រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖រួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៦ ខែមករានេះ កម្ពុជាមិនទាន់ជួបប្រទះអ្នកដំណើរ ឬអ្នកទេសចរណាម្នាក់ ត្រូវបានសង្ស័យថាឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី «កូរ៉ូណាវីរុស» នៅឡើយទេ។
តាមរយៈការចុះត្រួតពិនិត្យ និងការសាកសួរពីមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោករដ្ឋមន្ត្រីបានសង្កេតឃើញ និងទទួលបានព័ត៌មានថា ចំនួនភ្ញៀវទេសចរមានការថយចុះជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់មានការផ្ទុះឡើងនូវជំងឺនេះនៅប្រទេសចិន ។ ព្រោះប្រទេសចិនក៏បានហាមឃាត់ប្រជាជនខ្លួននៅទីក្រុងអ៊ូហាន់ (Wuhan) មិនឱ្យធ្វើដំណើរចេញក្រៅប្រទេសដែរ។ ប្រសិនបើជំងឺនៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជន ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្...








