ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួងពាណិជ្ជកម្ម៖ ប្រកាសបើកជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្ម៖ ប្រកាសបើកជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រនេះទទួលបានការឧបត្ថម្ភហិរញ្ញប្បទានពីអង្គភាពក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF)។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្រី បានមានប្រសាសន៍ថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ...
 រដ្ឋសភាជាតិ ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១

 រដ្ឋសភាជាតិ ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
        ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់ បានកំណត់​ពី​គម្រោង​ចំណាយ​ថវិកាជាតិ ៣០ ៤៩១ ៣៣៦ លាន​រៀល ស្មើ​ប្រមាណ ៧ ៥០០ លាន​ដុល្លារ គឺ​ថយចុះ ១,៩ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០​។ ការបន្ថយ​ថវិកាជាតិ​នេះ ដើម្បី​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​ ​ក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា បៀវត្សរ៍​អប្បបរមា (​ទាប​បំផុត​) របស់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នឹងត្រូវ​រក្សា​កម្រិត​ឆ្នាំ​២០២០ ដើម្បី​សន្សំ​ថវិកា សម្រាប់​ទប់ទល់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រោះមហន្តរាយ​ទឹកជំនន់​រដូវវស្សា​ឆ្នាំ​២០២០​។​ សម្រាប់ថវិកាជាតិ​ឆ្នាំ​២០២១ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា ជា​ឧបករណ...
ក្រុម​ហ៊ុន​ CP​ ALL​ បានបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងពង្រីកប្រតិបត្តិការអាជីវកម្ម​ ទៅកាន់​ប្រទេស​កម្ពុជា​ និងឡាវ​ តាមផែនការគ្រោងទុក

ក្រុម​ហ៊ុន​ CP​ ALL​ បានបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងពង្រីកប្រតិបត្តិការអាជីវកម្ម​ ទៅកាន់​ប្រទេស​កម្ពុជា​ និងឡាវ​ តាមផែនការគ្រោងទុក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុម​ហ៊ុន​ CP​ ALL​ បានបញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់ខ្លួន​ ក្នុងពង្រីកប្រតិបត្តិការអាជីវកម្ម​ ទៅកាន់​ប្រទេស​កម្ពុជា​ និងឡាវ​ តាមផែនការគ្រោងទុក ហើយ​កន្លងទៅក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករទទួលបានសិទ្ធិផ្តាច់មុខបើកហាងទំនិញ 7-Eleven នៅក្នុងតំបន់ បានផ្អាកផែនការរបស់ខ្លួនក្នុងការបើកដំណើរការហាងទំនិញ 7-Eleven នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា ដោយសារតែវិបត្តិ Covid-19។ ក្រុមហ៊ុន CP ALL (ខេមបូឌា) និងក្រុមហ៊ុន CP All (ប្រទេសឡាវ) ត្រូវបានផ្តល់សិទ្ធិផ្តាច់មុខ សម្រាប់ការបង្កើតនិងប្រតិបត្តិការហាងទំនិញ 7-Eleven ក្នុងរយៈពេល ៣០ ឆ្នាំ។ ប្រតិបត្តិការនៅប្រទេសថៃរបស់ក្រុមហ៊ុន CP All កំពុងរៀបចំផែនការបើកសាខាចំនួន ៧០០ កន្លែងផ្សេងទៀតនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ ដែលក្នុងនោះមាន ៥១៣ ត្រូវបានបើកនៅខែកញ្ញា។ បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការហាង 7-Eleven សរុបចំនួន ១២.២២៥ នៅក្នុងប្រទេសថៃ។ ក្រុមហ៊ុននឹង...
ក្រុមហ៊ុន N&Y Real Estateកំពុងតែ​​វិនិយោគនៅអង្គស្នួលជា​​តំបន់សក្ដានុពលមានគម្រោងដីឡូត៍ និង សបហោស៍

ក្រុមហ៊ុន N&Y Real Estateកំពុងតែ​​វិនិយោគនៅអង្គស្នួលជា​​តំបន់សក្ដានុពលមានគម្រោងដីឡូត៍ និង សបហោស៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន N&Y Real Estate កំពុងតែ​វិនិយោគនៅអង្គស្នួលជា​​តំបន់សក្ដានុពលមានគម្រោងដីឡូត៍ និង សបហោស៍ ហើយអតិថិជនអាច​​បង់រំលស់អត់ការប្រាក់រយៈពេល៤ឆ្នាំនិងអាចសង់លំនៅដ្ធានបានភ្លាម ហើយ​​បច្ចុប្បន្ននេះ​គម្រោងលក់សល់ត្រឹម​ ៣០ឡូតិ៍ប៉ុណ្ណោះ​។​ យោងតាម​តំណាងក្រុមហ៊ុន​បង្ហាញថា ជាតំបន់សក្ដានុពល សំបូរទៅដោយរោងចក្រធំធំ ជាង40 រោងចក្រ ចំងាយប្រហែល600ម៉ែត្រ ពីផ្សារអង្គស្នួល និង 800ម៉ែត្រ ពីផ្លូវល្បឿនលឿន គម្រោងយើងខ្ញុំបានធ្វើការបុកគ្រឹះ សាងសង់ផ្សារ ដែលមានទំហំ ជិត2000ម៉ែត្រ ការ៉េ ផ្ដល់ជូនអតិថិជនដែលធ្វើការបង់ផ្ដាច់ រយៈពេល2ឆ្នាំ រឺអតិថិជនចង់ទិញរឺ ជួលតូបផ្សារដើម្បី ប្រកបអជីវកម្ម អាចទាក់ទងមកក្រុមហ៊ុនសំរាប់ពត៍មានបន្ថែមលេខ ០៩២៥៤៦០៤១ឬ០៩៧២៧២០៩៦៥។...
ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ធនាគារជាតិនៃកម្ពុជា៖ ផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពី ការទទួលបានបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធ Cloud ដែលរៀបចំឡើងដោយវិទ្យាស្ថាន Amazon Web Services និងវេទិកាគ្រឹះស្ថានរូបិយវត្ថុនិងហិរញ្ញវត្ថុផ្លូវការ (OMFIF) តាមរយៈប្រព័ន្ធអនឡាញ។ សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីធនាគារកណ្ដាល វិស័យឯកជន អង្គការអន្តរជាតិ បញ្ញត្តិករ សាស្រា្តចារ្យ ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវនានា និងមានគោលបំណងផ្សព្វផ្សាយនូវរបាយការណ៍បរិយាបន្នហរិញ្ញវត្ថុដែលសង្កត់ធ្ងន់លើសេវាហិរញ្ញវត្ថុឌីជីថលអាចធ្វើឱ្យប្រសើរឡើងនូវគោលដៅគោលនយោបាយបរិយាបន្នហិរញ្ញវត្ថុនៅអាស៊ីប៉ាស៊ីហ្វិក និងតួនាទីរបស់ប្រព័ន្ធ Cloud និងការត្រិះរិះពិចារណារបស់បញ្ញត្តិករនិងអ្នកតាក់តែងគោលនយោបាយចំពោះបញ្ហាប្រឈមក្នុងការទទួលយកប្រព័ន្ធ ...
អភិបាលខេត្តកោះកុង លើកទឹកចិត្តកសិករ ដែលដាំបន្លែដោយគ្មានប្រើប្រាស់ថ្នាំគីមី

អភិបាលខេត្តកោះកុង លើកទឹកចិត្តកសិករ ដែលដាំបន្លែដោយគ្មានប្រើប្រាស់ថ្នាំគីមី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យការដាំបន្លែតាមបែបបច្ចេកទេស ដោយគ្មានប្រើប្រាស់ថ្នាំគីមី របស់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកស្រីអភិបាលខេត្ត បានកោតសរសើរដល់បងប្អូន ដាំដុះបន្លែតាមបែបបច្ចេកទេស ដោយគ្មានប្រើប្រាស់ថ្នាំគីមី ។ លោកស្រីបានលើកទឹកចិត្តនិងជំរុញឲ្យបងប្អូនទាំងអស់បន្តដាំដុះឲ្យបានច្រើន សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់ទីផ្សារ និងចូលរួមថែរក្សាសុខភាពអ្នកប្រើប្រាស់នផងដែរ ។ ជាមួយគ្នានេះដែរទាក់ទងនិងបច្ចេកទេស លោកស្រីបានស្នើសុំឲ្យមមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕...
 សម្តេច​តេ​ជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត របស់សម្តេចចំនួន១៥០​នាក់​

 សម្តេច​តេ​ជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​មេធាវី​ស្ម័គ្រចិត្ត របស់សម្តេចចំនួន១៥០​នាក់​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ភ្នំពេញ​៖ ​ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះបាន​​ជួបសំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់ សម្តេចចំនួន ១៥០​នាក់​  នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​ ​តាម​របាយការណ៍ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ សំណុំរឿង ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់ ចំនួន ៧៤​ករណី​។​ ​ក្រៅពី​ជួយ​ដោះស្រាយ និង​ការពារ​ក្តី «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» ក៏បាន​ធ្វើ​កិច្ចការ​សង្គម និង​មនុស្សធម៌​ផងដែរ​។ ដូចជា បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា សាលាដំបូង និង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប ...
មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ៤៣គីឡក្រាមនៅផ្សារបាណន់

មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ៤៣គីឡក្រាមនៅផ្សារបាណន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។ មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាកតម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវា ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរូមមាន៖ - ពពុះសណ្ដែក ចំនួន ១គីឡូក្រាម - មីកំប៉ុង ចំនួន ៥៤កំប៉ុង ស្មើនឹង ៦គីឡូក្រាម - ទឹកក្រូច ចំនួន ២៤ដបចំណុះ ១.៥លីត្រ ស្មើនឹង ៣៦គីឡូក្រាម សរុប...
 សម្តេចតេជោ ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ជូន​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា 

 សម្តេចតេជោ ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​ ​ជូន​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិច្ចាគ​ម៉ាស ២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួន ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ បាន​ចាត់តាំង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០។​ តាម​លិខិត​ផ្ញើជូន​លោកស្រី អោ​ង សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានបញ្ជាក់ថា «​ខ្ញុំ​សូម​សំដែង​ជាថ្មី​ម្តងទៀត​នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ជូន​លោកជំទាវ​ចំពោះ​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុងការ​បោះឆ្នោត​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព​របស់លោក​ជំទាវ​ក្នុង​ការដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ផ្សះផ្សារ និង​កសាង​ជា...
សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន មួយចំនួនផងដែរ៕  ...