ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

«ក.ប.ប.»ផ្សព្វផ្សាយនិងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា

«ក.ប.ប.»ផ្សព្វផ្សាយនិងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយ និងការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភរបស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង GIZ ។ សិក្ខាសាលានេះធ្វើ​ឡើង​​នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺប្រារព្វឡើង មានការអញ្ជើញចូលរួម​ពី​​ លោក​​ ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន ក.ប.ប. ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងគោលបំណងប្រមូលធាតុចូលពីអង្គសិក្ខាសាលាពាក់ព័ន្ធលើការរៀបចំផែនការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នៅកម្ពុជា។ ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមធ្វើ បទបង្ហាញនិងចែករំឡែកបទពិសោធន៍ពី...
ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការនគរបាលជាតិកម្ពុជា

ប្រគល់រថយន្តពន្លត់អគ្គីភ័យ ១២គ្រឿង ជាជំនួយរបស់សាធារណរដ្ឋកូរ៉េ ជូនអគ្គស្នងការនគរបាលជាតិកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០២០ នៅអគ្គស្នងការនគរបាលជាតិ មានរៀបចំពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ១២ គ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ តាមរយៈលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរគបាលជាតិ ដើម្បីផ្តល់ឲ្យរដ្ឋបាលខេត្តកែប កោះកុង កំពង់ធំ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តរតនគិរី ។ លោក បណ្ឌិត ថោង ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដោយមានលោកស្រី Lee You Jin នាយកអង្គការ Go & Do International ប្រចាំនៅកម្ពុជា ជាតំណាងចូលរួមក្នុងថ្ងៃនេះ ក្នុងផ្តល់នូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងបរិក្ខាមួយចំនួន។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដោយមានកិច្ចសហការល្អរវាងអង្គការ Go & Do International ប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តឃ្យុងគី ...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករខ្មែរ ដាំដុះបន្លែគ្មានជាតិគីមី និងមានសុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីភាពក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់កសិករគំរូដាំដុះបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ លោក កៅ ថាច  បានប្រាប់ដល់បងប្អូនកសិករគំរូ អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោង កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ នេះចេញជារូបរាងឡើងក្នុងគោលបំណងរួមាន៖ ១.អំពីការផ្គត់ផ្គង់បន្លែរបស់បងប្អូនកសិករខ្មែរចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ ក្នុងករណី យើងទាំងអស់គ្នាពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួនបានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាពបងប្អូនប្រជាពលរដ្ឋអ...
កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

កម្ពុជា មានតំបន់ទេសចរណ៍ធម្មជាតិជាកន្លែងទាក់ទាញទេសចរនៅភាគឦសាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តរតនគិរី ស្ថិតនៅភាគឦសានដែលមានចម្ងាយប្រមាណជាង៥០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ខេត្តរតនគិរីមានតំបន់ទេសចរណ៍ប្រមាណ២៤កន្លែង ដែលកំពុងទាក់ទាញទេសចរទៅកម្សាន្តពីមួយឆ្នាំទៅមួយឆ្នាំ។ តំបន់ទេសចរណ៍ធម្មជាតិទាំងនោះមានដូចជា៖ បឹងយក្សឡោម ទឹកជ្រោះកាចាញ ភ្នំឥស្សីបតមៈ (ស្ថិតក្នុងក្រុងបាលុង)ទឹកជ្រោះចាអ៊ុង វាលថ្មរំប្លង់ (ស្ថិតក្នុងស្រុកអូរជុំ) ទឹកជ្រោះកាទៀង ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជួរតាតតៃ បឹងលំកុដ យក្សឱម យក្សការ៉ា ជម្រកសត្វព្រៃ(ស្ថិតក្នុងស្រុកលំផាត់) ឧទ្យានជាតិវីរជ័យ (ស្ថិតក្នុងស្រុកតាវែង និងវើនសៃ) ទឹកជួរទឹង(ស្ថិតក្នុងស្រុកតាវែង) និងកោះសំពៅ(ស្ថិតក្នុងស្រុកកូនមុំ)។ បើទោះខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី ក៏ខេត្តមានសណ្ឋាគារគ្រប់គ្រាន់សម្រាប់បម្រើភ្ញៀវទេសចរក្នុងការមកស្នាក់នៅនាពេលបុណ្យជាតិធំៗផងដែរ៕...
ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា បានយកអំណោយ និងថវិកាជូនដល់កម្មករសំណង់ម្នាក់កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុម​ការងារមូលនិធិឧកញ៉ា ហ៊ួត ជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០បានយកអំណោយផ្តល់ជូន​កម្មករសំណង់ ដែលជួបគ្រោះ​ថ្នាក់​ពេលបំពេញការងារ នៅការដ្ធានមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ។ អំណោយ​ទាំង​នោះ​រួមមាន​ជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ​ចែក​ជូនដល់ ជន​រង​គ្រោះ​ឈ្មោះ សា ហ័ង ដែល​កំពុង​សម្រាក ព្យាបាល​ នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់​ពី វះកាត់​តឆ្អឹងដៃ និង​ថ្គាមរួច។ សូម​បញ្ជាក់​ថា “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជា​មូលនិធិ​សប្បុរសធម៌​មួយ ​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​កម្មករ​សំណង់​ទាំងអស់​ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិន​បើ​បង​ប្អូន​ធ្វើ​ការ​លើ​វិស័យ​សំណង​មាន​គ្រោះ​ថ្នាក់ អាច​ទាក់​ទង​មក​ក្រុម​ការងារ​លោក​ឧកញ៉ា ហើយក្រុម​ការងារ​លោក​ឧកញ៉ា នឹង​ទាក់ទង​ទៅ​វិញ ដើម្បី​សិក្សា​ពី​វិធី​ជួយ​បន្ត៕  ...
លោក Xi Jinping ផ្ញើសារមួយទៅលោក Joe Biden ដើម្បីអបអរសាទរលោកក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក

លោក Xi Jinping ផ្ញើសារមួយទៅលោក Joe Biden ដើម្បីអបអរសាទរលោកក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ទើរតែគេមិន​ជឿ ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធបានផ្ញើសារមួយទៅលោក Joe Biden ដើម្បីអបអរសាទរលោកក្នុងការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ជំរុញការអភិវឌ្ឍប្រកបដោយស្ថេរភាពនិងស្ថេរភាពនៃប្រទេសចិន - សហរដ្ឋអាមេរិក។ លោកស៊ីបាននិយាយថាទំនាក់ទំនងមិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំពេញនូវក្តីរំពឹងរួមរបស់សហគមន៍អន្តរជាតិទៀតផង។ លោក Xi បានមានប្រសាសន៍ថាលោកសង្ឃឹមថាភាគីទាំងពីរ នឹងប្រកាន់ខ្ជាប់ស្មារតីមិនមានជម្លោះ, ការមិនប្រឈមមុខគ្នា, ការគោរពគ្នាទៅវិញទៅមក, និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះផ្តោតលើកិច្ចសហប្រតិបត្តិការគ្រប់គ្រងភាពខុសគ្នាជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពរបស់ចិន - សហរដ្ឋអាមេរិក។ ភ្ជាប់ទំនាក់ទំនងនិងសហការជាមួយប្រទេសដទៃទៀតនិងសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូនៃសន្តិភាពនិងការអភិវឌ្ឍពិភពលោក។...
រាជរដ្ឋាភិបាលកម្ពុជាប្រគល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមីយ៉ាន់ម៉ារួចរាល់ហើយ

រាជរដ្ឋាភិបាលកម្ពុជាប្រគល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យជូនរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមីយ៉ាន់ម៉ារួចរាល់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់​ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន​២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០។ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥...
កិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

កិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសហប្រធានជាមួយភាគីវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំទ្វេភាគីស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន ដូ...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ៕  ...
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ករណី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលចំនួន២ករណីរួមមាន៖ - ការចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ​។ - ចុះអង្កេតស្រាវជ្រាវបណ្តឹងរបស់ពលរដ្ឋមួយរូប គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាល៧រូប នៃស្នងការដ្ឋាននគរបាលខេត្ត ថាបានឃុបឃិតប្រឌិតរឿងចោទប្រកាន់ចាប់បង្ខាំងរូបគាត់ដោយខុសច្បាប់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំ និងតុលាការ បំភ្លៃខុសពីការពិត ហើយវាយដំទាត់ធាក់ដាក់ខ្នោះគាត់ថែមទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ប្រភព៖ អគ្គាធិការដ្ឋាន...