រដ្ឋមន្រ្តីកសិកម្មកម្ពុជា វេង សាខុន បានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុប
ប៊ែកហ្សិក: រដ្ឋមន្រ្តីបានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុបដែលជាកន្លែងទទួលរាល់ទំនិញ រួមទាំងផលិតផលកសិកម្មដែលនាំចូលមកសហភាពអឺរ៉ុប។
លោក Lazlo Avonts (Director Border Control Post Antwerp) បានធ្វើបទបង្ហាញជូនគណប្រតិភូជ្រាបអំពីតួនាទីរបស់ភ្នាក់ងាររបស់ Border Control Post Antwerp មានជាអាទិ៍÷
១-ត្រួតពិនិត្យរាល់ផលិតផលកសិកម្មទាំងអស់ទាក់ទងជំងឺឆ្លងសត្វ រុក្ខជាតិ សត្វល្អិតចង្រៃ ថ្នាំពុលកសិកម្មនិងសារធាតុគីមីជាពិសេសអនាម័យ និងភូតគាមអនាម័យដែលត្រូវបានហាមឃាត់ដោយសហភាពអ៊ឺរ៉ុប។
២-មានសមត្ថភាពធ្វើការត្រួតពិនិត្យចំណីអាហារ ជីគីមី ភូតគាមអនាម័យលើបសុឱសថ ដើម្បីការពារសុខភាពអ្នកបរិភោគ។
នាឱកាសនេះលោករដ្ឋមន្ដ្រីបានលើកឡើងសំណួរសំខាន់ៗមួយចំនួនទាក់ទងគោលការណ៍ ប្រូត្រកូល ឬលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ និយាមបច្ចេកទេសនិងច្បាប់ដែលតម្រូវដោយសហភាពអឺរ៉ុបមុ...







