ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ១៣០តោន

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ១៣០តោន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមចំនួនជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះ នៃគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាប និងរឹបអូសរក្សាទុក នាពេលកន្លងមក នឹង ដុតកម្ទេចចោលនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ។ សេចក្តីជូនដំណឹងបានឱ្យដឹងថា ការកម្ទេច ចោលឱសថខុសច្បាប់ និងផលិតផល ក្លែងក្លាយទូទៅទាំងនេះ ត្រូវបានអនុវត្តន៍តាមការបង្គាប់របស់តុលាការ ឱ្យធ្វើការកម្ទេចចោល នៅទីលានចោល សំរាមដង្កោ សង្កាត់ជើងឯកខណ្ឌដ ង្កោ រាជធានីភ្នំពេញ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡា ហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី សំណាក់ថ...
កិច្ចសម្ភាស ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ និងនយោបាយ ក្រោមប្រធានបទ «តើកម្ពុជាគួរជ្រើសយកមហាអំណាចណាមួយរវាងចិន-អាមេរិកក្នុងទស្សវត្តទី២១នេះ?»

កិច្ចសម្ភាស ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់ អ្នកស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ និងនយោបាយ ក្រោមប្រធានបទ «តើកម្ពុជាគួរជ្រើសយកមហាអំណាចណាមួយរវាងចិន-អាមេរិកក្នុងទស្សវត្តទី២១នេះ?»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
https://www.youtube.com/watch?v=zC2cRQbZSpI&t=2s
រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយ៍ បូមទឹកក្នុងខណ្ឌដូនពេញ

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយ៍ បូមទឹកក្នុងខណ្ឌដូនពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះសម្របសម្រួលជាមួយមជ្ឈមណ្ឌល កីឡាកងយោធពលខេមរៈភូមិន្ទ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ទីតាំង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកនេះ មានបណ្តោយ១,៦៦ម៉ែត្រ ទទឹង០,៨០ម៉ែត្រ និងកម្ពស់ ២,៣០ម៉ែត្រ និងមានជម្រៅគ្រឺះទៅក្នុងដី ០,៦០ម៉ែត្រ ។ លោកបន្តថា ការងារនេះ ត្រូវសាងសង់អណ្តូងលូខ្សែបណ្តាញអគ្គីសនីនៅលើចិញ្ចើមផ្លូវសាធារណៈ ទំហំ ០,៨០ម៉ែត្រគុណនឹង០,៨០ ម៉ែត្រ ជម្រៅ ០,៧០ម៉ែត្រ ចាប់ពីប្រអប់កុងទ័រអគ្គីសនីនៅលើទូបញ្ជាស្ថានីយ៍បូមទឹក ដែលមានទំហំ...
ការនាំចេញទូរស័ព្ទរបស់វៀតណាម ធ្លាក់ចុះ៨.៨ភាគរយ រយៈពេល៥ខែក្នុងឆ្នាំ២០២០នេះ

ការនាំចេញទូរស័ព្ទរបស់វៀតណាម ធ្លាក់ចុះ៨.៨ភាគរយ រយៈពេល៥ខែក្នុងឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី០៣ ខែមិថុនានេះ អំពីការធ្លាក់ចុះនូវការនាំចេញផលិតផលទូរស័ព្ទដៃសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងអត្រា៨.៨ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៥ខែនេះ វៀតណាមទទួលបានប្រាក់ចំណូលប្រមាណជិត១៨ពាន់លានដុល្លារអាមេរិកពីការនាំចេញផលិតផលទូរស័ព្ទដៃទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃស្មើនឹង១៨.១ភាគរយ នៃប្រាក់ចំណូលដែលបានមកពីការនាំចេញសរុបរបស់ប្រទេសនេះ ។ សូមរំលឹកជូនថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលប្រមាណជាង៥១.៨ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលទូរស័ព្ទដៃ និងគ្រឿងបង្គំ ដែលកើនឡើងដល់៥.៣ភាគរយប្រៀបធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ ៕...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញឲ្យកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖  លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញជួបតំណាងកសិករជាង១០០គ្រួសារ ស្ថិតនៅក្នុងភូមិសារី ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។ លោក កៅ ថាច បានមានប្រសាសន៍ ជំរុញឲ្យបងប្អូនកសិករចងក្រងជាក្រុមផលិត ដើម្បីដាំដុះបន្លែ សុវត្ថិភាព និងឲ្យមានកិច្ចសហការជាមួយមន្ទីកសិកម្មខេត្ត ដើម្បីបងប្អូនរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ។ លោកអគ្គនាយក បានណែនាំអំពីគម្រោងឥណទានខ្នាតតូចរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអត្រាការប្រាក់អនុគ្រោះ នឹងជួយរកទីផ្សារជូនដល់បងប្អូនកសិករ នៅពេលដែលកសិកដាំដុះនូវ ដំណាំផ្សេងៗបាន ៕   ...
យកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់បុរីទារក​ និងកុមារជាតិ​ 

យកអំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់បុរីទារក​ និងកុមារជាតិ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងសហការី​ អញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦​ ជូនដល់កុមារខ្សោយសតិបញ្ញា​ កុមារពិការ​ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ និងគ្រូ​-បុគ្គលិក​ សរុបចំនួន​ ២២៥នាក់​ នៃបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងនៅ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ៣​ ខែមិថុនា​ ឆ្នាំ២០២០ ។ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងព្រះរាជបណ្តាំរបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ បានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារ​និងបុគ្គលិកទាំងអស់​ ជាពិសេសការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក​ ដែលបានយកអស់កម្លាំងកាយ-ចិត...
មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជាង៣៨ម៉ឺននាក់

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជាង៣៨ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣៨ ម៉ឺននាក់ហើយ គឺចំនួន៣៨២៥០៧នាក់ គិតត្រឹមថ្ងៃរសៀលថ្ងៃពុធ ទី០៣ ខែមិថុនានេះ។​ នេះបើតាមការចុះផ្សាយរបស់ Worldometer ។ ចំនួនមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ជិត៦លាន៥សែននាក់ គឺចំនួន៦ ៤៥៣ ៧៨១នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ សរុបប្រមាណជាង៣លាននាក់ គឺចំនួន៣ ០៦៨ ១២២នាក់ បានជាសះស្បើយពីវីរុសនេះ នៅជុំវិញពិភពលោក ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ក្នុងរយៈពេលមួយថ្ងៃ គឺ២៤ម៉ោងចុងក្រោយនេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩មានចំនួន១១០ ០២៨នាក់ និងមនុស្សស្លាប់ថ្មីសរុបដោយសារវីរុសនេះ ក្នុងរយៈពេលមួយថ្ងៃដូចគ្នា មានចំនួន៤ ៥១៦នាក់នៅជុំវិញពិភពលោក ៕...
ព្រៃកោងកាងទឹកសាបជាច្រើនហិកតា ក្នុងខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ

ព្រៃកោងកាងទឹកសាបជាច្រើនហិកតា ក្នុងខេត្តសៀមរាបកំពុងទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រ។ ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើម កោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែន។ នៅតំបន់ព្រៃកោងកាងនេះ ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។ នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្...
ប៉ូលីសបាញ់សម្លាប់ក្រុមបាតុករពីរនាក់នៅអាមេរិក និងចាប់ខ្លួនជាង៦០នាក់

ប៉ូលីសបាញ់សម្លាប់ក្រុមបាតុករពីរនាក់នៅអាមេរិក និងចាប់ខ្លួនជាង៦០នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ North America បានចុះផ្សាយថា ប៉ូលីសបានបាញ់សម្លាប់ក្រុមបាតុករចំនួនពីរនាក់ និងចាប់ខ្លួនប្រមាណជាង៦០នាក់ នៅរដ្ឋឈីកាហ្គោ កាលពីថ្ងៃទី០២ ខែមិថុនានេះ ខណៈដែលក្រុមបាតុករបានប៉ះទង្គិចដហិង្សាជាមួយកងកម្លាំងប៉ូលីស ។ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងចូលដល់ថ្ងៃទី០៨ហើយ គិតត្រឹមថ្ងៃទី៨ខែមិថុនានេះ ដែលបាតុកម្មប្រឆាំងនឹងការបាត់បង់ជីវិតរបស់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ គឺលោក George Floyd ក្រោយការធ្វើទារុណកម្មពីប៉ូលីសអាមេរិកស្បែកស ដោយប៉ូលីសយកជង្គង់ទៅសង្កត់ ក ជនរងគ្រោះរហូតដល់ស្លាប់ ។ សូមបញ្ជាក់ថា ក្រោយពីប៉ូលីសអាមេរិកស្បែកស បានសម្លាប់ជនជាតិអាមេរិកស្បែកខ្មៅនេះ ក្បួនបាតុកម្មប្រឆាំងការរើសអើសជាតិសាសន៍ ត្រូវបានធ្វើឡើងនៅទូទាំងអាមេរិក និងនៅប្រទេសមួយចំនួនទៀត មាននៅប្រទេសនូវ៉ែលហ្ស៊េឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ និងនៅប្រទេសមួយចំនួនទៀតជុំវិញពិភពលោក ៕...
 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥ភាគរយ គម្រោងសាងសង់នេះនឹងរួចរាល់មុនកំណត់ ក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០នេះ ។ តាមការផ្សព្វផ្សាយ របស់ក្រសួងសារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តតត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប...