ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាស ថា ក្រុមគ្រួពេទ្យជំនាញបានពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ដែលរុញច្រានកំណើននៃករណីឆ្លងសរុបរហូតដល់៧៦៣ករណីនៅទូទាំងប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩បានបានកើនឡើងដល់ ២៤៦៧ នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងវីរុសនេះក៏បានកើនឡើងដែរដល់ចំនួន ៧៨៩៧៩ នាក់និងមនុស្សដែលបានជាសះស្បើយពីវិរុសនេះក៏បានកើនឡើងដល់ ២៣០៩៤ នាក់ផងដែរ ។ ប្រទេសដែលមានមនុស្សឆ្លងវីរុសខូវីដ-១៩នេះច្រើនជាងគេនៅជុំវិញពិភពលោក គឺប្រទេសចិនឈរលំដាប់ថ្នាក់លេខ១មានចំនួន ៧៨៩៧៩ករណី ប្រទេសជប៉ុនឈរក្នុងលំដាប់ថ្នាក់លេខ២គឺមានចំនួន៨៣៨ករណី និងប្រទេសកូរ៉េខាងត្បូងឈរក្នុងលំដាប់ថ្នាក់លេខ៣មានចំនួន៦០២ករណី ៕  ...
មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មុខរបរលក់អាហារនៅតាមសាលារៀននៅប្រទេសកេនយ៉ាបានទទួលប្រាក់ចំណូលកាន់តែច្រើន ខណៈសិស្សានុសិស្សបានគាំទ្រកាន់តែខ្លាំងដោយទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន និងមិនវិលត្រឡប់ទៅផ្ទះពេលថ្ងៃ ។ កុមារី ណាន់ស៊ី អែនជើរី (Nancy Njeri) សិស្សសាលាបឋមសិក្សា ហ្កាតុង អូរ៉ា (Gaton Ora) នៅទីក្រុងណៃរ៉ូប៊ី បាននិយាយថា ការទទួលបានអាហារស្រា ប់នៅសាលារៀន គឺចំណេញពេលវេលាច្រើនក្នុងការសម្រាក ។ កុមារី ណាន់ស៊ី អែនជើរី បានបន្ថែមថា អាហារស្រាប់សម្រាប់ថ្ងៃត្រង់មួយពេល មានតម្លៃក្នុងរង្វង់១៥ស៊ីលីង (Shilling ប្រាក់កេនយ៉ា) ប្រហាក់ប្រហែល១៥សេនដុល្លារអាមេ រិក ដែលជាតម្លៃថោកសមរម្យ ។ ឪពុកម្តាយ ឫអាណាព្យាបាលរបស់សិស្សានុសិស្សភាគច្រើននៅទីក្រុងណៃរ៉ូប៊ី បានបង់ប្រាក់ជាខែសម្រាប់អាហារថ្ងៃត្រង់កូនរបស់ខ្លួន ដោយមិនចាំបាច់ចំណាយប្រចាំថ្ងៃទេ ៕...
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងបណ្ឌិត ឡាយ គឹមឆេន ធ្វើរឿងដ៏អស្ចារ្យលើវិស័យហាងបញ្ចាំជាមួយអ្នកជំនួញខ្មែរល្បីៗនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញវ័យក្មេងម្នាក់កំពុងតែមានឈ្មោះសម្លេងលើវិស័យជំនួញ គឺ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា និងលោកបណ្ឌិត ឡាយ គឹមឆេន ថ្មីៗនេះ ស្រាប់់់់ងាកលោកងាកមក វិនិយោគលើវិស័យហាងបញ្ចាំជាមួយនិងអ្នកជំនួញខ្មែរល្បីៗ១ ក្រុមនៅកម្ពុជា ដោយបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២២ខែគុម្ហៈនេះស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd និងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា តាមពិតនៃការសិក្សារយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បាននិងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត បានមានប្រសាសន៍ថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស...
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងអនុគ្រោះពន្ធអាកររយៈពេល៤ លើផលរបរសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប 

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងអនុគ្រោះពន្ធអាកររយៈពេល៤ លើផលរបរសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប 

ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានមានប្រសាសន៍ថា ពន្ធអាករលើរបរអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប នឹងទទួលបានការលើកលែងរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីជួយទ្រទ្រង់ប្រតិបត្តិការបន្ទាប់មានសេចក្តីរាយការណ៍ថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសារនេះពិសេស ថ្លែងជនជាតិទូទាំងប្រទេស  នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា អំពីការវិត្តន័ថ្មី នៃជំងឺកូរ៉ូណា Covid-19 ដែបានមិបង្កការភ័យខ្លាចដោយសារការបង្អើលគ្នា ក្នុងចំណោមជនអគតិមួយចំនួន។ នៅក្នុងនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូរ៉ូណា Covid-19 មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាឡើយ ប៉ុន្តែបង្កការភ័យខ្លាចដោយសារការបង្អើលគ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិនៅព្រឹកនេះ នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជេីញថ្លែងសារពិសេសជូនជនជាតិទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា។ ការថ្លែងសារនេះពិសេសនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការផ្សាយផ្ទាល់ (Live) ផងដែរ។ បន្ទាប់ពីការថ្លែងសារពិសេស និងបើកឱ្យមានវេទិកាសំណួរ និងចម្លើយជាមួយអ្នកព័ត៌មាន, បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី៣របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៧:៣០ នាទីព្រឹក ពីវិមានសន្តិភាព៕...
សួនច្បារចាប់ពីរង្វង់មូលស្រុកជើងព្រៃ រហូតដល់ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ចាប់ផ្ដើមលូតលាស់ស្រស់បំព្រងជាបណ្ដើរៗ

សួនច្បារចាប់ពីរង្វង់មូលស្រុកជើងព្រៃ រហូតដល់ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ចាប់ផ្ដើមលូតលាស់ស្រស់បំព្រងជាបណ្ដើរៗ

ព័ត៌មានជាតិ
(កំពង់ចាម)៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សួនច្បារនៅបណ្តោយផ្លូវជាតិលេខ៦អា ចាប់ពីរង្វង់មូលស្រុកជើងព្រៃ រហូតដល់ស្រុកបាធាយ ខេត្តកំពង់ចាម មានចំងាយប្រមាណ៣០គីឡូម៉ែត្រ បានដំណើរការស្រោចទឹក ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​​​ ដើម្បីការពារកុំឲ្យដើមឈើ និងស្មៅដំលម្អផ្លូវងាប់តទៅទៀត។ ឯកឧត្តមអភិបាលខេត្តបានចាត់តាំងឲ្យឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្តកំពង់ចាម ជាប្រធានគណៈកម្មាការត្រួតពិនិត្យ និងលោក សំ ពិសិដ្ឋ អនុប្រធានរដ្ឋបាលសាលាខេត្តកំពង់ចាម ធ្វើជាអនុប្រធាននៃគណៈកម្មការនេះ ដើម្បីដឹកនាំការងារថែទាំ ដាំដើមឈើ និងដាំស្មៅឡើងវិញ។ សួនច្បារខាងលើនេះ ក្រោយពេលប្រគល់មកឲ្យស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាខេត្តកំពង់ចាម ដើមឈើ និងស្មៅ ចាប់ផ្តើមលូតលាស់ និងចេញផ្កាស្រស់បំព្រងជាបណ្ដើរៗ បន្ទាប់ពីសាលាខេត្ត និងមន្ទីរសារធារណៈការខេត្ត សហការណ៍ជាមួយកម្លាំងរបស់សាលាស្រុកទាំងពីរខាងលើនេះ ដឹក...
រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភនិងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖ * សៀវភៅទោះទាយស្រដៀងនឹងជំងឺ Covid...
ពលរដ្ឋរិះគន់ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ថា ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីពួកគាត់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ពលរដ្ឋរិះគន់ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ថា ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីពួកគាត់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានរិះគន់លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមិនខ្វល់ពីផលប្រយោជន៍ច្បាប់។ ការរិះគន់បែបនេះ កើតឡើងបន្ទាប់ពីមន្ត្រីតុលាការម្នាក់ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានយកដីកាកោះរបស់សាលាឧទ្ធរណ៍ ជូនដំណឹងអំពីសវនាការបែបតក់ក្រហល់ក្នុងសំណុំរឿងវិវាទដីធ្លីដ៏រាំរ៉ៃ ដែលបង្កើតជារឿងអយុត្តិធម័ចំពោះជនក្រីក្រ ស្លូតត្រង់។  លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ Daily Khmer នៅរសៀលថ្ងៃនេះថា ដីកាកោះរបស់លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ចៅក្រមសាលាឧទ្ធរណ៍ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ប៉ុន្តែទើបតែយកមកជូនគាត់នៅវេលាម៉ោង៣ និង១៥នាទី រសៀលសៅរ៍ ថ្ងៃទី២២ ខែកុម្ភៈ​​​ ឆ្នាំ២០២០ ដោយជូនដំណឹងអំពីសវនាការបែបតក់ក្រហល់នេ...
ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមិនប្រកតីនៃការធ្វើតេស្តវិជ្ជមានវីរុស COVID ១៩លើស្ត្រីជនជាតិអាមេរិកកាំង អាយុ ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០នេះបានបង្ហាញថា លើស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ ឆ្នាំ រូបនេះ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ។ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖  ...
អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រ The Straits Times ថ្ងៃទី21/02/2020 បានឲ្យដឹងថា អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយា យកាលពីថ្ងៃសុក្រ ទី21 កុម្ភៈ ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។ លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមានរោគសញ្ញាផ្សេង។ នៅពេលដែលលោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ»។ ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Wester dam ដែលបានចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាល...