ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត កែរ រដ្ឋាថ្លែងថា មានកត្តា៤យ៉ាងធំៗនាំឲ្យការឆ្លងជំងឺ​កូ​វីដ ១៩​នៅ​ខេត្តស្វាយរៀង​មិនមាន​ការ​ថយចុះ

ខេត្តស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអង្គភាពគេហ ទំព័រដេលីខ្មែរ(Daily-khmer)ប្រចាំខេត្តស្វាយរៀលកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ស្ថានភាពជំងឺកូវីដ-១៩នៅខេត្ត​ស្វាយរៀងនាបច្ចុប្បន្ននេះមិនទាន់ថមថយនៅឡើយនោះទេ ខណៈដែលក្រុមការងារនៅតែបន្តរកឃើញវិជ្ជមានជំងឺ covid-19 នៅក្នុងសហគមន៍ និងនៅតាមរោងចក្រ ។

លោកបណ្ឌិត មាន​ប្រសាសន៍​ថា​ មន្ទីរសុខាភិបាលខេត្ត​ នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ និង​ភាគី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បំបាត់​ឱ្យ​អស់​ចេញ​ពី​ខេត្ត​ស្វាយរៀង​។

លោកបណ្ឌិតបានបន្ថែមទៀតថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនោះមូលហេតុ៖

ទី១​.ក្រុមកម្មករកម្មការិនីរោងចក្រមិនព្រម​យក​សំណាក​នៅតាម​រោងចក្រ​និង​មិន​ព្រម​ធ្វេីចត្តាឡីស័ក​នៅ​ក្នុង​រោងចក្រ​ ពួកគាត់​ទៅផ្ទះ​ចម្លង​ជំងឺកូវីដ-១៩ ចូលក្នុង​សហគមន៍។

ទី២.មិន​រក្សា​គម្លាតក្នុងពេលធ្វើដំណើរទៅរោងចក្រស​ហគ្រាស​ដោយ​មានការប្រមូលផ្ដុំគ្នាជិះរថយន្តរួមគ្នាច្រើន​។

ទី​៣​.ពលករ​មួយចំនួន​ ត្រឡប់​មក​ពី​ប្រទេស​ថៃ​យក​ជំងឺ​កូវីដ​-១៩​ មក​ជាមួយនិង​

ទី​៤​.ការ​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ និង​វិធានការ​ ៣ការពារ​ ៣កុំ​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​​ ។ល។

នៅក្នុងព្រឹតិ្តការណ៍សហគម ន៍ ២០កុម្ភ:​ ខេត្ត​ស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ​ និងជនបរទេ ស​ គិតត្រឹមថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២១ បានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១១៧៤​នាក់​ស្រី​ចំនួន៦៧៦នាក់​ ស្លាប់ចំនួន ៧នាក់ ព្យាបាលជាសះស្បើយចំនួន ៧៣៦​នាក់​ ស្រី ៤១០នាក់។

បច្ចុប្បន្នអ្នកជំងឺកំពុងធ្វើការព្យាបាលចំនួន ៤៣0នាក់​ ស្រី ២៦៤នាក់​។

ដោយជា រដ្ឋាប្រធានអង្គភាពគេហទំព័រដេលីខ្មែរ(Daily-khmer)ប្រចាំខេត្តស្វាយរៀង