លោក ជុំ កុសល បញ្ជាក់ថា សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ
សូមនាំគ្នាគិតពីតម្លៃនៃគុណធម៌ឡើងវិញ ។ ខ្មែរយើងគឺ ជាជាតិសាសន៍មួយដែលប្រកាន់ខ្ជាប់នូវគុណធម៌ច ជួយទុក្ខធុរ:គ្នាក្នុងគ្រាអាសន្ន មិនដែលមើលរំលងឬដើរ ជៀសទុកចោលឡើយ ។
ប៉ុន្តែក្នុងរយ:ពេលដែលកើតមានមេរោគឆ្លងផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា Covid-19នេះគួបផ្សំជាមួយនឹងការបំពុល បំភិតបំភ័យ បំភ្លៃ បំផ្លើសព័ត៌ មានពីមនុស្សអាក្រក់មួយចំនួនផងនោះទើបធ្វើឲ្យមានមនុស្សខ្លះខ្វះការពិចារណាក៏កើតមានការភ័យខ្លាចជ្រុល រហូតបាត់បង់គុណធម៌ពីក្នុងខ្លួនអស់។
លើសពីនេះ ទោះឃើញមនុស្ស ប្រកាច់ប្រកិនដង្ហើយរកឲ្យជួយ សង្គ្រោះនៅចំពោះមុខក៏គេមិនរវល់ជួយ ហើយសុខចិត្តដើរហួស និងមានអ្នកខ្លះសុខចិត្តឈរថតសកម្មភាពពីចម្ងាយមកផ្សព្វផ្សាយលើហ្វេសបុករបស់ខ្លួនទៅ វិញ ។
តើ បងប្អូននៅតែបន្តឥរិយាបថខ្លាចជ្រុល រហូតដើររំលងអ្នកត្រូវការឲ្យយើងជួយជីវិតគេនៅចំពោះមុខបែបនេះតទៅទៀត ឬ ?សូមបងប្អូនស្វែងយល់ឲ្យច្បាស់អំពីការផ្តល់ព័ត៌មានស្តីពីស្ថានភាពជំងឺពីគ្រូពេទ្យឲ្យបានច្បាស់លា...








