ការដកEBA ធ្វើឲ្យកម្ពុជា ប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក
ភ្នំពេញ៖ លោក បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានបញ្ចេញទស្សនផ្ទាល់ខ្លួនថា អត់ EBA គឺប្រទេស និងប្រជាជនកម្ពុជាត្រូវខាតច្រើន តែវាក៏អាចល្អចំពោះកម្ពុជា។
លោកបណ្ឌិតបានបញ្ចេញទស្សនៈថា ប្រជាជនកម្ពុជាត្រូវតែឈប់ ឬកាត់បន្ថយទម្លាប់ស្តីបន្ទោសគ្នា គិតអវិជ្ជមាន កាច់ត្រួយដាក់ជី ចូលចិត្តខ្លាំងតែជាមួយគ្នាឯង ដោយងាកទៅខំប្រឹងរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងអាស៊ាន និងពិភពលោក។
លោកបណ្ដិតបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ឱកាសឲ្យទូលំទូលាយជាងនេះ ដើម្បីឲ្យបញ្ញាវន្ត័វ័យក្មេងកម្ពុជា ដែលមានសមត្ថភាព សុឆន្ទះ និងគំនិតជាតិនិយមបានកាន់តួនាទីសំខាន់ៗ ដើម្បីឲ្យពួកគាត់ទៅប្រកួតប្រជែងជាមួយអាស៊ាន និងពិភពលោក ដើម្បីនាំផលប្រយោជន៌ជួនសង្គម និងប្រទេសជាតិ បើទោះបីជាពួកគាត់មាន ឬគ្មានប្រវត្តិចេញពីក្រុមគ្រួសារ នៃអ្នកតស៊ូ ឬដឹកនាំក៏ដោយ ។ អ្វីៗដើម្បីការរីកចំរើនប្រកបដោយនិរន្តភាពនៃកម្ពុជា ។
ទោះបីគណៈកម្មការអឺរ...








