ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
កម្ពុជាទទួលខុសត្រូវខ្ពស់ក្នុងការ​ទទួលអ្នកដំណើរ​លើនាវា​ Westerdam​ និងសម្រួល​ឲ្យ​ធ្វើដំណើរចាកចេញ​ដោយ​សុវត្ថិភាព​

កម្ពុជាទទួលខុសត្រូវខ្ពស់ក្នុងការ​ទទួលអ្នកដំណើរ​លើនាវា​ Westerdam​ និងសម្រួល​ឲ្យ​ធ្វើដំណើរចាកចេញ​ដោយ​សុវត្ថិភាព​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ កប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ MS Westerdam ​នៅព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈនេះ បាន​មកដល់​កំពង់ផែស្វយ័ត​ក្រុងព្រះសី ហនុ។ នា​វានេះ ផ្ទុកអ្នកដំណើរ​សរុបចំនួន ១៤៥៥នាក់ និងបុគ្គលិក​នា​វាចំនួន ៨០២នាក់។ កម្ពុជាតាមរយៈអាជ្ញាធរខេត្តព្រះសីហនុ រដ្ឋមន្ត្រីសំខាន់ៗ រួមទាំងតំណាងទូតតាមបណ្តាប្រទេសជាច្រើន បាននឹងកំពុងទទួលអ្នកដំណើរលើនាវា និងរៀបចំ​សម្រួល​ឲ្យ ​ពួកគេធ្វើដំណើរ​ចាកចេញដោយសុវត្ថិភាព។ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ទៅ​ស្វាគមន៍​ការមកដល់​របស់​នាវាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «​មិន​មានការ​ស្នាក់នៅ​នោះឡើយ នេះ​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​»​។ លោក ​គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​នាវា កំពុង​សហការគ្នា​រៀបចំ​សម្រួល​ឯកសារ​រដ្ឋបាល​ចាំបាច់​ឲ្យ​បាន​លឿន​បំផុត​។ ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល...
ចរឹកពិតរបស់អឺរ៉ុបតែងចាត់ទុកថាជាពូជសាសន៍ខ្ពង់ខ្ពស់លើបណ្តាជាតិសាសន៍ណាៗទាំងអស់

ចរឹកពិតរបស់អឺរ៉ុបតែងចាត់ទុកថាជាពូជសាសន៍ខ្ពង់ខ្ពស់លើបណ្តាជាតិសាសន៍ណាៗទាំងអស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អឺរ៉ុបពួកគេតែងចាត់ទុកថា ជាពូជសាសន៍ខ្ពង់ខ្ពស់លើបណ្តាជាតិសាសន៍ណាៗទាំងអស់ ។ ប៉ុន្តែ​​​ជាក់ស្តែង ប្រសិនបើយើងមើលពីអតីតកាលពួកអឺរ៉ុបតែងដើរដាក់អាណានិគមលើបណ្តាប្រទេសនានា មាននៅអាស៊ី អាហ្វ្រិក ហើយបានចាប់ប្រជាជននៅបណ្តាប្រទេសនោះយកទៅធ្វើជាទាសករ ជាដើម ។ បើយើងមើលទៅ តាមប្រវត្តិតន្រ្តីវិញ អឺរ៉ុបបានបែងចែកយ៉ាងច្បាស់អំពីតន្រ្តីសម្រាប់ពួកអភិជន ដែលគេហៅថា Classical Music និងតន្រ្តីសម្រាប់ពួកទាសករហៅថាតន្រ្តី Jazz ។ ក្រៅពីនោះក្នុងវិហារសាសនាក៏ដូចគ្នាដែរវណ្ណៈទាសករមិនអាចចូលព្រះវិហារដែលជាកន្លែងសម្រាប់ពួកអភិជនបានឡើយ។ ក្នុងន័យខាងលើនេះ យើងអាចវិភាគបានថា៖ ទោះបីពួកអឺរ៉ុបគ្នាគេ ខុស ឬអន់យ៉ាងណា បើប្រៀបធៀបជាមួយជនជាតិផ្សេងគេមិនដែលអោយពួកអឺរ៉ុបគ្នាគេអន់ឡើយ។ មានជាឧទាហរណ៍ : តាមរយៈការរៀនសូត្រ ការរកការងារធ្វើជាដើម ប្រសិនបើ២នាក់ មានអឺរ៉ុប និង អាសុី គេទទួលយកអាសុីលុះត្រាតែជនអាសុីនោះពូកែសលើសពួកអឺរ៉ុប ៥០% ទើបគេទទួល ហើយប្រសិនបើកន...
ក្រុមហ៊ុន ហ៊ួត ជា សម្ភោធសាខាថ្មីប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង

ក្រុមហ៊ុន ហ៊ួត ជា សម្ភោធសាខាថ្មីប្រចាំស្រុកស្រែអំបិល ខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ដើម្បីអាជីវកម្មជោគជ័យទាំងអស់គ្នានៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2020 នេះលោកឧកញ៉ា ហ៊ួត ជា អគ្គនាយក បានសម្ភោធសាខា ហ៊ួត ជា ប្រចាំស្រុក ស្រែអំបិល ខេត្តកោះ កុង ។ ថ្លែងក្នុងឱកាសនេះ លោក ហួត ជា បានមានប្រសាសន៍ថា ដោយទទូលបានការគាំទ្រពីអតិថិជន និងដៃគូរអាជីវកម្ម ព្រមទាំងសម្លឹងឃើញនូវសក្តានុពលក្នុងទីផ្សារកើនឡើងផ្នែកគ្រឿងសំណង់ក្រុមហ៊ុន មានផែនការពង្រីកសាខាអាជីវកម្មរបស់ខ្លួនចំនួន១០០សាខាក្នុងឆ្នាំ២០២០នេះ។ លោកឧកញ៉ា ហ៊ួត ជា បន្ថែមថា ការធ្វើដំណើរដ៏វែងឆ្ងាយនេះបានដោយ សារកិច្ចសហការ និងការគាំទ្រពីសំណាក់ដៃគូរអាជីវកម្ម និងអតិថិជនរហូតមកដែលធ្វើឲ្យក្រុមហ៊ុនមានថ្ងៃនេះ។ លើសពីនេះទៅទៀត អគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែម្តងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ដៃគូរអាជីវកម្ម ម្ចាស់អាជីវកម្ម និងបុគ្គលិក ឲ្យកាន់តែជិតស្និទ្ធស្អិតរមួតផងដែរ។ ក្នុងពិធីសម្ភោធសាខានេះ លោកបានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ចែកអំណោយដល់ ចាស់ជរា 40 នាក់ និង ជ...
លោក គួច ចំរើន ថា៖ការអភិវឌ្ឍនៅកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍

លោក គួច ចំរើន ថា៖ការអភិវឌ្ឍនៅកោះពស់ គឺដើម្បីបំរើសេវាទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំលើសំណើសុំអនុញ្ញាត ជួសជុល កែលម្អ និងពង្រីកឆ្នេរខ្សាច់លំហែកាយ កោះពស់ របស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៊ីនវេសមេនគ្រុប អិលធីឌី ។ លោក Karkov Pavel តំណាងក្រុមហ៊ុន កោះពស់ ខេមបូឌា អ៉ិនវេសមេន គ្រុប អិលធីឌី បានបញ្ជាក់ថា ក្រុមហ៊ុន​ទទួលបាន​ការអនុញ្ញាតពីរាជរដ្ឋាភិបាលនូវគម្រោងអភិវឌ្ឍន៍នៅលេីកោះពស់មានទំហំ ១១៦ហិកតា។ ក្នុងគម្រោងសាងសង់ស្ពានឆ្លងសមុទ្រប្រវែង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធ ភូមិគ្រឹះ៣៦ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបាន សាងសង់ភូមិគ្រឹះបាន១៨ ទន្ទឹមនោះរក្សាព្រៃឈើនៅលើកោះពស់បាន ៦០ភាគរយ ព្រមទាំងបានរៀបចំប្រព័ន្ធទឹកស្អាត និងភ្លើងរួចរាល់ ក្រៅពីប្រព័ន្ធផ្លូវមេ នឹងសាងសង់ផ្លូវតូចៗជាច្រើនទៀត ។ ការអភិវឌ្...
កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន២០% នៃទំនិញនាំចេញសរុប ដោយ៨០% ទៀតនៅរួចពន្ធដដែល

កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន២០% នៃទំនិញនាំចេញសរុប ដោយ៨០% ទៀតនៅរួចពន្ធដដែល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានថ្លែងបញ្ជាក់តាមរយ:ហ្វេសប៊ុករបស់ផ្ទាល់ខ្លួនថា ឥឡូវកម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។ លោកបានថ្លែងថា តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង ១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ លោកពន្យល់ថា វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។ អ្នកវិភាគសេដ្ឋកិច្ចអះអាងថា "ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា ៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក...
អឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

អឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
គណៈកម្មការរបស់សហភាពអឺរ៉ុបបានបើកិច្ចប្រជុំមួយនៅទីក្រុងព្រូសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា ហើយគណៈកម្មការនេះបានសម្រេចដកការអនុគ្រោះពន្ធលើមុខទំនិញខ្លះពីកម្ពុជា ដែលនេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប ។ មុខទំនិញដែលអឺរ៉ុបនឹងយកពន្ធលើការនាំចូលពីកម្ពុជា គឺមានផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរនិងស្ករស ហើយការយកតម្លៃពន្ធនាំចូលពីកម្ពុជានេះ នឹងមានសុពលភាពក្នុងរយៈពេល៦ខែខាងមុខ គឺចាប់ពីខែសីហា ឆ្នាំ២០២០នេះទៅ ។ សេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបបានបង្ហញថា ការដកប្រព័ន្ធអនុគ្រោះពន្ធលើផ្នែកខ្លះពីកម្ពុជានេះ គឺស្មើនឹង១ភាគ៥នៃទំនិញសរុបរបស់កម្ពុជាក្នុងការនាំចួលទីផ្សាររបស់សហភាពអឺរ៉ុប ឫស្មើនឹងទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ៕  ...
គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញពីកម្ពុជាដោយផ្នែកខ្លះតែប៉ុណ្ណោះ

គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញពីកម្ពុជាដោយផ្នែកខ្លះតែប៉ុណ្ណោះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ)៖គណៈកម្មការអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ដោយផ្នែកខ្លះ​ចេញពីកម្ពុជា ដោយមិនកាត់ផ្តាច់ទាំងស្រុងនោះទេ។​​ តាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។បង្ហាញថា ប្រមាណជា២០% ដែល​ស្មើ​ប្រមាណ ១០០០​លាន​អឺរ៉ូ​។ យោងតាមសមាគមរោងចក្រកាត់ដេនៅកម្ពុជា GMAC ប្រទេស កម្ពុជាត្រូវ រក្សា​ភាពស្ងប់ស្ងាត់ និង​អារម្មណ៍​នឹងនរ បន្ត​ការចេះ​ជួយ​គ្នា ហើយ​បន្តដំណើរ​ទៅមុខទៀត ជាមួយនិង​គោលដៅ ដែល​បាន​កំណត់ទុក​។ សេចក្តីថ្លែងការណ៍គណៈកម្មការអឺរ៉ុបលើកឡើងថា ការសម្រេច​យកពន្ធលើមុខទំនិញកម្ពុជា នៅ​ផ្នែក​ខ្លះ​នោះ រួមមាន​លើ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង ទំនិញ​សម្រាប់​ការធ្វើដំណើរ រួមទាំង​ស្ករស​របស់​កម្ពុជា​យើង​។ ការយកពន្ធ​នេះ គឺ​ត្រឹមតែ ២០% ដែលមាន​តម្លៃ​ប្រមាណ ១០០០ លាន​ដុល្លារ​អឺរ៉ូ​។​​ការសម្រេចយកពន្ធលើផ្នែកខ្លះ...
លោក​​រដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តឱ្យរមណីយដ្ឋានទេសចរណ៍ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២១ឱ្យបានគ្រប់គ្នា

លោក​​រដ្ឋមន្ត្រី ថោង ខុន លើកទឹកចិត្តឱ្យរមណីយដ្ឋានទេសចរណ៍ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន២០២១ឱ្យបានគ្រប់គ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ខណៈកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ឬ ASEAN Tourism Forum (ATF 2021)» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវលើកទឹកចិត្តដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងឡាយនៅកម្ពុជា ទាំងចាស់ថ្មី ទាំងតូចធំ សូមចូលរួមផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់ខ្លួន នៅក្នុងវេទិកាទេសចរណ៍អាស៊ានខាងមុខនេះឱ្យបានគ្រប់គ្នា។ ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើងពិធីផ្សព្វផ្សាយជាផ្លូវការ «កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១» ក្រោមអធិបតី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ លោកបានសង្កេតឃើញថា បច្ចុប្បន្ននេះរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍កែច្នៃ បានកកើតជាច្រើននៅទូទាំងប្រទេស ដូច្នេះលោកបានលើកទឹកចិត្ត យ៉ាងខ្លាំងចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងនោះ សូមត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបាន...
ជប៉ុនវាយតម្លៃខ្ពស់​​ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច

ជប៉ុនវាយតម្លៃខ្ពស់​​ពីការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ នឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្នុងបេសកម្មកាទូតរបស់ឯកឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជាលោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជាហើយ សូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ផងដែរថាជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ លោកបានបន្តទៀតថា អរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបរិយាកាសវិនិយោគជាពិសេសការវិនិយោគរបស់ជប៉ុន។ អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប...
ចក្ខុវិស័យ២០​៣​០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ

ចក្ខុវិស័យ២០​៣​០ នៃផែនការរៀបចំដែនដីខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព គឺសំដៅរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញការអភិវឌ្ឍទីក្រុងឆ្លាតកម្រិតអន្តរជាតិ រមណីយដា្ឋនឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្ដុភារកម្មជាតិ. ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមាន​សុខដុម​នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ គោលនយោបាយដីធ្លីស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល។  ...