ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

រដ្ឋមន្ត្រីក្រសួងកសិកម្ម ​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ

សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​​នៅថ្ងៃ​ព្រឹក​ ថ្ងៃចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២នេះ​ បានជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​ការងា រ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ជាមួយ​តំណាង​មក​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ កិច្ច​ប្រជុំ​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ពូជ​ស្រូវ ព្រម​ទាំងប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និងសមាជិក សមាជិកា នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd។ នៅ​ក្នុង​​កិច្ច​ប្រជុំនេះ លោក ឌិត ទីណា បាន​លើក​ឡើងពី​របៀប​វារៈ​ដែលជា​អាទិភាព​ចំពោះ​មុខ គឺផែនការ​សកម្ មភាព​ស្ដី...

សម្តេចក្រឡាហោម ស ខេង បាន​ញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង

សង្គម និងកម្សាន្ត
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមជាគណៈអធិបតីនៃពិធីផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។លោក​​ ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២២នេះស្ថានភាពទឹកភ្លៀងមានចំនួនច្រើន និង ទឹកទន្លេមេគង្គកើនឡើង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថានីយជលសាស្ត្រព្រែកតាតាំ(មុខផ្សាក្រុង ព្រៃវែង)ឡើងដល់កម្ពស់អតិបរិមា៦,៤៧ម៉ែត្រ(កម្រិតកម្ពស់ប្រកាសអាសន្ន ៧,៥០ម៉ែត្រ) បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំរបស់ប្រជាកសិករ។ លោក​​បន្ត...

មន្រ្តីជំនាញ ក.ប.ប. បានយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញគ្រប់ប្រភេទក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក

សង្គម និងកម្សាន្ត
ស្វាយរៀង៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តស្វាយរៀងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចូលរួមត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកដែលធ្វើឡើងក្នុងខេត្តកណ្ដាល និងទន្លេវៃគោ ខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។ ការត្រួតពិនិត្យគឺធានាការពារទំនិញដែលមិនមានអនុលោមភាពអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក ព្រមទាំងរីករាយជាមួយនឹងការបរិភោគអាហារដែលមានសុវត្ថិភាពចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ តាមលទ្ធផលដែលបានត្រួតពិនិត្យគឺមិនមានទំនិញ ឬគ្រឿងឧបភោគ បរិភោគណាមិនមានអនុលោមភាពនោះទេ។  ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល

សង្គម និងកម្សាន្ត
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទ...

ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ កសស ទាំងអស់​ សូម​ប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ទាំងអស់​ សូម​ប្រកាសថ្កោលទោសយ៉ាងដាច់ អហង្កាចំពោះបុគ្គលឈ្មោះ សម រង្សី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជាតិខ្មែរ ដែលទ្រង់ជាព្រះនិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពំជាតិ ហើយដែលមិនអាចនរណារំលោភបំពាន បានឡើយ។ សេចក្តីថ្លែងការណ៍និងញាតិបញ្ជាក់ថា ​​បុគ្គល សម រង្ស៊ី បានប្រើប្រាស់សម្តីប្រមាថធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដោយបានហៅព្រះអង្គចំៗ ព្រះ នាមដោយក្តីប្រមាថ និងបាននិយាយពេញមាត់ថា “ស្ដេចសព្វថ្ងៃ គ្មានមនសិកាជាតិ សូម្បីតែបន្តិច” ថែមទៀត។ មិនតែប៉ុណ្ណោះបុគ្គលនេះ ថែមទាំងបានចោទប្រកាន់ប្រមាថព្រះអង្គថា"...ជាជនក្បត់ជាតិពេញទី ដោយបានកាត់ ទឹកដីខ្មែរឲ្យបរទេស..”។ សម្ដ...

ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន លី លីហ្វូត ទទួលបានពានរង្វាន់អាជីវកម្មបរិយាប័ន្ន IB (Inclu sive Business)

សង្គម និងកម្សាន្ត
ភ្នំពេញ: កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្រ្ត និង នវានុវត្តន៍ កាពីថ្ងៃទី២៦ ខែតុលានេះ នៅខេត្តសៀមរាប បានអញ្ជើញចូលរួមអបអរសាទរដល់ក្រុមហ៊ុនលី លីហ្វូត ទទួលបានពានរង្វាន់អាជីវកម្មបរិយាប័ន្ន IB (Inclu sive Business) ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ក៏បានចាត់ ចែងរៀបចំប្រជុំS UMMITបានយ៉ាងសាកសម្យ ហើយប្រមូលផ្តុំផ្ស ព្វផ្សាយ I.B. ហើយចំណែក ឧកញ៉ា កែវ មុំ  ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន លីលីហ្វូត ក៏បានទទួលពានរង្វាន់នេះផងដែរ។ សូមជំរាបថា ពានរង្វាន់ I.B.ផ្តល់ជូនសមាជិកអាស៊ានល្អពិត តគ្រប់ជំនាន់ជួយជនក្រីក្ររាប់រយរាប់ពាន់ផ្តល់ឱ្យបានទាន់កិច្ចប្រជុំអាស៊ាន។...

ថ្នាក់ដឹកនាំ​​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តំណាងដ៏ខ្ពង់ខ្ពស់ លោក​​ លូ គឹមឈន់ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ធុក ធារិទ្ធ ប្រធានការិយាល័យ គ្រប់គ្រងអាងនាវាសណ្តោងនៃនាយកដ្ឋាននាវាចរ-កណ្ណធារ និងសន្តិសុខ នៃកសស បានទទួលមរណៈភាពដោយរោគាពាធ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) តំណាងដ៏ខ្ពង់ខ្ពស់ លោក​​ លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស ថ្ងៃទី២៦​ ខែតុលា ឆ្នាំ២០២២ នេះបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ធុក ធារិទ្ធ ប្រធានការិយាល័យ គ្រប់គ្រងអាងនាវាសណ្តោង នៃនាយកដ្ឋាននាវាចរ-កណ្ណធារ និងសន្តិសុខ នៃ កសស ដែលបានទទួលមរណៈភាពដោយរោគាពាធ។...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅប្រទេសថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅប្រទេសថៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំឡុងពេលស្នាក់នៅនាទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃ និងទទួលជួបសវនាការជាមួយថ្នាក់ដឹកនាំសភាប្រទេសជាមិត្ត និងថ្នាក់ដឹកនាំអង្គការ សភាមួយចំនួនទៀត សំដៅពង្រឹងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ A...

លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ប្រជាជន នៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានផ្តាំផ្ញើដល់ប្រជាជន នៃស្រុកកំពង់សៀម និង​ទូទាំងខេត្តកំពង់ចាមទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដោយត្រូវចូលរួមគាំទ្រសម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិរន្ត ដើម្បីរួមគ្នាឈានឆ្ពោះ ទៅទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាស លោក អញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ព្រះវិហារ នៅវត្តគង់វង្សរង្សី ហៅវត្តកោះកុក ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ខេត្តកំពង់ចាម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ។ ឆ្លៀតយកឱកាសនេះ លោក វេង សាខុន បានមានមតិសំណេះសំណាល ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ដោយបានពាំនាំ នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
កំំពង់ឆ្នំាង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង។ តាមការឲ្យដឹងពី លោក​ ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គ្រោះធម្មជាតិដោយសារស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ព្រមទាំងមានប្រជាកសិករចំនួន ៣៤៦០គ្រួសារ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើនឹង១,៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូន...