ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

លោកជា សុផារ៉ា៖ស្ថាបត្យករនិងវិស្វករសំណង់ត្រូវអនុវត្តច្បាប់សំណង់ស្របតាមវិជ្ជាជីវៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជេីញជាអធិបតីបេីកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ “លេីកទី៣”។ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ។ វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ មានការចូលរួមពីគណវិស្វករ គណស្ថាបត្យករ និងវិស្វករស្ថាបត្យករសរុប៧២៥នាក់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឱ្យដឹងថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ នាពេលនេះ គឺក្នុងគោលបំណងដើម្បីប្រមូលនូវធនធានមនុស្សដែលចាត់ទុកថា ជាសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំពុងបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាអ្នកសិក្សាគំរោងប្លង់និងអ្នកប្រចាំការនៅតាមបណ...
ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចំនួន២ទៀតហើយ​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន “គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា” បានសម្រេចចេញវិញ្ញា​បនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ទៀត​ហើយ ដែល​​ទើប​តែ​​​ទទួលបានសិទ្ធិវិនិយោគបង្កើងរោងចក្រនៅ ក្រុងច្បារមន និងស្រុកឧត្តង ខេត្តកំពង់ស្ពឺ។​ ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនោះរួមមានទី១- ក្រុមហ៊ុន“LAI MAN INTERNATIONAL CO., LTD”គម្រោងបង្កើត​រោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។ សម្រាប់ក្រុមហ៊ុនទី២- ឈ្មោះ“ TRIMAX APPAREL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិ​យោគប្រមាណ ២០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ...
លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

លោក ឧកញ៉ា លី ហួរ នឹង​​​យកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា លី ហួរ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងសម្រាប់ផ្នែកឯកជននៃក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី២០ ខែកុម្ភៈនេះ ដោយ​លោកបានត្រៀមយកកង្វល់និងបញ្ហាប្រឈមរបស់វិស័យឯកជនជូននាយករដ្ឋមន្រ្តីដោះស្រាយ។ ថ្លែងនៅក្នុងកិច្ចប្រជុំនាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា «គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី​បង្ហាញពីលទ្ធផល និងបញ្ហាដែលបានដោះស្រាយជាមួយសហប្រធានជាដៃគូរារដ្ឋាភិបាលនាពេលកន្លងទៅ ដែលជាកង្វល់ បញ្ហាប្រឈមរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស កិច្ចប្រជុំលើកទី២នេះ ដើម្បីស្វែងរកធាតុចូលក៏ដូច​ជាបញ្ហាប្រឈមថ្មីៗជាកង្វល់ចាំបាច់ត្រូវតែរកដំណោះស្រាយជូនដល់សមាជិកសមាជិកាក្នុងវិស័យនេះ»។ លោកឧកញ៉ាបញ្ជាក់ថា លោ...
 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានឲ្យដឹងថា ក្នុង ១​ឆ្នាំៗ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ជាតិប្រមាណ ២០០ លាន​ដុល្លារ លើ​ការងារ​ជួសជុល​ផ្លូវ​។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា បើសិនជា​យើង​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទំងន់ មិនបណ្តាល​ឲ្យ​ខូច​ផ្លូវ នោះ​​យើង នឹងអាច​សល់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើនទៀត​៕​...
 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្នុង​ព្រះរាជក្រឹត្យ ចំនួន ២ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​ប្រធាន អនុប្រធាន អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍​តំបន់​។ ក្នុងនោះ គេ​ឃើញ​ឈ្មោះ​ប្រធាន​សាលាឧទ្ធរណ៍ ត្បូងឃ្មុំ និង​ប្រធាន​សាលាឧទ្ធរណ៍ បាត់ដំបង តែ​មិនឃើញ​ឈ្មោះ ប្រធាន​សាលាឧទ្ធរណ៍ ព្រះសីហនុ​។ រីឯ​អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ក៏​មិនឃើញ​នៅ​សាលាឧទ្ធរណ៍ បាត់ដំបង ឡើយ​។​ ​សូមបញ្ជាក់ថា កន្លងមក សំណុំរឿង​ក្តី​នៅ​តុលាការ បាន​កកស្ទះ​យ៉ាងច្រើន ពិសេស​នៅ​តុលាការ​សាលាឧទ្ធរណ៍ ដោយសារតែ​សាលាឧទ្ធរណ៍ មានតែ ១​គត់ នៅ​រាជធានី​ភ្នំពេញ​៕​...
តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំង អនុប្រធាន និងចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន១៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។...
ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japantimes News បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Airlines) នឹងបាត់បង់ទឹកប្រាក់ប្រមាណជាង២៧.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នៅប្រទេសចិន ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើការដឹកជញ្ជូនក្នុងស្រុករបស់ប្រទេសចិន បានខាតបង់ទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិករួចជាស្រេចទៅហើយដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១២៩នាក់ដោយវីរុសខូវីដ-១៩ មនុស្សប្រមាណ ៧៤៥៧៦នាក់ បានឆ្លងវីរុសនេះ និងអ្នកជម្ងឺវីរុសខូវីដ-១៩ចំនួន ១៦៣២៩ នាក់ បានជាសះស្បើយពីវីរុសនេះដែរ ៕...
ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Robin Yang នាយកប្រតិបត្តិការនិងគុណភាពផ្នែកផលិតកម្មរបស់ប្រទេសចិននៅខេត្ត ក្វាងទុង បាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ បានធ្វើឲ្យប្រទេសចិនខាតបង់ទឹកប្រាក់យ៉ាងច្រើនលើការបញ្ជាទិញពីក្រៅប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។ លោក Robin Yang បានបន្ថែមថា ជាធម្មតានៅខែកុម្ភៈស្ទើររាល់ឆ្នាំ ចិនបានទទួលទឹកប្រាក់ប្រមាណជាង៤០០លានយ័ន (yuan) ស្មើនឹងទឹកប្រាក់ជាង៥៧លានដុល្លារអាមេរិកពីការបញ្ជាទិញពីក្រៅប្រទេស ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ចិនបានទទួលទឹកប្រាក់ត្រឹមតែជាង ២០លានយ័ន ស្មើនឹងជាង២.៨៥លានដុល្លារអាមេរិក ។ ចំណែកសែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះគ្រប់ផ្នែកផងដែរបន្ទាប់ពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕  ...
មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះថា កំណើនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៣៣នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោក ស្កុត ម៉ូរីសុន បានបន្ថែមថា ភ្លើងឆេះព្រៃដ៏មហន្តរាយបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩កន្លងមករហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ផុតរលត់នៅឡើយទេ ដែលបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ទំហំប្រហាក់ប្រហែលទំហំដីរបស់ប្រទេសកូរ៉េខាងត្បូង ។ មូលហេតុដែលនាំឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះដែលមិនអាចពន្លត់បាន គឺដោយសារតំបន់ព្រៃនៅក្នុងប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជាង៣ឆ្នាំហើយ ដែលជាភាពងាយស្រួលសម្រាប់ភ្លើងព្រៃក្នុងការឆេះរាលដាលដ៏មានឥទ្ធិពល ៕  ...
លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិត​ផល​លើ​បណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។ លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយ​ពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវ...