ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ការធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យ និងបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS 

ការធ្វើបច្ចុប្បន្នភាពប្រពន្ធត្រួតពិនិត្យ និងបញ្ចូលទិន្នន័យជនបរទេសអន្តោប្រវេសន្ត ទៅក្នុងប្រព័ន្ធ IMS 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំ ស្ដីពីដំណើរការផលិតប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្ត ការកត់ត្រាចូលក្រាំងបញ្ជីទិន្នន័យ និងការតម្លើងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោបរវេសន្ត (IMS) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោក ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះ ការផលិតបញ្ជីស្ថិតិសម្រាប់ប្រថាប់ត្រាក្រសួងមហាផ្ទៃ បានចំនួន ១០ខេត្ត រួមមាន ខេត្តស្វាយរៀង ខេត្តកោះកុង តកំពត ឧត្តរមានជ័យ ប៉ៃលិន មណ្ឌលគិរី  កែប  ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ព្រមទាំងកំពុងផលិត និងផ្ទៀងផ្ទាត់ ចំនួន ១៥ រាជធានី-ខេត្ត ក្នុងរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង កំពង់ចាម  ក្រចេះ ពោធិ៍សាត់  ត្បូងឃ្មុំ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ  កំពង់ស្ពឺ តា...
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង លោក​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក​​ សាម៉ន បណ្ឌិត្យ ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយនេះបើតាមព័ត៌មានដែលសារព័ត៌មាន ដេលីខ្មែរទទួល​បាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ដោយទទួលបាន​ការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន​​  និងយោងលើសមត្ថភាពជាក់ស្តែង ការរួមនិងបេសកកម្មបម្រើ​សង្គមជាតិពិតប្រាកដ​​ ​ ទើប​មានឱកាស​ដល់ថ្ងៃនេះ ។​​មុន​នេះ លោក​​​   សាម៉ន បណ្ឌិត្យ ជាអតីតអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖...
 “ហាមបោះចោលសំរាម” បើមានករណីរំលោភ បំពាន នឹងត្រូវ ផាកពិន័យចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល

 “ហាមបោះចោលសំរាម” បើមានករណីរំលោភ បំពាន នឹងត្រូវ ផាកពិន័យចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនហ៊ុនចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក គួច ចំរើន បានណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុសត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យបានឆាប់រហ័ស ធានាបានបរិមាណនិងគុណភាព សោភ័ណភាព ដោយមិនត្រូវទុកសំណល់ការដ្ឋាននៅលើដងផ្លូវធ្វើឱ្យបាត់បង់សោភណ័ភាព ។ លោក គួច ចំរើន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ ។...
កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

កម្ពុជា-សិង្ហបុរី បេ្តជ្ញារួមគ្នាពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញារួមគ្នាក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។ ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។ លោក បណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោក ម៉ាយឃើល តាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោកមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល...
សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម បិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ចាម៖ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោកអភិបាល ខេត្ត បានថ្លែងអំណរគុណ ទៅដល់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញ...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។ តាមប្រសាសន៍របស់លោកអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ លោកបាននញ្ជាក់ថា នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហិកតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយ សារខ្វះម៉ាស៊ីនច្រូត។ លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់កសិករនៅកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ ស្របពេលប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ លោករដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ លោករដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច...
 រដ្ឋាភិបាលកូរ៉េ នឹងជួយសង់ស្ពានមួយខ្សែរ ឆ្លងកាត់ទន្លេ ពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល

 រដ្ឋាភិបាលកូរ៉េ នឹងជួយសង់ស្ពានមួយខ្សែរ ឆ្លងកាត់ទន្លេ ពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ ទន្លេ នៅភូមិសាស្ត្រក្នុង រាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះ បានធ្វើឡើងតប តាមសំណើរ បស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ

រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍
រូបមន្តផ្សំថ្នាំកសិកម្ម ពីធម្មជាតិសម្រាប់កម្ចាត់មមាចត្នោតលើដំណាំស្រូវ