ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

បុគ្គលិក កម្មករនិយោជិតធ្លាប់បម្រើការងារនៅសណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញនឹង​​តវ៉ា ដើម្បីឲ្យម្ចាស់សណ្ឋាគារគោរពទៅតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយទូទាត់សំណង

បុគ្គលិក កម្មករនិយោជិតធ្លាប់បម្រើការងារនៅសណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញនឹង​​តវ៉ា ដើម្បីឲ្យម្ចាស់សណ្ឋាគារគោរពទៅតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោយទូទាត់សំណង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖បុគ្គលិក កម្មករនិយោជិត ដែលធ្លាប់បម្រើការងារ នៅសណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញ ដែលជាអតីតសណ្ឋាគារ អាំងទែកង់ ទីណង់តាល់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ នឹងជួបជុំគ្នាធ្វើការតវ៉ានៅមុខសណ្ឋាគារ ដើម្បីឲ្យម្ចាស់សណ្ឋា គារគោរពទៅតាម សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សា អាជ្ញា កណ្ដាលដោយទូទាត់សំណងដល់ពួកគេ។ សូមរំលឹកថា សណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ទីណង់ តាលភ្នំពេញ បានបិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់​សំណងដល់ បុគ្គលិកកម្មករ និយោជិតអស់ជាច្រើនខែមកហើយ៕...
លោកតាំង សុខឃី និងភរិយា បានឧបត្ថម្ភថវិកាប្រាំមួយលានរៀលដល់កាកបាទក្រហមកម្ពុជា

លោកតាំង សុខឃី និងភរិយា បានឧបត្ថម្ភថវិកាប្រាំមួយលានរៀលដល់កាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកតាំង សុខឃី និងភរិយាបានឧបត្ថម្ភថវិកាចំនួន៦.០០០ .០០០រៀល (ប្រាំមួយលាន រៀល)​ ដល់កាកបាទក្រហមកម្ពុជា តាមរយៈប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល  ក្នុងឱកាសអបអរសាទរ​ខួបទី១៥៧​ ទិវា​ពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម ។ តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តកណ្តាល នឹងយកចិត្តទុក្ខដាក់ប្រេីប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព៕...
អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

អាមេរិកមានមនុស្សស្លាប់ ដោយឆ្លងវីរុសខូវីដ-១៩ នាំមុខគេនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក នៅតែជាប្រទេសជាប់លំដាប់ថ្នាក់លេខ០១នៅលើពិភពលោក ដែលបាត់បង់ជីវិតមនុស្សដោយសារវីរុសខូវីដ-១៩ និងឆ្លងរាលដាលនៃវីរុសនេះច្រើនជាងគេ គិតត្រឹមថ្ងៃទី២០ ខែឧសភានេះ មនុស្សស្លាប់សរុបនៅអាមេរិកបានកើនឡើងដល់ចំនួន៩៣ ៥៣៣នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់១ ៥៧០ ៥៨៣នាក់ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Worldometer ។ ក្នុងរយៈពេល២៤ម៉ោង ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិក មានរង្វង់ជាង២ម៉ឺននាក់ និងមនុស្សស្លាប់មានក្នុងរង្វង់ជាង១០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងចន្លោះពីថ្ងៃអង្គារដល់ថ្ងៃពុធនេះ ការឆ្លងថ្មីនៃវីរុសខូវីដ-១៩ នៅអាមេរិកមានចំនួន២០ ២៨៩នាក់ និងមនុស្សស្លាប់ថ្មីចំនួន១៥៥២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការឆ្លងសរុបនៃវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៤ ៩៨២ ៨៧៥នាក់ មនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៣២៤ ៥៣៥នាក់ និងអ្នកជំងឺខូវីដ-១៩ សរុបចំនួន ១...
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គាំទ្របណ្ណាល័យអេឡិចត្រូនិក និងផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គាំទ្របណ្ណាល័យអេឡិចត្រូនិក និងផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មានបានគាំទ្រការបង្កើតបណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗ របស់ក្រសួង ដើម្បីដាក់បញ្ជូល ទៅក្នុងបណ្ណាល័យនេះ។ លោករដ្ឋមន្រ្ដីបានលើកឡើងបែបនេះក្នុងជំនួបជាមួយ លោកជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOB AL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) កាលពីថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២០ ។ លោក ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electronic (KUMNIT) ដែលបានរួមគ្នាបង្កើតឡើងនូវ បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជាកន្លែងប្រមូលផ្តុំ ទៅដោយកម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយស្រួល ដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។ លោករដ្ឋមន្រ្ដី រំពឹងថា បណ្ណាល័យថ្មីមួយនេះ នឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ជនរួមជាតិគ្រប់មជ្ឈដ្ឋ...
ADB ៖ សមិទ្ធផលធំៗក្នុងគម្រោងផ្ដល់ជំនួយវិស័យកសិកម្ម ដល់កម្ពុជាក្នុងទឹកប្រាក់២៧៥,៨លានដុល្លារក្នុងឆ្នាំ២០១៩-២០២០

ADB ៖ សមិទ្ធផលធំៗក្នុងគម្រោងផ្ដល់ជំនួយវិស័យកសិកម្ម ដល់កម្ពុជាក្នុងទឹកប្រាក់២៧៥,៨លានដុល្លារក្នុងឆ្នាំ២០១៩-២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៏អាស៊ី ADB​ បានចេញរបាយការណ៍ពីលទ្ធផល វិស័យកសិកម្មក្នុងគម្រោងកម្ចីនិងជំនួយសម្រាប់ឆ្នាំ២០១៩ ដល់ ២០២០ មានទឹកប្រាក់ចំនួន ២៧៥,៨ លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍ចេញផ្សាយប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ។ របាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំនួយលើគម្រោង និងកម្មវិធីធំៗ ដែលចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩-២០២០ ក្នុងទឹកប្រាក់ចំនួន២៧៥,៨ លានដុល្លារ អាមេរិក កំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិ ថាមពលព្រះអាទិត្យតម្លៃ៧,៦លាន ដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយ វិស័យឯកជនលើថាមពល ដែលអាចកកើតឡើងវិញនេះ។ ទន្ទឹមនេះ រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ជៀសការបញ្ចេញផ្សែងពុលកាបូន ឌីអុកស៊ីតយ៉ាងហោចណាស់១៤៨.៦៥០តោន ក្នុងមួយឆ្នាំ។ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(កម្មវិធីរងទី២)តម្លៃ ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបាន ហិរញ្ញវត...
រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន

រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មានគម្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ ខែ្សដើម្បីឆ្លើយតប ទៅនឹងបញ្ហាកកស្ទះចរាចរណ៏ នាពេលបច្ចុប្បន្ន ដើម្បីបញ្ជៀសការកកស្ទះទាំង នោះអាជ្ញាធរក៏បានរិះរកគ្រប់វិធីសាស្រ្ដក្នុងការដោះស្រាយផងដែរ ដូចជាការ សាងសង់ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុង និងផ្លូវក្រោមដីជាដើម។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ឲ្យដឹងថា គម្រោងសាងសង់ផ្លូវក្រោមដីចំនួន ៣ ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាកកស្ទះចរាចរណ៏ជារៀងរាល់ថ្ងៃ និងដើម្បីឆ្លើយតបទៅ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ជួយសម្រួលរំដោះចរាចរណ៏ ដែលតែងតែកកស្ទះលើបណ្ដោយផ្លូវសហព័ន្ធរុស្សុីនេះ ។ ផ្លូវក្រោមដីទាំង៣ ខ្សែនោះរួមមាន ផ្លូវក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍...
ADB ប្រតិបត្តិការឆ្នាំ២០១៩ និងបន្តឆ្នាំ២០២០កើនដល់៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ADB ប្រតិបត្តិការឆ្នាំ២០១៩ និងបន្តឆ្នាំ២០២០កើនដល់៣៣,៧៤ ពាន់លានដុល្លារ សម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ គម្រោងកម្មវីធី និងការគាំទ្រ ការអភិវឌ្ឍផ្សេងៗ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់សមាជិកជាប្រទេសកំពុង អភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានទំហំរហូតដល់ ៣៣,៧៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ដីពីរបាយការណ៍ប្រចាំឆ្នាំ ២០១៩ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ទៅនឹងទស្សនវិស័យរបស់ខ្លួនដើម្បីសម្រេចបានតំបន់ដែលមានវិបុលភាព បរិយាប័ន្នភាព ធន់ និងនិរន្តរភាព។ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ដោយការខិតខំរបស់យើងក្នុងឆ្នាំ២០១៩ ។ ខ្ញុំមានជំនឿចិត្តលើអ្វីដែលយើងបន្ដសម្រេចបានកន្លងមកក្នុងឆ្នាំ ២០២០នេះដែរ ។ យើងនឹងបន្តពីសមិទ្ធផល សម្រេចបានដើម្បីធានាធ្វើការងារបន្ថែមដែលស្រប ហើយឆ្លើយតបនឹង តម្រូវការសមាជិកយើង ខណៈ ពួកគេទប់ទល់ និងងើបឡើងវិញពីការរាតត្បាតនៃជំងឺខូវីដ-១៩។ លោកបានបន្ដថា ដើម្បីឆ្លើយតបនឹងខូវីដ-១៩ នៅ...
GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

GDP ជប៉ុន ធ្លាក់ចុះ៣.៤%កាលពីត្រីមាសទី១ឆ្នាំនេះ ដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក(GDP) របស់ប្រទេសនេះ បានធ្លាក់ចុះ៣,៤%នៅចន្លោះពីខែមករាដល់ខែមីនាឆ្នាំ២០២០នេះដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ NHK ។ ប្រភពដដែលបានបន្តថា ការចំណាយជាលក្ខណៈផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេស ក៏បានធ្លាក់ចុះរហូតដល់០.៧%ផងដែរ ខណៈដែលរដ្ឋាភិបាលបានដាក់ប្រទេសក្នុងគ្រាអាសន្ន និងអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ ក្រុមសេដ្ឋវិទូរបស់ប្រទេសជប៉ុន បានឲ្យដឹងថា នៅត្រីមាសទី២នៃ២០២០នេះ GDP របស់ប្រទេសនេះ អាចនឹងធ្លាក់ចុះកាន់តែទាបជាងត្រីមាសទី១ទៅទៀត ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ ហើយគិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ ការឆ្លងវីរុសខូវីដ-១៩ សរុបនៅជប៉ុន បានកើនឡើងដល់១៦២៨៥នាក់ និងមនុស្សចំនួន ៧៤៤នាក់បានបាត់បង់ជីវិត ៕...
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖ ព្រមានចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលប្រព្រឹត្តអំពើពុករលួយ គឺមិនអត់ឱនឲ្យជាដាច់ខាត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានព្រមាន ចំពោះចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត គឺមិនអត់ឱនឲ្យជាដាច់ខាត។ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា  សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចប្រឈមនឹងការបញ្ចប់ការងារភ្លាមៗតែម្ដង។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ បានជួបជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រសិនបើមានករណីប្រព្រឹត្តអំពើពុករលួយក្នុងយុទ្ធនាការនេះ គឺក្រសួងយុត្តិធម៌ នឹងចាត់នីតិវិធីឆ្លើយតបដោយម៉ឺងម៉ាត់។ ក្រសួងយុត្តិធម៌ ក៏បានជួបជាមួយសាលាជម្រះក្ដីជាន់ខ្ពស់ នឹងជួបជាមួយឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីធានាថា កំហុសផ្នែកវិជ្ជាជីវៈ ក៏ត្រូវឆ្លើយតបជាមួយការទទួលខុសត្រូវផ្នែកវ...
ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ផ្លូវជាតិលេខ៧ ចាប់ពីស្ពានសេកុងខេត្តស្ទឹងត្រែង រហូតដល់ព្រំដែនដុងក្រឡកម្ពុជា -ឡាវ ត្រូវបានជួសជុលឡើងវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ផ្លូវជាតិលេខ៧ចាប់ពីរគល់ស្ពានសេកុង រហូតដល់ដុងក្រឡព្រំប្រទល់កម្ពុជា ឡាវ រងការខូចខាតស្ទើទាំងស្រុង ត្រូវបានជួសជុលដោយមន្ទីសាធារណ:ការ នឹងដឹកជញ្ចូនខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផលផ្សេងៗ មកទីរួមខេត្ត យកមកលក់នៅលើទីផ្សារ។ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ រងការខូចខាតស្ទើទាំងស្រុង គឺចាប់ពីរគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវជាតិ នឹងអន្តរជាតិ ដែលធ្វើដំណើ ទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្តជិតខាង ជាមួយកម្ពុជា។ លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការធ្វើផ្លូវនេះក្រសួងបានប្រគល់ឲ្យមន្ទីរ ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ ដើម្បីតម្រូវការងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នា...