថ្មីប្រចាំ​​នៅប្រទេសថៃ«៩ខែនេះទទួលបានមេដាយចំនួ៣»

ទូតខ្មែរជំនាន់ថ្មីប្រចាំ​​នៅប្រទេសថៃ«៩ខែនេះទទួលបានមេដាយចំនួ៣»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេស​កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និង​ក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។ យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាឲ្យដឹងថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖ ទី១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា...
ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ទស្សនមិត្តអ្នកអាន៖កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនមិត្តអ្នកអាន៖ កាហ្វេមួយកែវតម្លៃ ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាលឬលក់អង្ករ២ បាវ!!! ដើម្បីពិសាកាហ្វេមួយកែវដែលរោយពីលើដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ។ កាហ្វេ​រោយមាសឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុងពេញនិយមនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង។ ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវទេសចរមកកំសាន្តរហូតដល់១៦ លាននាក់កាលពីឆ្នាំ២០១៩ កន្លង​ទៅនេះ។ រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋានស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារធនធានប្រេង តែ​​ជាក់ស្តែងចំណូលបានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។ អគាររចនាបទប្លែកៗនិងទំនើបៗនិងអគ...
ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សក្នុងល្បឿនលឿននៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្សអស់ចំនួន ៩១០ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក គិតត្រឹកព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។ ក្នុងពេលដំណាលគ្នានេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង ៤០០០០ នាក់ដែរ ដោយមនុស្សដែលបានឆ្លងថ្មីចំនួន ២៦១៨ នាក់នៅប្រទេសចិន ខណៈដែលចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់ ។ សូមបញ្ជាក់ជូនថា ចំពោះអ្នកជម្ងឺវីរុសផ្លូវដង្ហើមកូរ៉ូណាចំនួន ៣៣៤២ នាក់ ក៏បានជាសះស្បើយផងដែរ ដែលជាកំណើននៃអ្នកជម្ងឺដែលជាសះស្បើយក្នុងល្បឿនលឿនដូចគ្នាទាំង មនុស្សស្លាប់ និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ៕...
ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និងក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។ យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាននិយាយថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖ ១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា និងចូលរួមចំណែកដល...
ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព្រះមហាក្សត្រ នរោត្តម សីហមុនី ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យផ្ទាល់ចំនួន១៥ម៉ឺនដុល្លារ ដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនៃវី រុស ផ្លូវដង្ហើមថ្មី កូរ៉ូ ណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​កាលពីថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​​ ព្រះករុណាជាអង្គម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១៥មុឺនដុល្លារ (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០មុឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវី រុស ផ្លូវដង្ហើមថ្មី កូ រ៉ូ ណា ។ សូមបញ្ជាក់​ថា​ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អំពីចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្...
ទំហំទឹកប្រាក់់ប្រមាណ​ ១៧០០​លានដុល្លារអាមេរិក​លើ គម្រោង​វិនិយោគអគ្គិសនី​ដុតធ្យូងថ្មចំនួន៣

ទំហំទឹកប្រាក់់ប្រមាណ​ ១៧០០​លានដុល្លារអាមេរិក​លើ គម្រោង​វិនិយោគអគ្គិសនី​ដុតធ្យូងថ្មចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ​ ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៧ ខែកុម្ភៈនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី “សំណើ​រ​សុំការពិនិត្យ​សម្រេច​លើ​គម្រោង​​វិនិយោគចំនួន ៣ ។ ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ទី២ គម្រោងខ្សែបណ្ដាញ ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប ។ ទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង”។ គម្រោងវិនិយោគអគ្គិសនីទាំង៣នេះ មានទំហំវិនិយោគប្រមាណ ១៧០០លានដុល្លារ ក្នុងនោះរួមមាន ៖ ១. រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្ម ដែលមាន...
លោក ជា សុផារ៉ា៖ ប្រកាសដកប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល

លោក ជា សុផារ៉ា៖ ប្រកាសដកប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ បានសេចក្តីប្រកាសបញ្ចប់ភារកិច្ចលោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ។ ដោយតែងតាំងលោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ជំនួសលោកលឹម ចាន់សូភី ដែលត្រូវដកចេញ ។ សូមអានសេចក្តីប្រកាសដូចខាងក្រម៖...
សម្តេចតេជោថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិននិងកម្ពុជាឡើយ

សម្តេចតេជោថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិននិងកម្ពុជាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៥គុម្ភៈនេះ ដោយ​​​សម្តេចប្រកាសថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ ហើយវត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។​​ សម្តេចតេជោមានប្រសាសន៍ទៀតថា«សម្តេចគាំទ្ររដ្ឋាភិបាលចិន ចំពោះវិធានការដែលបានធ្វើនាពេលកន្លងមកនេះ ហើយ កាលពីឆ្នាំទៅប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជោគវាសនារួមគ្នា»។ សម្តេចតេជោមានប្រសាសន៍ថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយចុះបន្តិច ដោយសារការប្រែប្រួលនៃសភាពការណ៍នានាលើពិភព​លោក​ ហើយ​​ សម្តេចតេជោ​​បានស្នើរដ្ឋាភិបាលចិនបន្តគាំទ្រដល់ការវិនិយោគនៅកម្ពុជាជាពិសេសរោងចក្ររបស់ចិននៅកម្ពុជាឱ្យបន្តដំណើរការដោយកម្ពុជានឹងកែលំអរបរិយាកាសនានា ដើម្បីធានាដល់ដំណើរការរោងចក្រទាំងនេះ។ សម្ត...
ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយតាមទូរស័ព្ទជាមួយព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះថា ចិនអាចគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាបានដោយក្រុមអ្នកជំនាញចិនអាចដឹងពីមនុស្សដែលផ្ទុកវីរុសផ្លូវដង្ហើមួយនេះ ទោះបីមិនទាន់ចេញរោគសញ្ញាក៏ដោយ ។នេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងចំនួន ៧៣ នាក់បន្ថែមទៀតពីថ្ងៃព្រសហស្បតិ៍ដល់ថ្ងៃសុក្រនេះដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលរុញច្រានកំណើនមនុស្សស្លាប់សរុបអោយកើនឡើងដល់ចំនួន ៦៣៨ នាក់ហើយ ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ៦៣៨ នាក់នោះ គឺមនុស្សស្លាប់ចំនួន ៦៣៦ នាក់នៅប្រទេសចិន និងម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ។ ចំណែកចំនួនមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងថ្មីចំនួន ៣១៤៣ នាក់ផងដែរ ដែលរុញច្រានកំណើនមនុស្សឆ្លងវីរុសនេះឲ្យកើនឡើងដល់ ៣...