ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ការិយាល័យព័ត៌មាននៃ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយ«សៀវភៅស ស្តីពីសកម្មភាព ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩»

ការិយាល័យព័ត៌មាននៃ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយ«សៀវភៅស ស្តីពីសកម្មភាព ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ«សៀវភៅស្តីពីសកម្មភាពប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នៃប្រទេសចិន»នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។ សៀវភៅស បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍ សុខាភិបាលសាធារណៈ បន្ទាន់ដ៏ធ្ងន់ធ្ងរមួយ ដែលរីករាលដាលលឿនបំផុត ក្របខ័ណ្ឌចម្លងទូលំទូលាយបំផុត និងកម្រិត បង្ការ និងគ្រប់គ្រងលំបាកបំផុត ចាប់តាំងពីការចាប់បដិសន្ធិឡើងនូវ សាធារណរដ្ឋប្រជាមានិតចិន មក។ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ លើកនេះ ជាវិបត្តិមួយ ហើយក៏ជាការសាកល្បង សមត្ថភាព ដ៍សំខាន់មួយ សម្រាប់ប្រទេសចិនផងដែរ។បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលចិន យកចិត្តទុកដាក់ និងចាត់វិធានការ យ៉ាងឆាប់រហ័ស។ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំ និង ចាត់ចែងបញ្ជា ដោយផ្ទាល់ ហើយបានពង្រឹងជំនឿចិត្ត ប្រមូផ្តុំ នូវកម្លាំងសាមគ្គីភាព និងចង្អុល បង្ហាញពីទិសដៅ សម្រាប់ប្រជ...
នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនជនក្រីក្រ និងងាយរងគ្រោះ១០០គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល 

នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនជនក្រីក្រ និងងាយរងគ្រោះ១០០គ្រួសារ ក្នុងស្រុកខ្សាច់កណ្តាល 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយលោកតាំង សុខឃី អនុប្រធានកិតិ្តយស សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ចែកអំណោយ ដល់ជនរងគ្រោះចំនួន១០០គ្រួសារ ចំនួន៣ឃុំ ក្នុងស្រុកខ្សាច់កណ្តាល ព្រឹកថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២០ ។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីនឹករឭក ដល់បងប្អូន ដោយគ្មានការរើសអើងឡើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណ...
លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. បានយកអំណោយលោក ស សុខា ប្រគល់ជូននាយកដ្ឋានអង្គរក្ស 

លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. បានយកអំណោយលោក ស សុខា ប្រគល់ជូននាយកដ្ឋានអង្គរក្ស 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នេះ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងសហការី បាននាំយកអំណោយរបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក ប្រគល់ជូននាយកដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។ អំណោយដ៏ថ្លៃថ្លារបស់លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមមាន ៖ ១. អាល់កុល ចំនួន ២២កាន ស្មើនឹង ៦៦០លីត្រ ២. ទឹកសុទ្ធ Oral ចំនួន ១៥០កេះ ៣.ម៉ាស ចំនួន ៣ ០០០ម៉ាស ៤. ធុងបាញ់ថ្នាំ ចំនួន ០២ធុង ៥. ដបដាក់អាល់កុល ចំនួន ៣០ដប លោក ឧត្តមសេនីយ៍ឯក សេង ចាន់ថន អនុប្រធាននាយកដ្ឋានអង្គរក្ស តំណាងលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការពារការរាតត្បាត នៃជំងឺកូវីដ-១៩ ។  ...
វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

វីដេអូ៖ កិច្ចសម្ភាសន៍ពិសេស ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ស្តីពីសុវត្ថិភាពចំណីអាហារ

នយោបាយ, ព័ត៌មានជាតិ
https://www.youtube.com/watch?v=hIhtfHYVTtk
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារ និងនិតីវិធីទទួលបានឥណទាន

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារ និងនិតីវិធីទទួលបានឥណទាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧត្តរមានជ័យ៖ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាលបានទំលាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តឧត្តរមានជ័យ ។ លោកកៅ ថាច បានមានប្រសសាន៍ថា ការផ្តល់ជូនឥណទានដល់ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម ឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលពីបរទេស ។ លោកអគ្គនាយក បន្ថែមទៀតថា នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំ...
ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ជំងឺអេបូឡា ផ្ទុះឡើងសាជាថ្មីនៅសាធារណរដ្ឋកុងហ្គោ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់សាធារណរដ្ឋកុងហ្គោ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការផ្ទុះឡើងសាជាថ្មីនៃជំងឺអេបូឡាលើមនុស្សចំនួន៦នាក់នៅខេត្ត Equateur  នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ សូមបញ្ជាក់ជូនថា មេរោគអេបូឡា ធ្វើឲ្យអ្នកជំងឺរលាកស្បែក ឬពងបែកលើស្បែករហូតដល់ដំបៅរលួយសាច់ ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬឆ្លងតាមរយៈការប៉ះពាល់វត្ថុរាវ មានទឹកមាត់ ឬញើសជាដើមរបស់អ្នកជំងឺ ។ ការផ្ទុះឡើងនៃជំងឺអេបូឡា គឺកើតឡើងចំពេលដែលប្រទេសនេះ មានការឆ្លងរាលដាលវីរុសកូវីដ-១៩ ចំនួន៣១៩៥ករណី និងមនុស្សចំនួន៧២នាក់បានស្លាប់ដោយសារវីរុសនេះ ដែលបង្កការលំបាកកាន់តែខ្លាំងដល់ប្រជាពលរដ្ឋនៅប្រទេសកុងហ្គោ ៕...
តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

តែងតាំង លោកតាំង សុខឃី ជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកតាំង សុខឃី ត្រូវបានតែងតាំងជាអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៥ ។ នេះយោងតាមសេចក្តីសម្រេចរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។ សូមបញ្ជាក់ថា លោកតាំង សុខឃី ក្នុងទិវាអបអរសាទរខួបទី១៥៧  ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទកម្ពុជា បានឧបត្ថមថវិកាចំនួន៦,០០០,០០០​រៀល តាមរយះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។...
ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ការចំណាយជាលក្ខណៈគ្រួសារនៅប្រទេសជប៉ុន ធ្លាក់ចុះលើ១១ភាគរយកាលពីខែមេសា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុន បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ស្តីអំពីការចំណាយជាលក្ខណៈគ្រួសារនៅក្នុងប្រទេសនេះ បានធ្លាក់ចុះរហូតដល់១១.១ ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ របាយការណ៍ដដែលបានបន្តថា ការចំណាយជាលក្ខណៈគ្រួសារបានធ្លាក់ចុះទៅក្នុងកម្រិតទាប់បំផុតបែបនេះ គឺដោយដោយសារប្រជាពលរដ្ឋជប៉ុនភាគច្រើន បានស្នាក់នៅក្នុងផ្ទះដែលជាការអនុវត្តតាមការដាក់រដ្ឋក្នុងគ្រាអាសន្នរបស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា នៅប្រទេសជប៉ុន គ្រួសារមួយដែលមានចំនួនសមាជិកចាប់ពី២នាក់ ឬច្រើនជាងនេះ បានចំណាយប្រចាំខែជាមធ្យមក្នុងរង្វង់ ២៦៧ ៩២២ យ៉េន ស្មើនឹង២៤៥០ដុល្លារអាមេរិក ប៉ុន្តែការចំណាយបានធ្លាក់ចុះកាលពីខែមេសាបានធ្លាក់ចុះខ្លាំង ៕  ...
វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ

វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនពីសម័យកាលមួយទៅសម័យកាលមួយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក PABLO KANG  ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះជាសក្ខីភាពមួយដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍរីកចម្រើននៃវិស័យកសិកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងមកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។ ការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស ...
ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ជនពិការចំនួន ៩២នាក់ នៅខេត្តសៀមរាបទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជនពិការចំនួន ៩២នាក់ នៃសមាគមជនពិការអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ។ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសពីមេរោគកូវីដ-១៩នេះឡើយ។ លោកស្រីបានបន្ថែមទៀតថា ទោះបីនៅ ប្រទេសកម្ពុជាយើងមានភាពធូរស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសា...