រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើដល់ក្រុមហ៊ុនព្រីនម៉ាណ័ររីសត បង្កើតគម្រោងនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់មជ្ឈមណ្ឌលព្រីន ម៉ាណ័ររីសត (Prince Manor Resort) លើគម្រោងរៀបចំដំណើរការនាវាទេសចរណ៍នៅតាមដងទន្លេមេគង្គ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅរាធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឱ្យមានភាពល្អប្រសើរថែមទៀត។
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក សុី ជឺស៊ីង (Xu Zhixing: 许之行) នាយកប្រតិបត្តិក្រុមហ៊ុនព្រីនរៀលអេស្តេតគ្រុប (Prince Real Estate Group) និងប្រតិភូគណៈគ្រប់គ្រងមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោក សុី ជឺស៊ីង បានលើកឡើងថា នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ Prince Real Estate Group ចង់បើកសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតជាផ្លូវការ នឹងសុំការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមុន។
លោកបានបន្តថា នៅពេលសម្ពោធមជ្ឈមណ្ឌលព្រីនម៉ាណ័ររីសតរួចរាល់ និងទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏ដ...








