ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៩២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិនចំនួន៤៩០នាក់ នៅហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំណែកមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន២៤៥៣៤នាក់ដែរ ដោយមនុស្សចំនួន២៤៣២៤នាក់បានឆ្លងនៅប្រទេសចិន និងមនុស្សប្រមាណ១៧៦នាក់ បានឆ្លងនៅក្រៅប្រទេសចិន ។ លោក តេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកមានឱកាសល្អក្នុងការផ្អាកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅពេលខាងមុខ ៕    ...
សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

សម្តេចតេជោហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅបំពេញទស្សនកិច្ចការងារ ​នៅរដ្ឋធានីប៉េកាំង ថ្ងៃទី០៥ ខែកុម្ភៈ​នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ​តបតាមការអញ្ជើញរបស់ឯកឧត្តម​ លី​ ខឺឈាង​ នាយក​រដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ ​នៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន​ នៅថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ ២០២០ ។ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាដូចខាងក្រោម៖ ...
គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំង សន្យាជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Ophelle BOURHIS ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាង សង់ផ្លូវពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ គម្រោងសាងសង់ស្ពានក្រចេះឆ្លងកាត់ទន្លេមេគង្គលើ គម្រោង សាងសង់កំពង់ផែកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ គម្រោងសាងសង់កំពង់ផែខ្នាតតូចនៅខេត្តកំពង់ ចាម និងការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតផងដែរ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការបញ្ចប់ផែនការមេភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងថ្លៃឈ្នួលដឹកជញ្ជូននៅកម្ពុជាដែលអាចទាក់ទាញការវិនិយោគពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ និងផែនការមេគ្រប់គ្រងទឹកកខ្វក់ដើម្បីលើកស្ទួយកម្ពស់អនាម័យ និងបរិស្ថានល្អ សំដៅធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែមា...
សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

សម្តេចតេជោហ៊ុន សែន៖បញ្ជាក់ពីមូលហេតុនៃការផ្អាកមិនបានអញ្ជើញទៅទីក្រុងវូហាន ប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ច្បាស់សារជាថ្មី ជុំវិញការផ្អាកដំណើរអញ្ជើញទៅសួរសុខទុក្ខនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដោយមូលហេតុ ខាងក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេច ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានផងដែរ។ តាមរយៈហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន  បានសរសេរយ៉ាងដូច្នេះ ថា « សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំ...
កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នា

កម្ពុជាចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល ជាការដោះស្រាយរួមគ្នា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ារីស៖ ថ្លែងក្នុងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំ ជាន់ខ្ពស់ ស្តីពីកិច្ចសន្ទនាសង្គមសម្រាប់ការងារនាពេលអនាគតកាន់តែប្រសើរ ដែលរៀបចំដោយដៃគូកិច្ចព្រមព្រៀងសាកល នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានានៅក្នុងទីផ្សារការងារ និងជំរុញឱ្យមនុស្សគ្រប់រូបអាចទទួលបានផលពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែក ធ្វើឱ្យដៃគូរបស់ខ្លួនសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស SDG-៨ និងSDG-១០។ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា កម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដែលមា...
ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់

ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់

ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បាននិងកំពុងធ្វើឲ្យគ្រួសារគាត់រងទុក្ខវេទនា ឈឺចាប់ ព្រោះតែទង្វើរបស់អ្នកច្បាប់។ លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។ បុរសរូបនេះ បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជា...
ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហូ អៀតសឹង (Ho Iat-Seng) ប្រមុខដឹកនាំទីក្រុង ម៉ាកាវ (Macau) បានថ្លែងនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា លោកនឹង បិទ បនល្បែងកាស៊ីណូជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅពេលខាងមុខ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសកាតា អាល់ចាហ្ស៊ីរ៉ា (Aljazeera) ។ សូមបញ្ជាក់ជូនថា បនល្បែងកាស៊ីណូនៅទីក្រុងម៉ាកាវ ដែលជាដែនដីពាក់កណ្តាលស្វយ័ត របស់ប្រទេសចិន អាចរកប្រាក់ចំណូលបានប្រមាណ ជិត៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាប្រាក់ចំណូលខ្ពស់សម្រាប់ទីក្រុងមួយនេះ ។ លោក ហូ អៀតសឹង បានឲ្យដឹងថា គម្រោងបិទបនល្បែងកាស៊ីណូនេះ ត្រូវបានធ្វើឡើងចំពេលដែលកំណើននៃប្រាក់ចំណូលដែលបានមកពី បនល្បែងនេះ បានកើនឡើងក្នុងរង្វង់១៤%ក្នុងមួយឆ្នាំ ហើយក៏ចំពេលនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាផងដែរ ៕  ...
រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំ (Annual Investment Forum) របស់រដ្ឋាភិបាលប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា ខ្លួននឹងផ្អាកវេទិកាប្រចាំឆ្នាំមួយនេះមិនធ្វើទៅតាមគម្រោងនោះទេ ដោយក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ តាមគម្រោង វេទិកាវិនិយោគប្រចាំឆ្នាំនឹងត្រូវបើកធ្វើឡើងនៅទីក្រុង សូជី (Sochi) ដែលជាទីក្រុងនៅសមុទ្រខ្មៅ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយមានមេដឹកនាំមកពីជុំវិញពិភពលោកចូលរួម ប៉ុន្តែនៅឆ្នាំ២០២០នេះមិនអាចធ្វើបានទេ ។ អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំរបស់រដ្ឋាភិបាលរុស្ស៊ីរូបនោះ មិនបាន បញ្ជាក់ទេថា តើប្រទេសនេះអាចនឹងរៀបចំនៅពេលខាងមុខ ឫក៏លុបចោលវេទិកាវិនិយោគប្រចាំឆ្នាំនេះតែម្តង ៕...
ចិនទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការឆ្លើយតបវីរុសកូរ៉ូណា ដែលសម្លាប់មនុស្សដល់៤២៦នាក់

ចិនទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការឆ្លើយតបវីរុសកូរ៉ូណា ដែលសម្លាប់មនុស្សដល់៤២៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានប្រកាសទទួលស្គាល់ពីភាព យឺតយ៉ាវរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្ស និងឆ្លងរាលដាលក្នុងល្បឿនយ៉ាងលឿនគួរឲ្យបារម្ភ ។ ដែលនេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារ ទី០៤ ខែមករានេះ ។ សេចក្តីប្រកាសទទួលស្គាល់របស់ក្រសួងសុខាភិបាលចិន ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤២៦ នាក់ ដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះបានឆ្លងរាលដាលបន្ថែមចំនួន ២២៩៨ ករណីថ្មី ដែលរុញច្រានកំណើនចម្លងសរុបដល់ទៅចំនួន ១៩៨៥៥ ករណី ។ ប្រទេសចំនួន២៧ប្រទេសនៅជុំវិញពិភពលោក បានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយចិនជាប្រទេសមានមនុស្សស្លាប់ និងឆ្លងច្រើនជាងគេ ដែលក្នុងចំណោមនុស្សស្លាប់សរុបចំនួន ៤២៦ នាក់ គឺនៅប្រទេសចិនមានចំនួន ៤២៥ នាក់ និងនៅហ្វីលីពីនម្នាក់ ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាលចិនបានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាចាប់តាំងពី...
ក្រសួងឧស្សាហកម្ម៖ នឹងបើកកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន

ក្រសួងឧស្សាហកម្ម៖ នឹងបើកកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់ផ្នែកឯកជន នៃក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម​និងសេវា ។ តាមលិខិតអញ្ជើញ ប្រធានសម្ព័ន្ធសមាគមសហគ្រសធុនតូច និង មធ្យមកម្ពុជា  បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុន តូច និមធ្យម និងសេវា  នឹងដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាដោះស្រាយបញ្ហា និងសំណូមពររបស់វិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម​​និងសេវា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែ កុម្ភៈនេះ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ៕...