ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ទស្សនមិត្តអ្នកអាន:សូមពិចារណា!អំពីខ្មែរ

ទស្សនមិត្តអ្នកអាន:សូមពិចារណា!អំពីខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សនមិត្តអ្នកអាន: សូមពិចារណា! ក្នុងពេលដែលកម្ពុជា ល្បីរន្ទឺពេញសកលលោក ក៏ប៉ុន្តែក្រុមខ្មែរសណ្តានប្រឆាំងមួយចំនួនខំស្រែក បន្តុះបង្អាប់ ជាតិឯងទៅវិញ ចុះទម្រាំជនបរទេស ខ្លះដែលមានសណ្តានមិនល្អចំពោះខ្មែរយើងនោះ វាគ្មានអ្វីចម្លែកឡើយ។ ក្នុងការធ្វេីតេស្តមិនមែនតែក្រសួងសុខាភិបាលតែមួយនោះទេគឺមានការចូលរួមក្នុងសកម្មភាពពិនិត្យរួមមានអង្គការសុខភាព ពិភពលោកនិងអង្គការមកពីសហរដ្ឋអាមេរិកផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា បើទោះបីជាក្នុងនាវានោះមានអ្នកផ្ទុក វីរុស civid-19 ក៏សម្តេចនៅតែអនុញ្ញាតិអោយចូល និងកាន់តែយកចិត្តទុកដាក់ខ្លំាងថែមទៀតផង ព្រោះថា តើបើយើងមិនអោយគេចូលតើអោយពួកគេទៅណា ?ឬមួយអោយពួកគេតែលតោលកណ្តាលសមុទ្រ ? ចុះប្រសិនបើពួកគេស្លាប់តើរក្សាសាកសពគេយ៉ាងដូចម្តេចកើត លើនាវានោះ ឬមួយត្រូវបោះចោលក្នុងសមុទ្រ?បើយ៉ាងដូច្នេះមែន ឯណាទៅសិទ្ធមនុស្ស? គោលការណ៍របស់កម្ពុជាប្រសិនបើពិនិត្យពិច័យយ៉ាងល្អិតល្អន់ថាមានអ្នកផ្ទុកវីរុស covid...
ធនាគារ អេស៊ីលីដា IPO កំណត់គោលដៅវិនិយោគិនកូរ៉េ

ធនាគារ អេស៊ីលីដា IPO កំណត់គោលដៅវិនិយោគិនកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅកម្ពុជានឹងរៀបចំសិក្ខាសាលាស្តីពីការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់ធនាគារអេស៊ីលី ដាសម្រាប់វិនិយោគិនកូរ៉េនៅថ្ងៃពុធទី ១៩ ខែកុម្ភៈវេលាម៉ោង ៤ រសៀលនៅទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដាក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ប្រជាជនកូរ៉េនៅកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងធនាគារអេស៊ីលីដា។ បទបង្ហាញនឹងមានជាភាសាកូរ៉េហើយនឹងមានអ្នកជំនាញផ្នែកទីផ្សារមូលធននិងហិរញ្ញវត្ថុចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ធនាគារអេស៊ីលីដាបានរៀបចំសិក្ខាសាលា IPO ដែលទទួលបានជោគជ័យចំនួន ៣ លើករួចមកហើយដែលមានគោលបំណង ផ្តោតលើទីផ្សារក្នុងស្រុក។ ធនាគារអេស៊ីលីដានឹងក្លាយជាធនាគារដំបូងគេសមរាប់ធនាគារកម្ពុជាដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។...
CEO Master Club Exclusive Night Party ដ៏អស្ចារ្យជាមួយតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក

CEO Master Club Exclusive Night Party ដ៏អស្ចារ្យជាមួយតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ក្លឹបប្រមូលផ្តុំម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដ៏ធំជាងគេនៅកម្ពុជា CEO Master Club សហការជាមួយក្រុមហ៊ុន Riellionaire នៅរាត្រីថ្ងៃទី១២ កុម្ភៈឆ្នាំ២០២០ ក្លឹបកម្សាន្ត Hard Rock Café បានរៀបចំជំនួបទំនាក់ទំនងពាណិជ្ជកម្មដ៏អស្ចារ្យជាមួយអ្នកជំនួញល្បីៗ និងជាតារាបាល់ទាត់ដ៏ល្បីលំដាប់ពិភពលោក គឺ អធិរាជហ្វ្រីខីតជើងឆ្វេង Roberto Carlos នៃក្រុមសាំបាប្រេស៊ីលម្ចាស់ពាន FIFA World Cup ២០០២។ ក្នុងកម្មវិធី Exclusive Night Party នេះមានការចូលរួមផ្ទាល់ដោយ លោក អោម សេងបូរ៉ា ដែលជាប្រធាននិងស្ថាបនិក CEO Master Club International លោក Roberto Linck (Betu) ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ ប្រេស៊ីលនិងជាស្ថាបនិក Linck Group (វិនិយោគលើពហុវិស័យភាពយន្ត កីឡា សណ្ឋាគារ។ Fashion និងបច្ចេកវិទ្យា) ដែលជាបេសកជនតំណាងឱ្យ លោក Roberto Carlos លោក Ricardo Alves Fernandes សហស្ថាបនិកសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល(BIFA) និង លោក Kev...
ក្រសួងពាណិជ្ជកម្មសេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន

ក្រសួងពាណិជ្ជកម្មសេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មសេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» ។ សូមអានសេចក្តីប្រកាសព័ត៍មានដូចខាងក្រោម៖
លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា

លោក ដូណាល់ ត្រាំ ៖ អរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសរសេរសារតាមប្រព័ន្ធTwitter អំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍ឈ្មោះ Westerdam ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។ លោក ដូណាល់ ត្រាំ បានសរសេរថា៖ «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក»។ សូមបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះ តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ...
លោកបណ្ឌិត ឡាយ គឹមឆេន បោះទុននិងអ្នកជំនួញល្បីៗវិនិយោគលើអាជីវកម្មហាងបញ្ចាំ

លោកបណ្ឌិត ឡាយ គឹមឆេន បោះទុននិងអ្នកជំនួញល្បីៗវិនិយោគលើអាជីវកម្មហាងបញ្ចាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកវិនិយោគវ័យក្មេងនៅកម្ពុជាមួយក្រុមមកពីវិស័យផ្សេងៗគ្នាបានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ(អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំងស្ថិតនៅស្ថិតនៅអាគារ លេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបណ្ឌិត ឡាយ គឹមឆេន ស្ថាបនិក ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.កបានបោះទុនរួមគ្នានិងអ្នកជំនួញល្បីៗជីវកម្មហាងបញ្ចាំ ដោយលោកបណ្ឌិតលើកឡើងថា គោលបំណងដែលរូបលោកនិងមិត្តភក្តីចាប់ដៃគ្នាវនិយោគលើអាជីវកម្មហាងបញ្ចាំនេះ ដោយមើលឃើញប្រទេសជាតិមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងលឿនរយៈជាង១០ឆ្នាំចុងក្រោយនេះ ជាកម្លាំងទឹកចិត្តដល់អ្នករកស៊ីទាំងអស់នៅកម្ពុជា។ លោកបណ្ឌិត ឡាយ គឹមឆេន បានបន្ថែមថា ការជ្រើសរើសយក ហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូនដែលមានបញ្ហាខ្លីលុយពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសា...
ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​​​ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ​​​បានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដែលស្រប់ច្បាប់។ បុរសវ័យ៥៧ឆ្នាំ ឈ្មោះ ឃិន សាមន រស់នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។ លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា ...
អេស្ប៉ាញប្រកាសលុបចោលពិព័រណ៍ទូរស័ព្ទដៃដោយបារម្ភពីវីរុស ខូវីដ-១៩

អេស្ប៉ាញប្រកាសលុបចោលពិព័រណ៍ទូរស័ព្ទដៃដោយបារម្ភពីវីរុស ខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអេស្បាញ បានប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19)ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ។ ពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភព លោកនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុងបាសេឡូណា ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ ដែលអាចទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោកប្រមាណជាង១១ម៉ឺននាក់ រួមទាំងអ្នកជំនាញជនជាតិចិនប្រមាណជាង៥ពាន់នាក់ផងដែរ ។ ការប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ ត្រូវបានធ្វើឡើងខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអេឡិចត្រូនិកកាន់តែច្រើនដូចជាក្រុមហ៊ុន Deutsche Telecom, Rakuten. Vodafone, Vivo, Samsung, LG និងក្រុមហ៊ុន Sony ជាដើម បានប្រកាសមិនទៅចូលរួមក្នុងពិធីពិព័រណ៌នេះ ៕...
ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសមួយចំនួននៅជុំវិញពិភពលោកបានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលរបស់ខ្លួនដែលបានមកពីភ្ញៀវទេសចរចិន ខណៈដែលវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ចាប់តាំងពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។ ប្រទេសថៃដែលធ្លាប់តែទទួលបានបា្រក់ចំណូលពីភ្ញៀវទេសចរចិនជាទឹកប្រាក់ក្នុងរង្វង់ ៥០ពាន់លានបាត ស្មើនឹង៤ពាន់៦រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ បានត្អូញត្អែថា ក្នុងរដូវចូលចិនឆ្នាំកន្លងមកនេះ ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ។ ចំណែកប្រទេសបារាំងក៏បានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលពីភ្ញៀវទេសចរចិនប្រហាក់ប្រហែលគ្នានេះដែរ ដែលបារាំងធ្លាប់បានទទួលអ្នកទេសចរចិនក្នុងរង្វង់២លាននាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែនៅឆ្នាំ២០២០នេះបារាំងអាចខាតបង់ទឹកប្រាក់១ពាន់លានអឺរ៉ូក្នុងចំណោមទឹកប្រាក់ប្រមាណ៤ពាន់លានអឺរ៉ូដែលបានមកពីវិស័យទេសចរណ៍ ៕...
គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បើកកិច្ចប្រជុំលើកទី១ ឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដ កម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យនូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ជាពិសេស បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០២ ស្តីពីការអនុវត្តផែនការស្តីពីការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ២០១៦-២០១៩ ។ បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០៣ ស្តីពីការរក្សាការពារ សន្តិសុខ ស...