ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីចិន និងភរិយា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា

សង្គម និងកម្សាន្ត
ភ្នំពេញ: តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោក លី ខឺឈាង នាយករដ្ឋមន្រ្ដីចិន និងលោកភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអនុញ្ញា តឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri)ឯកអគ្គរដ្ឋទូតគុយ វ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រា បជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេស កកម្មការទូតរបស់លោកមកកាន់ព្រះរាជាណា ចក្រកម្ពុជានៅពេលនេះ លោកនឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ ក្នុងនោះ លោកបានមានប្រសាសន៍ថា លោកនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើ ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម...

ឥណទានសម្បទានសម្រា​ប់គម្រោង​លើកកម្រិ​តផ្លូវជាតិលេខ៦៧ ដែលចំណាយទឹកប្រាក់ចំនួន ៣០ លានដុល្លារ

សង្គម និងកម្សាន្ត
ភ្នំពេញ: កម្ពុជា និងថៃ បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងឥ ណទានសម្ប ទានសម្រាប់គម្រោង​​​លើក​​​កម្រិតផ្លូវជាតិលេ ខ៦ ៧(សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣ លានបាត ត្រូវនឹងប្រមាណ ៣០ លានដុល្លារអាម៉េរិក នៅទីស្តី​ការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ភាគីខាងរាជរដ្ឋា​ភិបាលកម្ពុជា តំណាងដោយ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា​រដ្ឋលេ​ខា​ធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាង​ដោយ​​​​​លោក Perames Vudthitor netiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃ​​បណ្តាប្រទេសជិតខាង (NEDA)​។ លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរ​តួនាទីជាដៃ​គូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័​ន្ធ ក្នុងគោលដៅពន្លឿនក...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀង RCEP

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)។ វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញ​នូវដំណើរ​នៃអាសិប (RCEP) និងការសម្ពោធសៀវ ភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមា ហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់​ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចា​យ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំ​កំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នា...

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ លោក ឯល រូហ្សែត និងឧត្តមសេនីយ៍ត្រី ឯល សិទ្ធគ្រីយ៉ា ក្នុងថ្ងៃបុណ្យគម្រប់៧ថ្ងៃ គោរពជូនឧបាសិកា តាំង គីមហេង (នាងមុំ)

សង្គម និងកម្សាន្ត
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តំណាង ដឹក នាំដោយ លោក ហេង សួរ និងសហការី អញ្ជើញចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ លោក ឯល រ៉ូហ្សែត និងឧត្តមសេនីយ៍ត្រី ឯល សិទ្ធគ្រីយ៉ា ក្នុងថ្ងៃបុណ្យគម្រប់ខួប ៧ថ្ងៃ គោរពជូន ឧបាសិកា តាំង គីមហេង (នាងមុំ) ដែលបានទទួលម រណ:ភាពកាលពីថ្ងៃទី២៨ ខែតុលាឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ ឧបាសិកា តាំង គីមហេង (នាងមុំ) មុននឹងមរណៈភាព បរិយាយ៖ ឧបាសិកា តាំង គីមហេង (នាងមុំ) បានចាប់បដិសន្ទិនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៤៤ ក្នុងគ្រួសារកសិករមួយ ដែលមានជីវភាព មិនខុសពីគ្រួសារកសិករផ្សេងទៀតនោះទេកាលសម័យនោះ។ ឧបាសិកាមានឪពុកឈ្មោះ តាំង គង់ និងអ្នកម្តាយឈ្មោះ នាង តា មានបងប្អូនចំនួន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ និងឧបាសិកាជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់។ ជានារីឧស្សាហ៍ព្យាយាមតាំងពីកុមារភាពមក មិនចេះមើលបំណាំគ្នា ចេះជួយយកអាស្សា...

សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ សម្រេចចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយនិងសាលាបង្រៀនបើកបរ គង់ បញ្ញា ជាផ្លូវការ

សង្គម និងកម្សាន្ត
ភ្នំពេញ: សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលជាសេនាធិការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: នៅថ្ងៃទី៣ ខែតុលានេះបានសម្រេចចុះ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនិង សាលាបង្រៀនបើកបរ គង់ បញ្ញា ជាផ្លូវការហើយ។ ពិធីនេះអញ្ជើញចូលរួមដោយ ឯកឧត្តម  ស៊ឹម  សុរិន្ទ នាយកសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ និងលោក ហៃ ស៊ីណា ស្ថាបនិកនៃសាលាបង្រៀនបើកបរ គង់ បញ្ញា ។ អនុស្សារណ: រៀបចំឡើង គឺ ដើម្បីសសហ ការគ្នាលើ ការអភិវឌ្ឍចំណេះដឹងផ្នែកបើកបរយានយន្ត និងច្បាប់ចរាចរ ហើយគោលបំណងសំខាន់គឺ អភិវឌ្ឍចំណេះដឹងផ្នែកបើកបរយានយន្ត និងច្បាប់ចរាចរនៅកម្ពុជា។ សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលមានអាសយដ្ឋានស្ថិតនៅភូមដើមគរ ផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែក លាបង្រៀនបើកបរ គង់ បញ្ញា ដែលមានអាស យដ្ឋាន៖ #៤៣ ភូមិប្រការ ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេតុដូ...

អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

សង្គម និងកម្សាន្ត
ភ្នំពេញ: អបអរសាទរ វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship - Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ ក្នុងនាមកីឡាការិនីឈរចាំនៅជុំទី២ ដោយកញ្ញាបានយកឈ្នះគូប្រកួត ដោយផ្ដួលឲ្យបោះបង់ការប្រកួតចំនួន ៣ប្រកួតជាប់គ្នា ពោលគឺ ចេសា បានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine នៅជុំទី២ (១៦នាក់ចុងក្រោយ), ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha នៅជុំទី៣ (វគ្គ ៨នាក់ចុងក្រោយ) និងផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃមិ...
លោកផ្កាយ៣ គង់ ទីលីន បញ្ជាក់ថា« មិន​នៅពីក្រោយឬទទួល​បានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើ​​​​ឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់

លោកផ្កាយ៣ គង់ ទីលីន បញ្ជាក់ថា« មិន​នៅពីក្រោយឬទទួល​បានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើ​​​​ឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយតាមបណ្ដាសារព័ត៌មាន និងបណ្ដាញសង្គម អំពីបណ្ដឹងរបស់ពលរដ្ឋដោយចោទ ប្រកាន់លើលោកឧត្តមសេនីយ៍ឯក គង់ ទីលីន អគាធិការរង ក្រសួងមហាផ្ទៃ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថា ជាអ្នកនៅពីក្រោយក្រុមហ៊ុន ឌួង ខូសស្មិកទិក ឥឡូវនេះមេធាវីរបស់លោកបានចេញសេចក្តីបំភ្លឺជូនសាធារណៈហើយថា លោក ផ្កាយ៣ គង់ ទីលីន« មិន​នៅពីក្រោយឬទទួល​បានប្រយោជន៍ពីក្រុមហ៊ុន ឌួង ខូសស្មិកទិក នោះទេ »នឹងស្នើ​​​​ឱ្យក្រុមហ៊ុននេះចេញមុខបកស្រាយជាបន្ទាន់។ យោងតាមលិខិតបំភ្លឺចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា« ខ្ញុំមេធាវី ស៊ា វណ្ណរ៉េត អត្តលេខ ៨៧៦ និងលោកមេធាវី ឈុន ច័ន្ទតារា អត្តលេខ ១៩៩៨ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ គង់ ទីលីន» ។ លិខិតបញ្ជាក់ថា យើងខ្ញុំសូមធ្វើការបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា៖  សារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “...
សេចក្តីជូនដំណឹងស្ដីពី៖ ការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សេចក្តីជូនដំណឹងស្ដីពី៖ ការកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មជ្រាបថា៖ កន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដែលជាសេនាធិការនៃ គ.ជ.ក.ប. បានចេញសេចក្តីប្រកាសព័ត៌មាន ដោយទុករយៈពេល ៣០(សាមសិ ប )ថ្ងៃ (ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២) ដើម្បីកែតម្រូវសកម្មភាព និងខ្លឹមសារផ្សាយពាណិជ្ជកម្មដែលមិនអនុលោមទៅនឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គ.ជ.ក.ប. ក៏បានអញ្ជើញបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែង ផ្សាយ ពាណិជ្ជកម្មនៃក្រុមហ៊ុនមួយចំនួន មកបំភ្លឺនៅចំពោះមុខ គ.ជ.ក.ប. នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ រហូតមក ដល់ពេលនេះ គ.ជ.ក.ប. តាមរយៈអ...
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ ពាន់នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជានៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ នឹង​​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។ លោក​​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្...