កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាអាស៊ី-អឺរ៉ុបលើកទី៨ នៅខេត្តសៀមរាប
សៀមរាប៖ លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងបើកកិច្ចសន្ទនាអាស៊ី-អឺរ៉ុប លើកទី៨ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូទឹក ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា” ។
ពិធីនេះប្រារព្វធ្វើនៅថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដោយមានមន្រ្តីចូលរួមចំនួន១២០នាក់ មកពីប្រទេសចំនួន១៥ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ។
លោករដ្ឋមន្រ្តី បានជម្រាបអំពីសក្តានុពលធនធានទឹកនៅកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ដែលជាវិស័យជាអាទិភាពមួយសំខាន់ក្នុងការទ្រទ្រង់ និងជម្រុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក...








