ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ 

សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កូរ៉េខាងត្បូង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃមូលនិធិសន្តិភាពសកល នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នា២០២០នេះ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងនៅរដ្ឋធានីសេអ៊ូល ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីមេដឹកនាំជាង ១០០ប្រទេស នៅលើពិភពលោក។ ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងកាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន ជួបសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា ម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសកូរ៉េ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះ សំ ណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ កាលពីថ្ងៃទី ៣ខែ គុម្ភ:នេះ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញ មក ជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។ សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុង យកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន...
ត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ពុជា-កូរ៉េ មានទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក

ត្រឹមឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ពុជា-កូរ៉េ មានទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០នេះ​ នៅក្នុងឱកាសនៃការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលពិភព លោកឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់់់់ថា ទំហំពា ណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។ សម្តេចតេជោបន្តថា ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ សម្តេចមានប្រសាសន៍ទៀតថា ទំនិញកម្ពុជានាំចូលពីប្រទេសកូរ៉េខាងត្បូងវញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។ សម្ដេចតេជោក៏បានបង្ហាញនូវក្តីមោទនភាពចំពោះ...
អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ម៉ារ៉ាយ ផេន (Marise Payne) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ជនជាតិអូស្ត្រាលីចំនួន ២៤៣ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង អ៊ូហាន ប្រទេសចិនហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅប្រទេសចិន ។ ការជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសចិន ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណជិត១៨០០០នាក់នៅជុំវិញពិភពលោក បានឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ។ លោកស្រី ម៉ារ៉ាយ ផេន បានបន្តថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣នាក់នោះ ត្រូវបានជម្លៀសចេញពីចិនតាមយន្តហោះរដ្ឋាភិបាល និងយកទៅដាក់ម្តុំនៅកោះ Christmas Island នៅភាគខាងត្បូងអូស្ត្រាលី ដោយស្ថិតនៅក្រោមការពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញមុននឹងបញ្ជូនបន្តទៅកាន់ស្រុកកំណើត ៕  ...
គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

គណៈកម្មការជាតិ​ថា៖ ការកាប់ឈើ​ និងដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ មានភាពស្ងប់ស្ងាត់​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះ ការកាប់ឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ជាលក្ខណៈទ្រង់ទ្រាយធំ មានភាពស្ងប់ស្ងាត់ ។ ប៉ុន្តែនៅមានការលូចបន្លំ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់ តាម​រូបភាពជារថយន្តសាំមយ៉ុង រថយន្តកែច្នៃធុនតូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉កជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈ​កម្មការជាតិ បានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន ៥៩នាក់, ចាប់​យក​ឈើ​ចម្រុះបាន៩,២១៥,៨៧៦ម៉ែត្រគូប និងចាប់យកមធ្យោបាយសរុបចំនួន ៤៩១​គ្រឿង ព្រម​ជាមួយគ្នានោះ ក្រុមការងារបានអនុវត្តវិធានការបំផ្ទុះ ដុត កាត់​បំផ្លាញ​ចោល​នូវ​រថយន្ត​បាកុង និង​មធ្យោបាយកែច្នៃសរុបចំនួន ២...
តម្លៃលប្រេងឥន្ទនៈនៅតាមស្ថាននីយ៍នឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

តម្លៃលប្រេងឥន្ទនៈនៅតាមស្ថាននីយ៍នឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជាបានប្រកាសថា តម្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថាននីយ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នឹងមានការធ្លាក់ចុះ ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មដូចខាងក្រោម ៖
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាព​​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាព​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង១៥.០៥នាទី(ម៉ោងនៅសេអ៊ូល​ ត្រូវនឹងម៉ោង១៣.០៥នាទី​ ម៉ោងនៅភ្នំពេញ)​ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះបាន​​​អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាពហើយ ដេីម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ប្រទេសកូរ៉េ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទីបំផុតពីសំណាក់ថ្នាក់ដឹកនាំ ន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោ...
ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានអោយដឹងថា មន្ទីរពេទ្យ ហួសិនសាន (Huoshenshan) ដែលមានគ្រែចំនួន ១០០០គ្រែ នៅទីក្រុងអ៊ូហាន( Wuhan ) ប្រទេសចិន ត្រូវបានប្រកាសបញ្ចប់ការសាងសង់ហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយក្រុមជំនាញចិនបានចំណាយពេលត្រឹមតែ៨ថ្ងៃក្នុងការសាងសង់ ។ មន្ត្រីក្រសួងសុខាភិបាលចិនបាននិយាយថា មន្ទីរពេទ្យ ហួសិនសាន ត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកជម្ងឺដែលឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ខណៈដែលមន្ទីរពេទ្យមួយកន្លែងទៀតឈ្មោះ ឡេសិនសាន (Leishenshan) ដែលគ្រោងនឹងដាក់អ្នកជម្ងឺវីរុសកូរ៉ូណាដែរ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅសប្តាហ៍នេះដែរ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណ១៧៨៨៨នាក់នៅជុំវិញពិភពលោក បានឆ្លង​រាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ៕  ...
លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

លំហូរទុនវិនិយោគផ្ទាល់ពីបរទេសកើនត្រឹម​ ១៣% ខណៈការនាំចេញ​វិញ​​កើន​​រហូតដល់ ១៥%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាម​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា​​ ទំហំនៃការនាំចេញរបស់កម្ពុជា​​មានសន្ទុះកំណើនកើនឡើងប្រមាណ ១៥% ក្នុងនោះលំហូរទុនវិនិយោគផ្ទាល់ពីបរទេស មានកំណើន ១៣% នៃ ផសស បានធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរ។ តួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ត​​ថា ទុនបម្រុងអន្តរជាតិបានកើនឡើងប្រមាណជាង ១៧,៤ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ ៨ខែនេះ ​​។ នៅក្នុងឆ្នាំ២០១៩ សកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេលពីរខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី, ដែលប្រការនេះ អាចធ្វើឱ្យយើងចាត់ទុកថា កម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន ក្នុងនោះ អត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាប អត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ ០,៣% ប៉ុណ្ណោះ។ ទំហំនៃការនាំចេញរបស់កម្ពុជាមានសន្ទុ...
កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងកំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិននិងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។ លោក ហ្សាង មីង (Zhang Ming) សេដ្ឋវិទូនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមរបស់ប្រទេសចិន (Chinese Academy of Social Sciences) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥%នៅត្រីមានទីមួយនៃឆ្នាំ២០២០ នេះ ហើយកំណើនសេដ្ឋកិច្ចសកលក៏នឹងកើនឡើងក្នុងរង្វង់៣%ដែរនៅពេលដំណាលគ្នានេះ។ លោក ហ្សាង មីង បាននិយាយថា ចិនធ្លាប់មានបទពិសោធន៍ម្តងហើយកាលពីឆ្នាំ២០០៣ ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយសារការឆ្លងរាលដាលនៃជម្ងឺសារស៍ (SARS) ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឲ្យធ្លាក់ចុះ២.៨% និងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះ០.២៥%ផងដែរ ៕...