អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ
កោះកុង ៖ អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ និងបានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ។
បុរសវ័យ៥៧ឆ្នាំបានសម្រាក និងទទួលការព្យាបាលអស់រយះពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងបានធ្វើតេសលើសំណាកជាលើកទី៣ឃើញថាទទួលបានលទ្ធផលអវិជ្ជមាន ជាមួយគ្នានេះដែរ ។
លោកស្រីអភិបាលខេត្តកោះកុង ក៏បានដឹកនាំក្រុមការងារចុះមកសួរសុខទុកអ្នកជំងឺវ័យ៥៧ឆាំ្ន ដែលបានចេញពីមន្ទីរពេទ្យនាពេលនេះផងដែរ ។
ស្របពេលដែលអ្នកជំងឺវ័យ៥៧ឆ្នាំខាងលើ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញនោះ។
លោកក៏បានថ្លែងកោតសរសើរពីការយកចិត្តទុកដាក់លះបង់ទាំងកម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យ ក្នុងការពិនិត្យនិងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះរូបលោក និងសូមផ្តាំផ្ញើរទៅដល់បងប្អ...








