ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោក គង់ វិចិត្រា  ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច រៀបចំទស្សនកិច្ចមួយដល់សមាជិកជាម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍

លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច រៀបចំទស្សនកិច្ចមួយដល់សមាជិកជាម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក គង់ វិចិត្រា  ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច កាលពីថ្ងៃទីខែកញ្ញានេះ បានរៀបចំទស្សនកិច្ចមួយដល់សមាជិកជាម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ។ គោលជាដៅនៃទស្សនកិច្ចនោះគឺ ស្វែងយល់ និងសិក្សា ពីគម្រោងអចលនទ្រព្យបែបធម្មជាតិ តែមួយគត់ ដោយ ស្របទៅនឹងគោលនយោបាយថ្មីៗ នៃរក្សាបរិស្ថានល្អ និងធម្មជាតិ។ ទស្សនកិច្ចនេះ បានធ្វើឡើងនៅគម្រោងអភិវឌ្ឍ KP ម៉ន ដានី នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងដ៏មានសក្តានុពលភ្ជាប់នឹងធម្មជាតិដើមឈើទន្លេ ហេដ្ឋារចនាសម័ន្ធចំរុះ និងមានកន្លែងកំសាន្តផ្សេងទៀតក្នុងគម្រោងតែម្តង ដែលនឹងក្លាយជាតំបន់ប្រជុំជន និងតំបន់លំនៅដ្ឋានដ៏ស្រស់ត្រកាល និងប្រកបដោយផាកសុភាព។ ក្លឹបកំណប់ទ្រព្យ មានសមាជិកម្ចាស់អាជីវកម្ម ដូចជាវិស័យអចលនទ្រព្យ បច្ចេកវិទ្យា ទីផ្សារនិងការលក់ កសិកម្ម ។ល។ ដោយសមាជិកក្រុមទស្សនកិច្ច មានក្តីរំភើប និងរីករាយ បានជួបជាមួយឧកញ៉ា និងជំទាវ ម៉...
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៣រូបបន្ថែមទៀតបានមកទទួលយកដំណោះស្រាយ

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៣រូបបន្ថែមទៀតបានមកទទួលយកដំណោះស្រាយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៣រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៣៩រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១៣៤រូប។...
សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត

សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត

សង្គម និងកម្សាន្ត
សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោដែលតែងតែផ្តល់រូបថត កាលពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈmessenger Facebook ។ រូបថតទាំងនេះខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថាថតពេលណា?នៅកន្លែង ណា?និងអ្នកណាជាអ្នកថត?នោះឡើយ៕

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដី ថុយ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ របាយការណ៍បានឱ្យដឹងថា អគារសាលាបឋមសិក្សាថ្មីទាំង៣ ចំនួន៣ខ្នងនេះ គឺស្មើនឹង៩បន្ទប់ រួមទាំងបន្ទប់សិស្ស បន្ទប់ទីចាត់ការ និងបណ្ទប់បណ្ណាល័យ។ ពិធីសម្ពោធសមិទ្ធិផលក្នុងវិស័យអប់រំនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ នៃរដ្ឋបាលស្រុកបាភ្នំ អភិបាលអភិបាលរងខេត្តព្រៃវែង អភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងទាំងបី មន្រ្តីនៃមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក...
សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២

សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២សម្តេច ទៀ បាញ់ ឩបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា  បានចូលរួមពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅទីក្រុងបាងកក។ ពិធីនេះ មានគណៈប្រតិភូការពារជាតិនៃបណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោកចំនួន៤០ប្រទេសចូលរួម បានបង្ហាញពីការរីកចម្រើនបច្ចេកទេសនៃវិស័យឧស្សាហកម្មយោធានៅលើពិភពលោកសម្រាប់វិស័យការពារជាតិឆ្នាំ២០២២។ តាមរយៈការតាំងពិព័រណ៍នេះ បានធ្វើឱ្យគណៈប្រតិភូយោធា បណ្តាក្រុមហ៊ុន និងប្រតិបត្តិករផលិតសម្ភារៈឧស្សាហកម្មយោធាមានឱកាសជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍បច្ចេកវិទ្យាថ្មីៗទៅវិញទៅមក។...
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សនកិច្ចស្វែងយល់ពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទស្សនកិច្ចស្វែងយល់ពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍

សេដ្ឋកិច្ច និងវិនិយោគ
(តាកែវ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សមាគមមិត្តយើង ចង្វាក់ផលិតកម្មផលិតផលកែច្នៃចេញពីទឹកដោះគោ នៃកសិដ្ឋានគិរីសួគ៍ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះទស្សនកិច្ចស្វែងយល់ពី ឧកញ៉ា គួច សុខលី ប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណរដ្ឋកូរ៉េ និងជាម្ចាស់ភាគហ៊ុន កសិដ្ឋានគីរីសួគ៍ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន កសិដ្ឋានគិរីសួគ៍ គឺជាកសិដ្ឋានទឹកដោះគោទំនើបដំបូងគេនៅកម្ពុជា ដែលមានប្រតិបត្តិការពេញលេញលើផ្ទៃដី ៣០០ហិកតា ក្នុងនោះមានផ្ទៃដីដាំស្មៅសម្រាប់សត្វគោជាង ១ ០០០ក្បាល និងរោងចក្រផលិតផល និងកែច្នៃទឹកដោះគោដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ កសិដ្ឋានមានបុគ្គលិកចំនួន ១១០នាក់ (បរទេស ៤នាក់) ដែលកំពុងបម្រើការងារ និងទទួលយកចំណេះដឹងបច្ចេកទេស និងវិជ្ជាជីវៈថ្មីៗពីជំនាញការបរទេស (អ៊ីស្រាអែល) ដើម្បីចូលរួមផលិតកម្មក...
កឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

កឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 08 នាក់ (ក្នុងសហគមន៍ 08 នាក់) ជាសះស្បើយ 17 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,673 នាក់ - អ្នកជាសះស្បើយ= 134,471 នាក់ - អ្នកស្លាប់= 3,056 នាក់
មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង

មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
(ខេត្តបាត់ដំបង)៖  មន្ត្រីអធិការកិច្ចម្ហូបអាហារសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនៃរដ្ឋបាលខេត្តបាត់ដំបង និងមានវត្តមានដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ​  លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យ ផលិតផល«ណែម» ដាក់លក់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ និងបរិវេណក្រុងបាត់ដំបង។ ក្នុងបេសកកម្មនេះ មន្ត្រីជំនាញ ក.ប.ប. បានយកសំណាកគំរូសរុបចំនួន ២០គំរូ ក្នុងនោះរួមមាន ណែមសាច់ត្រី ណែមស្បែកជ្រូក និងសង្វាក់សាច់ត្រី យកមកវិភាគលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីបូរ៉ាក់ និងសារធាតុគីមីហាមឃាត់ផ្សេងទៀត។ យោងតាមការវិភាគយ៉ាងល្អិតល្អន់ និងជាលទ្ធផលល្អប្រសើរ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមីណាមួយ នៅលើផលិតផលទាំងនោះទេ។...
«ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល

«ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពី គណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC) (រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួង ពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និង ទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពីគណៈកម្មាធិការ ប្រកួតប្រជែងកូរ៉េ (KFTC) នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋាន ក.ប.ប.។ វគ្គបណ្តុះបណ្តលនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព...