ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រភពបង្កើតព័ត៌មានមិនពិតអំពី កូរ៉ូណានៅកម្ពុជាកើតចេញពីអតីតក្រុមសកម្មជនCNRP

ប្រភពបង្កើតព័ត៌មានមិនពិតអំពី កូរ៉ូណានៅកម្ពុជាកើតចេញពីអតីតក្រុមសកម្មជនCNRP

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងស្ថានភាពប្រទេសក៏ដូចពិភពលោកកំពុងជួបប្រទះការរាតត្បាតជំងឺឆ្លង កូរ៉ូណា ឬ covid-19 ហើយនាំគ្នាខំប្រយុទ្ធនិងទប់ស្កាត់ការរិករាលដាលដែលនាំអោយមនុស្សជាតិជួបគ្រោះថ្នាក់។ ក្នុងស្ថានភាពបែបនេះនៅកម្ពុជាបែជាលេចចេញក្រុមមនុស្ស មួយចំនួនដែលជាអតីតសកម្មជន និងមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចេញព័ត៌មានញុះ ញុង បំភ្លៃ បំផ្លើស ក្នុងចេតនាអាក្រក់បំផ្លាញកម្ពុជា ដូច ជាថ្មីៗនេះ Facebook អតីតសកម្មជន cnrp ឈ្មោះ sovannara som បានសរសេរផ្សព្វផ្សាយថាចូរបងប្អូនប្រុងប្រយ័ត្ន! គឺគ្រប់មន្ទីរពេទ្យដែលសង្ស័យ ថាលោកអ្នកឆ្លង មេរោគផ្លូវដង្ហើម កូវិដ១៩ គេចាក់ថ្នាំសំលាប់ចោលតែម្តង ។ល។ នេះជាចេតនាដ៏មហាអាក្រក់បំផុតដែលបង្ហាញអោយឃើញយ៉ាង់ច្បាស់ថាពួកគេពុំដែលបានរួមទុក្ខជាមួយនិងប្រជាជននោះទេ ពួកគេមានចេតនាដ៏មហាអាក្រក់បំផុតបំផ្លាញសេចក្តីសុខរបស់ប្រជាជន ។ ចូរយើងពិចារណា ក្នុងកាលទេសបែបនេះគួរណាស់នាំគ្នាគិតអំពីការរួមចំណែកក្នុងការការពារនិងទប់ស្...
 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

 លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ បដិសេធបុគ្គល២រូបផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ​​និងសេចក្តីថ្លៃថ្នូរ​​ ​​​​​​​​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
យោងតាម​​សេចក្តីប្រកាសព័ត៌មាន​​របស់​​ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា​ អគ្គនាយក​ក្រុមហ៊ុន​​ វិចិត្រដារ៉ាអ៊ីនធ័រប្រាយ ឯក នៅថ្ងៃទី៩ ខែមីនានេះ បាន​​​បដិសេធនិង​​ច្រាន​​ចោលទាំងស្រុង​​នូវ​​​ការចុះផ្សាយរបស់អង្គភាពវេបសាយ​​​​​ICD TV on line (www.icdtvonline -worlpress) ​​​​ដែលមាន​​​​ចាងហ្វាង​​​ ឈ្មោះ ខន ខេន ​​​​​​​​​អាស័យដ្ឋាន​ផ្ទះលេខ ១១៤ ភូមិឈើទាល ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល​​ ខេត្តព្រៃវែង លេខទូរសព្ទលេខ ០៣១​​​២១៩១១២៩​ និង ​​​​​អង្គភាពឈ្មោះ​​គេហទំព័រខ្មែរប្រជាប្រិយ(www.kpnhotnews.com ) ដែលមានអាស័យដ្ឋាន​ផ្ទះលេខ ​​១៤១ ផ្លូវលេខ ១០១ ​ភូមិលេខ ៥ សង្កាត់​​ផ្សារដើមថ្កូវ​​​ ខណ្ឌចំកាមន រាជធានីភ្នំពេញ ​លេខទូរសព្ទ០១៦៣៣១៨៩១​​​ ​​​ដែល​​​​​​​​​មានចាងហ្វាងឈ្មោះលោក ញ៉ែម ចាន់ណា​​ ​​។​​​​ លោកឧកញ៉ា​បាន​​បញ្ជាក់​ក្នុងលិខិត​របស់ខ្លួនថា«ចំពោះ​​បុគ្គលជាម្ចាស់អង្គភាពទាំងពីរ​​ខាងលើ​ ​​​​​ដែលបាន​យករូប​ភាព​របស់ខ្ញុំបាទ​​​ទៅច...
លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

លោក កៅ ថាច និងភរិយាអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោកស្រី សួរ សុខគីម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរ ខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនាក្រោមប្រធានបទ “មានសន្តិ​ភាព មានការងារលើកកម្ពស់សមភាពយេនឌ័រ” ដែលមានបុគ្គលិកចូលរួមប្រមាណជិត៩០នាក់។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ មានការកើនឡើងជាលំដាប់ពីចំនួន៥៤នាក់ ដល់១១៤នាក់ ដែលក្នុងនោះបុគ្គលិកជាស្ត្រីមានកំណើនពីចំនួន ១១នាក់ ស្មើនឹង២៣% ដល់ចំនួន៣៦នាក់ស្មើនឹង៣២% នៃចំនួនបុគ្គលិកសរុប។ ដោយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំធនាគារ បុគ្គលិកជាស្ត្រីត្រូវបានផ្តល់ឱកាសក្នុងការចូលរួមដោយស្មើភាពទាំងក្នុងកម្រិតការងារទូទៅ និងក្នុងកម្រិតការងារបច្ចេកទេស ។ ទន្ទឹមនេះ បុគ្គលិកជាស្ត្រីត្រូវបានដំឡើងតួនាទីជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារ និងក៏ដូចជាចូលរួមលើកកម្ពស់សមភាពយេនឌ័រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភ...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃចន្ទនេះ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃចន្ទនេះ

ព័ត៌មានអន្តរជាតិ
លោក តាន់ ស្រ៊ី មូហ៊ីឌីន យ៉ាស៊ីន (Tan Sri Muhyiddin Yassin) នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា លោកនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃចន្ទ ទី០៩ ខែមីនានេះ ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជូនបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីទៅថ្វាយព្រះមហាក្សត្ររួចរាល់ហើយនៅវេលាម៉ោង១១ ថ្ងៃចន្ទដដែលនេះ។ លោក តាន់ ស្រ៊ី មូហ៊ីឌីន យ៉ាស៊ីន បានបន្ថែមថា ឈ្មោះ និងតំណែងរបស់គណៈរដ្ឋមន្ត្រីថ្មីក្នុងរដ្ឋាភិបាលរបស់លោក នឹងត្រូវប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅម៉ោងប្រហែល៥ល្ងាចថ្ងៃចន្ទនេះ ដោយបង្ហាញទាំងចំនួនមន្ត្រីនៅក្នុងក្រសួងនីមួយៗផងដែរ។ ចំណែកលោក ម៉ាហាធា ម៉ូហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានលាលែងចេញពីតំណែង បានថ្លែងថា លោកនឹងអង្កេតមើលការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដោយផ្តោតសំខាន់ទៅលើអំពើពុករលួយ និងការិយាធិបតេយ្យក្នុងរដ្ឋបាល៕...
ក្រសួងព័ត៌មានផ្សព្វផ្សាយកុំឲ្យយករូបថតជនរងគ្រោះដោយមេរោគផ្លូវដង្ហើមCOVID 19នៅទីរួមខេត្តសៀមរាប

ក្រសួងព័ត៌មានផ្សព្វផ្សាយកុំឲ្យយករូបថតជនរងគ្រោះដោយមេរោគផ្លូវដង្ហើមCOVID 19នៅទីរួមខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងព័ត៌មាន សូមជម្រាបជូនលោក លោកស្រីដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងម្ចាស់គណនីប្រព័ន្ធសង្គម (FB)ទាំងឡាយមេត្តាជ្រាបថា ថ្មីៗនេះឃើញប្រព័ន្ធបានយករូបថតជនរងគ្រោះដោយ សារមេរោគផ្លូវដង្ហើម COVID 19 នៅទីរួមខេត្តសៀម រាប ខេត្តសៀមរាប មកផ្សព្វផ្សាយជាសាធារណ:ដែលធ្វើអោយប៉ះពាល់ដល់ការរំលោភលើតម្លៃជាមនុស្សជាតិនិងសិទ្ធិឯកជនរបស់ជនរងគ្រោះ។ ការបង្ហោះជាសាធារណ:បែបនេះគឺមិនគោរពក្រមសីល ធម៌សារព័ត៌មាននិងជាការបង្ហាញកម្រិតសីលធម៌របស់សង្គមដែលខ្លួនរស់នៅក្នុងនោះផង​ដែរ។ ដែលជាការបង្ហាញពីទង្វើរអមនុស្សធម៌ ហើយបង្កើតឱ្យមានការ រើសអើង ប្រឆាំងនឹងជនរងគ្រោះ នាពេលបច្ចុប្បន្ននិងអនាគតជាពិសេសទៀតនោះធ្វើឱ្យក្រុមគ្រួ សាររបស់ពួកគេមានការឈឺចាប់និងបាត់បង់ក្តីសងឃឹម។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សំណូមពរដល់គណនីទាំងឡាយដែលបានបង្ហោះហើយនោះសូមមេត្តាលុបចោលរូបភាពដែលប៉ះពាល់ដល់កិត្តិយសគ្រួ សាររបស់ជនរងគ្រោះដោយមេរោគផ្លូវដង្ហើម COV ID 19 នៅទីរួមខេត...
ពិតជាអស្ចារ្យ! ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា បានបណ្ដុះភាពស្ទាត់ជំនាញនៃភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យដល់កម្រិតកំពូល ដល់សហគ្រិនកម្ពុជា

ពិតជាអស្ចារ្យ! ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា បានបណ្ដុះភាពស្ទាត់ជំនាញនៃភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យដល់កម្រិតកំពូល ដល់សហគ្រិនកម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ ស្ថាបនិកឆ្នើមលោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានបង្វឹកសហគ្រិនកម្ពុជាដើម្បីពង្រឹងសមត្ថភាពជាអ្នកដឹកនាំ និងបង្កើតសេចក្ដីសុខក្នុងជីវិតឱ្យកាន់តែច្រើនឡើងទ្វេដង ក្នុងវគ្គ “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យដល់កម្រិតកំពូល” ដោយមានអ្នកចូលរួមប្រមាណជា 85នាក់ ក្នុងរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៨- 0៩ មីនា ឆ្នាំ២០២០ ធ្វើនៅ Dyvith Hotel នៃរាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីបង្វឹកនេះផងដែរ គ្រូបង្វឹករូបនេះ បានបង្ហាញនូវក្បួនជោគជ័យដើម្បីឆ្ពោះទៅរកសេចក្ដីសុខពិតប្រាកដក្នុងជីវិត និងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឲ្យយល់ច្បាស់អំពី ការលុបបំបាត់សេចក្ដីទុក្ខទាំង៨របស់មនុស្ស ឬសគល់បញ្ហាធំៗទាំង១៥ចំណុច ដែលរារាំងក្នុងការដឹកនាំជីវិត និងក្បួនជាច្រើនទៀតដើម្បីប្រែខ្លួនឱ្យក្លាយជាអ្នកដឹកនាំដោយមានភាពជាអ្នកដឹកនាំខ្លាំងពិតប្រាដក។ គិតមកត្រឹមខែមីនា ឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង...
មនុស្សស្លាប់១៣៣នាក់បន្ថែមដោយវីរុសខូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនៅអ៊ីតាលី

មនុស្សស្លាប់១៣៣នាក់បន្ថែមដោយវីរុសខូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនៅអ៊ីតាលី

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងឆ្លងវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងលឿនក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងរយៈពេល២៤ម៉ោងចន្លោះពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ទី០៩ ខែមីនានេះ មនុស្សចំនួន១៣៣នាក់ បន្ថែមទៀតបានបាត់បង់ជីវិត ដែលរុញច្រានកំណើនមនុស្សស្លាប់នៅប្រទេសជាសមាជិកអឺរ៉ុបមូយនេះ ឲ្យកើនឡើងដល់ចំនួន៣៦៦នាក់ហើយ។ ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ និងក្នុងល្បឿនលឿនណាស់ដែរនៅប្រទេសអ៊ីតាលី ដែលគិតក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ មានការឆ្លងវីរុសនេះរហូតដល់១២៤៧ករណីថ្មី ដែលនាំឲ្យកំណើនមនុស្សឆ្លងសរុបនៅទូទាំងប្រទេស ចំនួន៧៣៧៥នាក់ហើយដែរ។ គណៈកម្មការទទួលបន្ទុកផ្នែកសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សកាន់តែច្រើនដោយសារវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី ប៉ុន្តែអឺរ៉ុបមិនបិទព្រ...
កុដ្ឋ០១ខ្នងតំលៃប្រមាណជិត៣ម៉ឺនដុល្លាជាអំណោយរបស់សម្តេចតេជោត្រូវបានដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការ

កុដ្ឋ០១ខ្នងតំលៃប្រមាណជិត៣ម៉ឺនដុល្លាជាអំណោយរបស់សម្តេចតេជោត្រូវបានដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន លោកឧកញ៉ា ជា លាង ហុង និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន ខេ អ៊ី ភី និងសប្បុរសជនជិតឆ្ងាយក្នុងស្រុក កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០បានអញ្ជើញ ដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការហើយ។ ការដាក់ដំណើរការនូវកុដ្ឋ០១ខ្នង៦បន្ទប់ កម្ពស់២ជាន់ តំលៃប្រមាណជិត៣ ម៉ឺន ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណានចក្រកម្ពុជា តាមរយះ លោកឧត្តមសេនីយ ហ៊ុន ម៉ា ណែត ដែលជាសមិទ្ធិផលថ្មីៗមួយទៀតបានលិច ចេញរូបរាងស្ថិតក្នុងបរិវេណវត្តបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម។ លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា តាម រយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេ ខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ នៅខេត្តពោធិសាត់នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២០ នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិ លេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្...
ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្ននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកការបណ្តុះបណ្តលជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅក្រោមឱវាទក្រសួងទេសចរណ៍ នៅក្រុងសៀមរាប ខេត្តសៀមរាប។...