ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ដេប៉ូប្រេងឥន្ធនៈមិនអនុលោមចំនួន ២ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១១ ដែលស្ថិតក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការចុះត្រួតពិនិត្យនេះ គឺសំដៅទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មមិនសុចរិតតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ។ ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញក៏បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.​ប.​ប​. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យបញ្ឈប់ការប្រកបអាជីវក្មមិនសុចរិត៕...
លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក​​ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បាននាំមកនូវអំណោយរបស់​​សម្តេចតេជោ និង សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដេម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោកឧកញ៉ា បានថ្លែងថា ថ្ងៃនេះក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យើងខ្ញុំសូម រំលឹកថា ក្នុងនាម​យើងជាអ្នក​បម្រើ​ប្រជាពរដ្ឋយើងត្រូវព្យាយាមដោះស្រាយបញ្ហានៅមូល​ដ្ឋាន​ដែល​បាន​កើត​ឡើង ហើយ​​បើសិន​ជាប្រជាជន​យើង​ជួប​បញ្ហាផ្ទាល់​​ ដូចជាករណីវិវាទរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ តួនាទីមេភូមិន មេឃុំ ​​​ត្រូវតែដោះស្រាយ​ជូនពួកគាត់ ដោយឈលើ​មូលដ្ឋាន​ឈ្នះៗ ទាំងអស់គ្នា ដើម្បីសេចក្តីសុខរបស់​ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង បាន​មានប្រសាសន៍នាំយក​នូវ​​ការ​ផ្តាំផ្ញើ​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ...
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្ថលេខាច្បាប់ធម្មនុញ្ញស្តីពីកំណត់អោយមានសញ្ជាតិខ្មែរតែមួយ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្ថលេខាច្បាប់ធម្មនុញ្ញស្តីពីកំណត់អោយមានសញ្ជាតិខ្មែរតែមួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុ ញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដោយកំណត់អោយមានសញ្ជាតិខ្មែរតែមួយ។ ទី១ ប្រធានព្រឹទ្ធសភា ទី២ប្រធានរដ្ឋសភា ទី៣នាយករដ្ឋមន្ត្រី និងទី៤ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ៕...
 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា

 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅ​ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភា ដ៏ឧត្តុងឧត្តម មកពីគណៈកម្មការជំនាញផ្សេងៗទៀត។ ស្រី​ និន សាផុន ប្រធានគណៈកម្មការទី៩ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ លោក​​...
សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២ ០២១នេះ តាមរយៈលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។ ក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុ តែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រ...
ច្បាប់វិនិយោគថ្មី​​នឹងក្លាយជាកត្តាសំខាន់មួយសម្រាប់ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ប្រកបដោយប្រសិទ្ធភាព

ច្បាប់វិនិយោគថ្មី​​នឹងក្លាយជាកត្តាសំខាន់មួយសម្រាប់ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ប្រកបដោយប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចំណាយពេល៦ឆ្នាំ ដើម្បីតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់នេះនឹងក្លាយជាកត្តាសំខាន់មួយសម្រាប់ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ប្រកបដោយប្រសិទ្ធភាព។ ថ្លែងដូច្នោះ​ធ្វ់ើ​ឡើងនៅ​ ក្នុង​សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកនេះមានគោលបំណងផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីនេះជូនដល់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស មន្ត្រីការទូតកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ឱ្យបានជ្រាបអំពីច្បាប់វិនិយោគថ្មី និងអត្ថប្រយោជន៍ថ្មីៗ។ លោកឧបនាយករដ្ឋមន្រ្តីបានថ្ឡែងថា សិក្ខាសាលានេះក៏បានបង្កើនទំនុកចិត្តរបស់យើងខណៈពេលដែលយើងប្រឹងប្រែងទាក់ទាញវិនិយោគ​គិនម​កកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា«ខ្ញុំក៏សូមអរគុណយ៉ាងជ្...
ព្រះមហាក្សត្រសីហនុ ផ្ញើព្រះរាជសារទី៤ ទើបបារាំង ដោះលែងសឺង ង៉ុកថាញ់ ឱ្យមកស្រុកវិញ

ព្រះមហាក្សត្រសីហនុ ផ្ញើព្រះរាជសារទី៤ ទើបបារាំង ដោះលែងសឺង ង៉ុកថាញ់ ឱ្យមកស្រុកវិញ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន ភ្នំពេញ៖ ព្រះរាជសារទី២ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៥០ ព្រះមហាក្សត្រសីហនុ ផ្ញើជូនលោកស្នងការបារាំងប្រចាំប្រទេសកម្ពុជា មានខ្លឹមសារជាអាទិ៍ថាព្រះអង្គសូមអំពាវនាវជាថ្មីម្តងទៀតចំពោះលោកស្នងការ ស្ដីពីបញ្ហាអតីតនាយករដ្ឋមន្ត្រីសឺង ង៉ុកថាញ់ សូមលោកមេត្តាស្នើទៅលោកស្នងការជាន់ខ្ពស់បារាំងប្រចាំនៅឥណ្ឌូចិន ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលបារាំង សុំឲ្យលើកលែងទោសចំពោះសឺង ង៉ុកថាញ់ ទាំងស្រុង។ ព្រះរាជសារទី២ ព្រះអង្គបានរម្លឹកលោកស្នងការបារាំងប្រចាំប្រទេសកម្ពុជា ថា ករណីស្នើសុំលើកលែងទោសនេះត្រូវបានពិនិត្យរួចហើយនៅក្នុងអំឡុងពេលព្រះអង្គយាងទៅបំពេញទស្សនកិច្ចនៅក្រុងប៉ារីស កន្លងមកនេះ ដែលពេលនោះ រដ្ឋាភិបាលបារាំង បានយល់ព្រមឈប់ឱ្យមានការតាមឃ្លាំមើលសឺង ង៉ុកថាញ់ ទៀតហើយ។ ឯសឺង ង៉ុកថាញ់ វិញក៏បានសន្យាថា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ គាត់នឹងបោះបង់ចោលជាស្ថាពរនូវរាល់សកម្មភាពនយោបាយទាំងអស់។ ព្រះរាជសារ...
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដេកលក់រលីវៗ ក្នុងកិច្ចប្រជុំកំពូល COP26

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដេកលក់រលីវៗ ក្នុងកិច្ចប្រជុំកំពូល COP26

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ អតីត ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែសំដៅលើលោក Joe Biden ថាជា “Sleepy Joe” ដោយចំអកឱ្យទំនោរ របស់ប្រធានាធិបតី ដែលកំពុងកាន់អំណាច ក្នុងការបិទភ្នែក របស់គាត់ក្នុងរយៈពេលយូរ ជួនកាលគឺនៅក្នុងអំឡុងពេល ព្រឹត្តិការណ៍សាធារណៈ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឃើញខ្លួនឯងម្តងទៀតនៅក្នុងការចាប់អារម្មណ៍បន្ទាប់ពីវីដេអូឃ្លីបរបស់គាត់ ដែលទំនង ជាបានងងុយដេក ក្នុងអំឡុងពេល កិច្ចប្រជុំកំពូល COP26 ។ ប្រធានាធិបតីទី 46 របស់សហរដ្ឋអាមេរិក ដែលនឹងឈានចូលអាយុ 79 ឆ្នាំ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀតនោះ គឺត្រូវបានប្រទះឃើញដោយបិទភ្នែកអស់រយៈពេលជាង 15 វិនាទី មុនពេលជំនួយការម្នាក់បានចូលទៅជិតគាត់ហើយខ្សឹបប្រាប់អ្វីមួយ។ ដោយសារសេចក្តីប្រាថ្នានៃសកម្មភាពអាកាសធាតុរបស់រដ្ឋបាលលោក មនុស្សជាច្រើនបានរិះគន់លោក បៃដិន ភ្លាមៗចំពោះការ “ដេកលក់” ក្នុងអំឡុ...
កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

កម្ពុជា-រុស្ស៊ី បាន​​ឯកភាពគ្នា ដោយ​ប្តេជ្ញាថា នឹង​​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកដំណើរការឡើងវិញ នូវគ្រប់វិស័យ រួមទាំងបានដាក់ចេញ យុទ្ធសាស្ត្រទេសចរវ៉ាក់សាំងនោះ លោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានប្រកាសគាំទ្រ នូវយុទ្ធសាស្រ្តនេះ ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាគ្នា ដោយ​​​ភាគីទាំងពីរបានឯកភាព ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ទទួលស្វាគមន៍ទេសចររុស្ស៊ី ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖ ទី១៖ រៀបចំឲ្យមានការមកចុះសិក្សាពិនិត្យ ដោយក្រុមហ៊ុនទេសចររុស្ស៊ី និងបណ្ដាញសារព័ត៌មានរុស្ស៊ី (Far Trip) នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយការរៀបចំខ្ល...
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍«បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖  លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេសហ្វីលីពីន» តាមប្រព័ន្ធអនឡាញ MS Teamsនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលខាងលើ ជាវគ្គបណ្តុះបណ្តាលជាស៊េរី ហើយត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈកម្មា​ធិការប្រកួតប្រជែងប្រទេសហ្វីលីពីន (PCC) ដែលប្រព្រឹត្តទៅចំនួន២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលនេះ នឹងដើរតួរយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែម​សម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។ អគ្គនាយកដ្ឋាន ក.ប.ប. បានថ្លែងអំណរគុណដល់គណៈកម្មាធិ...