ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួងកសិកម្មឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩

ក្រសួងកសិកម្មឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងកសិកម្ម​​សេចក្តីណែនាំស្តីពីការអនុវត្តវិធានការឆ្លើយតបជាបន្ទាន់របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានាក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩
សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

សម្តេច ស ខេងថា«ជៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបើជំងឺកូវីដ១៩នេះមានការរីករាលដាលខ្លាំង»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ ប្រទេសកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួង​​មហាផ្ទៃកម្ពុជា បានមានប្រសាសន៍​​លើកឡើងថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជានៅតែបន្​តកើនឡើងនោះទេ ។ ការប្រកាសនេះធ្វើឡើងស្របពេលដែលប្រមុខដឹកនាំកម្ពុជាកំពុងពិចារណាឲ្យអ្នកច្បាប់សិក្សា​ពីបញ្ហានេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។ថ្លែង​​ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ មីនានេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសា​សន៍ថា« តែទោះបីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ» ។ សម្តេចបានថ្លែ​​ងទៀតថា បើសម្តេច​​ផ្ទាល់ ប្រសិនណាស្ថានភាពនេះវាកាន់តែរីករាលដាលហើយចំនួនអ្នកផ្ទុកកូវីដ១៩នេះច្រើន ជៀសមិនផុតពីដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ...
រោងចក្រផលិតកាបូបនិងម៉ាស់គ្រប់ប្រភេទមាន​​ទុនវិនិយោគប្រមាណ ៣,១លានដុល្លារទទួលបាន​សិទ្ធិ​​វិនិយោគជាផ្លូវការហើយ​​

រោងចក្រផលិតកាបូបនិងម៉ាស់គ្រប់ប្រភេទមាន​​ទុនវិនិយោគប្រមាណ ៣,១លានដុល្លារទទួលបាន​សិទ្ធិ​​វិនិយោគជាផ្លូវការហើយ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ របស់ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ។ ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.មានទីតាំងវិនិយោគស្ថិតនៅ​សួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។  ...
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​​ ​​និងសហការី​​បាននាំយក​ថវិកា​ចូលរួម​ឧបត្ថម្ភ​ចំនួន​$10,500.00​និងសម្ភារៈ​​ប្រគល់ជួន​ លោក គួច ចំរើន

លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​​ ​​និងសហការី​​បាននាំយក​ថវិកា​ចូលរួម​ឧបត្ថម្ភ​ចំនួន​$10,500.00​និងសម្ភារៈ​​ប្រគល់ជួន​ លោក គួច ចំរើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ​​ និងសហការី​​បាននាំយក​ថវិកា​ចូលរួម​ឧបត្ថម្ភ​ពី​សមាជិក​សមាជិកា​សភាពាណិជ្ជកម្ម​ខេត្ត​​ចំនួន​ $10,​500​.00​ និង​ទ្រនាប់​ ម៉ាស​ ១០០០​ និង​ hand Sanitizerចំនួន​ ៥​ ដប​ ប្រគល់ជួន​សាលា​ព្រះ​សីហនុ​ ដេីម្បី​ចូលរួម​ចំណែក​ទប់​ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ Covid-19នៅ​​ថ្ងៃទី​ ២៦​ខែ​មីនា​ឆ្នាំ​២០២០​។​​ លោកឧកញ៉ា​ប្រធាន​បាន​បន្ថែមថា ថវិការនេះបាន​មកពីការចូលរួម​ ​របស់​សមាជិក​ សមា​ជិកា​ សភាពាណិជ្ជកម្ម​​​ទាំងអស់​ គឺបាន​បង្ហាញ​ពី​ស្មារតី​ សមគីភាព​ និង​ការ​ជួយទុក្ខធុរៈគ្នា​ទៅវិញទៅ​មក​ក្នុង​គ្រា​លំបាក​ ។ ថវិការដែលលោក​ឧកញ៉ា វណ្ណ សុខហេង ប្រមូលបាន​​នេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង​​​ ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​​បាន​ធ្វើ​ឲ្យ​កម្ពុជា​​មានសុខសន្តិភាពនិង​​​​ការអភិវឌ្ឍន៍។​ លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ...
មនុស្សឆ្លងវីរុស Covid-19កើនឡើងដល់ជិតកន្លះលាននាក់ហើយនៅជុំវិញពិភពលោក

មនុស្សឆ្លងវីរុស Covid-19កើនឡើងដល់ជិតកន្លះលាននាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៤៧១០៣៥នាក់ហើយ ហើយកំណើននៃចំនួនមនុស្សស្លាប់ក៏បានកើនឡើងដល់២១២៨៣នាក់ដែរ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ ។ ប្រទេសចិនមានមនុស្សឆ្លងចំនួន៨១២៨៥នាក់ និងស្លាប់៣២៨៧នាក់ ប្រទេសអ៊ីតាលីមានមនុស្សឆ្លងចំនួន៧៤៣៨៦នាក់ និងស្លាប់ចំនួន៧៥០៣នាក់ សហរដ្ឋអាមេរិកមានមនុស្សឆ្លងចំនួន៦៨២០៣នាក់ និងស្លាប់១០២៧នាក់ ប្រទេសអេស្បាញមានមនុស្សឆ្លងចំនួន៤៩៥១៥នាក់ និងស្លាប់ចំនួន៣៦៤៧នាក់ និងប្រទេសអាល្លឺម៉ង់មានមនុស្សឆ្លងចំនួន៣៧៣២៣នាក់ និងស្លាប់ចំនួន២០៦នាក់ ។ ស្របពេលដែលកំណើននៃមនុស្សឆ្លង និងមនុស្សស្លាប់ដោយវីរុស Covid-19 កើនឡើងខ្ពស់នៅជុំវិញពិភពលោក ចំនួនមនុស្សជាសះស្បើយពីវីរុសនេះក៏បានកើនឡើងខ្ពស់ដែរ គឺដល់ចំនួន១១៤២១៨នាក់ ។  ...
ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
កាលពីព្រឹកថ្ងៃពុធទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19)ដោយសម្តេចប្រកាសថា ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូនជាសាធា រណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។ វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រ យុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕ https://www.faceb...
ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបមានចំនួន៩៦ករណី​​បានព្យាបាលជាសះស្បេីយចំនួន៤នាក់ទៀតស្លាប់គ្មាន​

ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបមានចំនួន៩៦ករណី​​បានព្យាបាលជាសះស្បេីយចំនួន៤នាក់ទៀតស្លាប់គ្មាន​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
រហូតម៉ោង​ ៩:៣០យប់ ថ្ងៃទី​ ២៥ មីនា​ ២០២០​ ក្រសួងសុខាភិបាលបានរកឃេីញអ្នកជំងឺ COVID-19 ៥នាក់​ (បារាំង២​ ខ្មែរ៣)សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ៩៦ករណី​​ និង យេីងបានព្យាបាលជាសះស្បេីយចំនួន ៤នាក់ទៀត ស្លាប់គ្មាន​ សូមអានតារាងខាងក្រោម​។ បច្ចុប្បន្នពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥  ...
លោក ឃួង ស្រេងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ

លោក ឃួង ស្រេងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមឲ្យមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។ លោកថ្លែងទៀតថា ហើយអ្វីៗទាំងអស់ដែលជាព័ត៌មានសូមឲ្យស្តាប់ករប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេស ប៊ុកប្រព័ន្ធព័ត៌មានដែលចុះហត្ថលេខាឬក៏ត្រាត្រឹមត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោក បានអំពាវនាវបែបនេះ ក្នុងឱកាស ចែក ម៉ាស់ និងទឹកលាងដៃការពារជំងឺកូវិត១៩ ជូនមន្ដ្រីរាជការ បម្រើការងារនៅសាលារាជ ធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ។ លោក អភិបាលរាជធានីភ្នំពេញ នាពេលនេះបានធ្វើឡើង ខណៈប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនអោយជុំបរទេសឆ្លងកាត់ ឬចេញចូលជាដើម។ ពាក់ព័ន្ធនឹងករណីនេះ លោក ចង់ប្រាប់ទៅដល់បងប្អូនក្នុងរាជធានីភ្នំពេញថា អ្វីៗត្រូវមានជំនឿជឿ ជាក់ ច្បាស់លាស់ ហើយកុំជឿនៅលើប្រ...
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ២៥ មីនានេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូ លាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ -១៩ ដែលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្ស និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯក សារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទយុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុង ខល(Call Tune) គឺនៅពេលដែលទូរស...
សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ” ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះក តមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មកា បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី...