ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមហ៊ុនអាមេរិក  ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា 

ក្រុមហ៊ុនអាមេរិក  ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ២០២០» ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគាររ៉ូសវូត រាជធានីភ្នំពេញ ពីថ្ងៃទី ០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ ជាច្រើនទៀតផងដែរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោករដ្ឋមន្ត្រី បន្តទៀតថា ផលិតផលកសិកម្មមួយចំនួន ដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែលសុទ្ធសឹងជាផលិតផលសក្ដានុព...
ប្រធានាធិបតីចិន លោក ស៊ីជីន ពីង បានទុកកម្ពុជាជាមិត្ត «ដែកថែប»

ប្រធានាធិបតីចិន លោក ស៊ីជីន ពីង បានទុកកម្ពុជាជាមិត្ត «ដែកថែប»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយ: ជា ចន្ទបរិបូណ៌ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនតែងចាត់ទុកកម្ពុជាជាមិត្ត «ដែកថែប» ដូច្នេះគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ជារួមទំនាក់ទំនងរវាងកម្ពុជា និងចិន ជាពិសេសទាក់ទងការវិនិយោគ និងពា ណិជ្ជកម្ម កំពុងដំណើរការទៅមុខយ៉ាងរលូន និងមានល្បឿនយ៉ាងល្អ។ ជាការឆ្លើយតប លោកប្រធានាធិបតីបានថ្លែងអំណរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានភក្តីភាពជាមួយប្រជាជនចិន និងរដ្ឋាភិបាលចិន។ កម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមិត្ត «ដែកថែប» របស់ចិន។ លោកប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តន៍ច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហា...
មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីសេវាកម្មបន្ទាន់របស់ប្រទេសអ៊ីតាលី (Emergency Services) បាននិយាយថា រត់ភ្លើងល្បឿនលឿនមួយខ្សែបានរត់ខុសផ្លូវនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ នៅខេត្ត ឡូឌី (Lodi) ភាគខាងជើងនៃប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។​ នេះបើ យោងតាមការផ្សព្វផ្សាយរបស់ Reuters ។ មន្ត្រីដដែលបានបន្តថា មនុស្សដែលបានបាត់បង់ជីវិតទាំងពីរនាក់នោះគឺជាបុគ្គលិកផ្នែកបើកបរ និងមនុស្សចំនួន២៧នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបង្ហាញពីមនុស្សសរុបនៅលើរថភ្លើងល្បឿនលឿននេះទេ ។ ចំណែកមូលហេតុដែលនាំឲ្យរត់ភ្លើងនោះរត់ខុសផ្លូវនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដោយក្រុមមន្ត្រីជំនាញអ៊ីតាលីនឹងបើកការស៊ើបអង្កេតរកមូលហេតុច្បាស់លាស់សិន ៕...
មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនៈលោកបណ្ឌិតឧកញ៉ាភិរម្យ វិចិត្រដារ៉ា ៖ មនុស្សទាំងអស់សុទ្ធតែជាគ្រូរបស់អ្នក «ប្រសិនបើខ្ញុំដើរជាមួយមនុស្សពីរនាក់ ពួកគេទាំងពីរគឺជាគ្រូរបស់ខ្ញុំ ។ ខ្ញុំនឹងរើសយកចំណុចល្អរបស់គេ ហើយរកចំណុចមិនល្អរបស់គេ មកកែប្រែខ្លួនខ្ញុំ» ។ អ្នកអាចរៀនពីជីវិតរបស់មនុស្សគ្រប់គ្នាដែលអ្នកជួបក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ជីវិត​ ការឈឺចាប់ ភាពជោគជ័យ គឺជាមេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដើម្បីរៀនសូត្រ ៕...
ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងបន្ថែមទៀតចំនួន ៧៣ នាក់ក្នុងចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ បានរុញច្រានឲ្យកំណើននៃមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៦៥ នាក់ហើយ ដែលជាកំណើនក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ ដែលនេះបើតាម Google News ។ ក្រុមអាជ្ញាធរចិនបានបន្តថា ចំនួនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមួយនេះ ក៏បានកើនឡើងក្នុងល្បឿនណាស់ដែរ ដោយមនុស្សចំនួន ៣១៥៦ នាក់បានឆ្លងបន្ថែម ដែលរុញច្រានកំណើនសរុបនៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះឲ្យកើនឡើងដល់ ២៨២៦១ នាក់ហើយ ។ សូមបញ្ជាក់ថា ទាំងកំណើននៃចំនួនមនុស្សស្លាប់ និងទាំងកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ គីភាគច្រើនបំផុតនៅក្នុងប្រទេសចិនផ្ទាល់តែម្តងជាទីដែលវីរុសនេះបានផ្ទុះឡើង ដោយប្រទេសផ្សេងក្រៅពីចិន គឺមានមនុស្សតែពីរនាក់ប៉ុណ្ណោះ ៕...
កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

កម្ពុជា៖ នឹងមានក្រុមហ៊ុនមួយមកវិនិយោគដាំឫស្សី និងចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានទទួលជួបលោក THUREING AUNG នាយកក្រុមហ៊ុន  Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែកុម្ភៈនេះ ។ ក្នុងជំនួបនេះមានគោលបំណងដាក់ទុនវិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀមនាំចេញទៅកាន់ទីផ្សារអារ៉ាប់ ។ លោកTHUREING AUNG  បានជម្រាបជូនលោករដ្ឋមន្រ្តីថា ក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាឡឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ដូច្នេះលោកសង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។ លោករដ្ឋមន្ត្រីវេង សាខុន បានស្វាគមន៍ និងគាំទ្រ ចំពោះទស្សន វិស...
រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ម៉ាហ្ស៊ីម យូវ៉េដូវ (Maxim Uvaydov) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian news agency នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះថា ក្រសួងនឹងមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតម្ហូបអាហារពីប្រទេស ចិននោះទេ ទោះបីជាមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក៏ដោយ ។ លោក ម៉ាហ្ស៊ីម យូវ៉េដូវ បានបន្ថែមថា រុស្ស៊ីនៅតែទទួលយកការផ្គត់ ផ្គង់ផលិតផលម្ហូបអាហារពីចិន ខណៈដែលរហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានដែលបង្ហាញថា វីរុសផ្លូវដង្ហើមកូរ៉ូណាអាចឆ្លងតាមរយៈផលិតផលម្ហូបអាហារនោះទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះដែរ ចំនួមនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់៤៩២នាក់ហើយ ដែលមនុស្សស្លាប់ចំនួន ៤៩០នាក់នៅប្រទេសចិន ម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ហើយចំនួមនុស្សដែលបានឆ្លងវីរុសនេះ ក៏បាន កើនឡើងយ៉ាងលឿនផងដែររហូតដល់ជិត ២៥០០០នាក់ហើយ ៕...
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញមកដល់ទីក្រុងប៉េកាំង​ នៃប្រទេសចិនប្រកបដោយសុវត្ថិភាពហេីយ។ អញ្ជេីញមកទទួលសម្តេតេជោហ៊ុន សែន និងគណប្រតិ្តភូនៅព្រលានយន្តហោះអន្តរជាតិប៉េកាំងគឺមាន លោក​ វ៉ាង​ យី​ រដ្ឋមន្រ្តីក្រសួងការបរទេសចិន​ និងមន្រ្តីជាន់ខ្ពស់ចិនជាច្រេីនរូប​ ព្រមទាំងមន្រ្តីការទូតកម្ពុជាប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ នឹងអញ្ជើញជួបជាមួយ​ លោកនាយករដ្ឋមន្រ្តី​ និងប្រធានាធិបតីចិន ៕...
សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

សម្តេចតេជោ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់ ជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេអ៊ូល៖  មុនពេលចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍អាហារថ្ងៃត្រង់នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលរៀបចំឡើងដោយលោកជុង សៃឃ្យូង (Chung Sye Kyun)នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្ពុជា។ ក្នុងពិធីលៀងសាយភោជន៍នោះ លោក ជុង សៃឃ្យូង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនៅទីក្រុងសេអ៊ូល នាពេលនេះ ពិសេសការទទួលនូវការអញ្ជើញពីលោក ក្នុងការពិសារភោជនីយ៍អាហារការងារថ្ងៃត្រង់នាពេលនេះ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុតរបស់សាធារណរដ្ឋកូរ៉េ តាមរយៈនេះទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ស...