ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រុស្ស៊ីបង្ហាញក្តីបារម្ភពីការសាកល្បងមីស៊ីលបាលីស្ទិកថ្មីរបស់អាមេរិក

រុស្ស៊ីបង្ហាញក្តីបារម្ភពីការសាកល្បងមីស៊ីលបាលីស្ទិកថ្មីរបស់អាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន RIA បានចុះផ្សាយថា រុស្ស៊ីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងនៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ ចំពោះការបាញ់ សាកល្បងមីស៊ីលបាលីស្ទិក ថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានហាមឃាត់ដោយសន្ធិសញ្ញានុយក្លេអ៊ែរកម្លាំងមធ្យម (Intermediat-range nuclear Forces Treaty) ដែលហៅកាត់ថា INF រវាងរុស្ស៊ី និងអាមេរិក ។ លោក វ៉្លាឌីមៀរ អឺម៉ាកូ (Vladimir Ermakov) ប្រធានផ្នែកគ្រប់គ្រង និងមិនសាយភាយអាវុធរបស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា រុស្ស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសាកល្បងមីស៊ីលប្រភេទថ្មីនេះ ហើយលោកនឹងកត់ត្រាទុកនូវសកម្មភាពបំពាន់កសន្ធិសញ្ញា INF ពីសហរដ្ឋអាមេរិក ។ រុស្ស៊ីបានបង្ហាញក្តីបារម្ភ ក្រោយពីអាមេរិកបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកថ្មី កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូដដែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៨៧កន្លងទៅ ៕ ...
ចិននឹងទិញផលិតផលកសិកម្មពីអាមេរិកតម្លៃ៥០ពាន់លានដុល្លារបន្ថែមនៅឆ្នាំ២០២០

ចិននឹងទិញផលិតផលកសិកម្មពីអាមេរិកតម្លៃ៥០ពាន់លានដុល្លារបន្ថែមនៅឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា មន្ត្រីសេតវិមានសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ស្តីពីប្រទេសចិន ដែលបានសម្រេចទទួលទិញផលិតផលកសិកម្មពីប្រជាកសិករសហរដ្ឋអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារបន្ថែមទៀត ចាប់ផ្តើមពីឆ្នាំ២០២០ខាងមុខនេះទៅ ។ មន្ត្រីសេតវិមានដដែលបានបន្តថា អាមេរិកក៏បានយល់ព្រមផងដែរ ក្នុងការផ្អាកការដំឡើងតម្លៃពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់ប្រមាណ១៦០ពាន់លានដុល្លារ ដែលអាមេរិកនឹងដាក់ឲ្យចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។ មន្ត្រីកសិកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថា កាលពីឆ្នាំ២០១៧កន្លងទៅ ចិនបានទិញផលិតផលកសិកម្ម ពីប្រជាកសិករអាមេរិក ត្រឹមតែតម្លៃទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារប៉ុណ្ណោះ ហើយនៅ ពេលនេះ ចិនបានសម្រេចទិញបន្ថែមទៀតក្នុងតម្លៃទឹកប្រាក់៥០ពាន់លានដុល្លារ ដែលនេះជាសញ្ញាធូរស្រាលមួយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេ...
ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ

ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមកល្បឿននៃការកសាងប្រទេសជាតិក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ ចំពោះការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាង សង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ២០២ ៣។ ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿន លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតាដ...
តស៊ូក្នុងជីវិតជាអ្នកលក់សម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់ រហូតក្លាយជា ឧកញ៉ា

តស៊ូក្នុងជីវិតជាអ្នកលក់សម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់ រហូតក្លាយជា ឧកញ៉ា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហួត ជា អគ្គនាយកក្រុមហ៊ុន ហួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដ៏ធំមួយនៅកម្ពុជា ត្រូវបានព្រះ មហាក្សត្រ ត្រាស់បង្គាប់ ផ្តល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៩ នេះ។ តស៊ូក្នុងជីវិតជាអ្នកលក់សម្ភារៈផ្គត់ផ្គង់គ្រឿងសំណង់ លោក ហួត ជា មិនមែនជាកូនអ្នកមានធូរធារនោះទេ ជាកុមារកំព្រា ឪពុក ដោយសារឪពុកបានស្លាបក្នុងសម័យប៉ុលពត ដែលធ្វើឱ្យខ្សែជីវិតលោក និងគ្រួសាររស់នៅជួបការលំបាកយ៉ាងខ្លាំង ជីវភាពគ្រួសារទាំងមូលត្រូវពឹងផ្អែកទៅលើជិវិតម្តាយជាស្ត្រីមេម៉ាយដែលគ្មានទ្រព្យអ្វីបន្សល់ទុកក្រៅពីបាតដៃទទេឡើយ។ កុមារ ហួត ជា ចាប់កំណើតនៅឆ្នាំ១៩៨០ ក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូនប្រុស-ស្រីចំនួន ៥នាក់ លោកគឺជាកូនពៅក្នុងគ្រួសារ។ រហូតដល់អាយុ ៦ឆ្នាំ កុមារ ហួត ជា បានផ្តើមចូលរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាភ្ញីមាស ស្ថិតក្នុងភូមិ សៃវ៉ា កើតក្នុងគ្រួសារត្រកូលអ្នកក្រ គ្មានប្រាក់គ្រប់គ្រាន់សម្រ...
វិនិយោគិនជប៉ុនស្វែងរកឱកាសនិងចាប់ដៃគូពាណិជ្ជកម្មកម្ពុជា

វិនិយោគិនជប៉ុនស្វែងរកឱកាសនិងចាប់ដៃគូពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តនិងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជាមានកិច្ចជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលធ្វើឡើងថ្ងៃទី១១ខែធ្នូនេះត្រូវបានផ្តួចផ្តើមនិងរៀបចំសហការ ដោយសមាគមជប៉ុន-កម្ពុជា ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព​​​និងសក្តានុពលវិនិយោគនៅកម្ពុជាក៏ដូចជាការស្វែងរកដៃគូនិងកិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សមាគមជប៉ុន-កម្ពុជានិងធនាគារ អេស៊ីលីដា ភីអិលស៊ីមានក្តីសោម​ន​ស្សរីករាយ ដោយស្ថាប័នយើងទាំងពីរបានអនុញ្ញាតឲ្យវិនិយោគិនមកគ្រប់វិស័យធុរកិច្ចរួមមាន វិស័យអភិវឌ្ឍ សំណង់ និងប្រឹក្សាយោបល់ការគ្រប់គ្រងធុរកិច្ចទេសចរណ៍ វិទ្យា​សាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានអាហារសុខភាពខូសមេទិកក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿ...
សេដ្ឋកិច្ចអាមេរិកក្នុងរដ្ឋការលោកត្រាំ គ្រាន់បើជាងលោក អូបាម៉ា

សេដ្ឋកិច្ចអាមេរិកក្នុងរដ្ឋការលោកត្រាំ គ្រាន់បើជាងលោក អូបាម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ ក្នុងរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺមានលក្ខណៈល្អប្រសើរជាងក្នុងរដ្ឋ ការរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា  ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Yahoo Finance ។ ក្រុមអ្នកជំនាញដដែលបានបន្តបង្ហាញថា ក្នុងរយៈពេលជិត១២ខែ នៃឆ្នាំ២០១៩នេះ អត្រាប្រជាពលរដ្ឋអាមេរិកគ្មានការងារធ្វើ បានធ្លាក់ទៅក្នុងកម្រិតទាបបំផុតត្រឹមតែ៣.៧% ប៉ុណ្ណោះ ដែលជាអត្រាគ្មានការងារធ្វើកម្រិតទាប គិតចាប់តាំងពីរយៈពេលជាងកន្លះទសវត្សរ៍កន្លងមកនេះ ។ ចំពោះស្ថិរភាពតម្លៃហិរញ្ញវត្ថុ និងអតិផរណា តម្លៃទំនិញនៅលើទីផ្សារ មានការប្រែប្រួលតិចតួចដែរ ក្នុង រយៈពេលជិតពេញមួយអាណត្តិដែលលោក ត្រាំ បានកាន់តំណែងជាប្រធានាធិបតី ហើយការនាំចេញក៏មានការកើនឡើងដែរ ក្រោយពីលោក ត្រាំ បានតម្រូវឲ្យប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក បើក ចំហរទីផ្សារបន្ថែម ៕...
រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន

រដ្ឋាភិបាលសហរដ្ឋអាមេរិកបីជំនាន់បន្តកុហកពលរដ្ឋខ្លួនឯងក្នុងសង្គ្រាមនៅអាហ្វហ្កានិស្ថាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិករហូតដល់៣ជំនាន់ គឺជំនាន់លោកប្រធានា ធិបតី ចច ដាប់ប៊ែលយូ ប៊ូស (George W.Bush) លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានបន្តកុហកបោកប្រាស់ និងបំភាន់មតិប្រជាពលរដ្ឋរបស់ខ្លួនឯងមិនទាន់បញ្ចប់នៅឡើយពាក់ព័ន្ធនឹងបរាជ័យរបស់អាមេរិកក្នុងសង្គ្រាមនៅប្រទេសអាហ្វ ហ្កានិស្ថាន។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Washington Post ។ Washington Post បានចុះផ្សាយបែបនេះ ដោយផ្អែកទៅលើឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិកប្រមាណជាង២០០០ច្បាប់ស្តីពីសង្គ្រាមនៅប្រទេសអាហ្វហ្កានិស្ថាន ដែលបានបែកធ្លាយ និងត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយនេះ ។ ឯកសារសម្ងាត់ទាំងជាង២០០០ច្បាប់នោះបានបង្ហាញថា សហរដ្ឋអាមេរិកបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាម នៅប្រទេសអាហ្វហ្កានិស្ថាន ដោយសារតែសង្គ្រាមនេះ បានចាប់ផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០០១  ដោយអតីត...
លោកប៉ាន សូរស័ក្ដិ​ ថា៖​ជប៉ុនសន្យាទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា

លោកប៉ាន សូរស័ក្ដិ​ ថា៖​ជប៉ុនសន្យាទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុនមកវិនិយោគនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយ លោក តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ ។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងថា ប្រទេសជប៉ុន តែងតែជួយគាំទ្រដល់ប្រទេសកម្ពុជា ហើយបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចំរើនឡើង។ ធ្វើឲ្យកម្ពុជាទទួលបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងរយៈពេល ២ ទសវត្សចុងក្រោយ ហើយបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសទទួលបានចំណូលទាប មកជាប្រទេសទទួលបានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ ការវិនិយោគដោយក្រុមហ៊ុនជប៉ុន ជាវិនិយោគិនឈានមុខគេនៅកម្ពុជា ប្រកបដោយគុណភាពដូចជាផ្សារទំនើបអ៊ីអន ក្រុមហ៊ុនមីនីប៊ែរ-មីតស៊ូមី និងមន្ទីរពេទ្យសាន់រ៉ាយ បានរួមចំណែកជាមួយ នឹងក្រុមហ៊ុនជប៉ុនជាច្រើនទៀត ។ ដូចជាការផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិច ត្រូនិក គ្រឿងបង្...
លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

លោកស្រី អ៊ុងសាន ស៊ូជី ចាត់ទុកការចោទប្រកាន់មីយ៉ានម៉ាជាពាក្យបណ្តឹងនាំឲ្យយល់ខុស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំតាមជាក់ស្តែងរបស់សហភាពមីយ៉ានម៉ា បានប្រកាសច្រានចោល នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នូវការចោទប្រកាន់លើសហភាពមីយ៉ានម៉ាពីបទប្រល័យពូជសាសន៍ពីសំណាក់ប្រទេសហ្កំប៊ី ទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ និងត្រូវបើកសវនាការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ ទី១០ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះ ដែលម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះបានចូលក្នុងសវនាការ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោកស្រី អ៊ុងសាន ស៊ូជី បានចាត់ទុកបទចោទប្រកាន់នេះថា ជាពាក្យបណ្តឹង នាំឲ្យមានការយល់ខុស និងជាពាក្យបណ្តឹងមិនគ្រប់ជ្រុងជ្រោយ ដែលមិនគួរតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ យកមកបើកសវនាការរឿងក្តីបែបនេះទេ ។ លោកស្រី ស៊ូជី បានលើកឡើងបែបនេះដោយសំដៅលើហេតុផលថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបលើក្រុមបះបោរប្រដាប់អាវុធជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា ដែលត្រូវបានបង្កើតឡើងក្នុងបំណងវ...
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងប្តឹងប្រធាន និងអនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានដាក់លិខិតសុំអន្តរាគមន៍ ចូលខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន  ដើម្បីជួយរកយុត្តិធម៌ ពាក់ព័ន្ធករណី មន្ត្រីជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះអនុវត្តខុសនីតិវិធី ក្លាយជាការយាយី ដល់អាជីវករដែលរកស៊ីស្របច្បាប់។ យោងតាម លិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័ន មានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការចំពោះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមានគ្នាជិត ២០នាក់ ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរ លេខៈ ៣...