ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េបានចេញច្បាប់ថ្មីសម្រាប់ពលករគំរូកម្ពុជា​​អាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ​​​

ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េបានចេញច្បាប់ថ្មីសម្រាប់ពលករគំរូកម្ពុជា​​អាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ​​​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាម​ព័ត៌មានពី​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ​​ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា COVID-19 ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មីសម្រាប់ពលករគំរូអាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់​​៥០ថ្ងៃ ពីមុនបានតែ ជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ ប្រទេសដែលបញ្ជូនពលករមកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំណែក ពលករគំរូដែល​​ចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យាការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េដើម្បីដោះស្រាយជូនបងប្អូនអោយបានមកស្នាក់នៅឯផ្ទះស្នាក់នៅបណ្តោះរបស់យើងខ្ញុំ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម។...
ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់ប្រមាណ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់ប្រមាណ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩:០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀតធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀតធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។
ម្តាយលោកឧកញ៉ា សុង សារ៉ន ទទួលមរណ:ភាពនៅសហរដ្ឋអាមេរិក ដោយសារជំងឺCovid 19

ម្តាយលោកឧកញ៉ា សុង សារ៉ន ទទួលមរណ:ភាពនៅសហរដ្ឋអាមេរិក ដោយសារជំងឺCovid 19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ម្តាយរបស់លោកឧកញ៉ា សុង សារ៉ន ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice បានស្លាប់នៅសហរដ្ឋអាមេ រិកដោយ សារជំងឺCovid 19 គឺលោកស្រី នុត ឈុន ហ៊ាង ដែលមានវ័យ៦៥ឆ្នាំ។ លោកឧកញ៉ា សុង សារ៉ន  ម្តាយរបស់លោកបានទៅរស់នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើតកាលពី ឆ្នាំ២០២០ ទៅអាមេរិកវិញក៏ជួបរឿងអកុសលបែបនេះ។ ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។ លោក សុង សារ៉ន បានអំពាវនាវដល់ប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សូមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តន៍ទៅតាមវិធានណែនាំ របស់ក្រសួងសុខា ភិបាល និងអង្គការសុខភា...
សម្តេចតេជោហ៊ុន សែន ដាក់​​ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

សម្តេចតេជោហ៊ុន សែន ដាក់​​ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងសារសំឡេងនោះសម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ជូនថ្នាក់ដឹកនាំរបស់យើងនៅក្នុងគ្រុបប្រឆាំងកូវីត-19នេះ ហើយក៏ដូចជាពិសេសគឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩នៅតាមខេត្ត។ យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើតឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល គឺវាមិនគ្រប់គ្រាន់ទេ។ អញ្ចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថាអោយយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់។ ប៉ុន្តែគឺវាមិនល្អទេ ចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្តនិងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើងចូលអោយដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយ...
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះអនុស្សារណៈជាមួយ​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាស្តីពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះអនុស្សារណៈជាមួយ​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាស្តីពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មនៅទី២៣ ខែមីនាឆ្នាំ២០២០នេះ។ លោក កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានថ្លែងថា ការចុះ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ជាមួយសមាគមចំនួន ០៣រួចមកហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នំា២០២០ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។ ការចុះអនុស្សារណៈទំាងនេះ មានគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូត...
ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការ​រោង​ចក្រមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ នៅក្នុងប្រទេសនេះ ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ។ សេចក្តីប្រកាសផ្អាកប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Toyota Motor ត្រូវបានធ្វើឡើងក្រោយពីបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំង និងជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមមួយនេះ ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor បានអោយដឹងថា ការផ្អាកប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ គឺផ្អាកតែទៅលើផលិតកម្មរថយន្តធុនតូច មានរថយន្តប្រភេទ Corolla និង SUV ជាដើម តែមិនមែនផ្អាកផលិតកម្មទាំងស្រុងទេ ៕...
​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ពព្រះសីហនុនិង​​​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19

​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ពព្រះសីហនុនិង​​​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធាន​​សភាពាណិជ្ជកម្ម​​​​​ខេត្តព្រះសីហនុ ដែលដឹកនាំ ដោយ លោក​ឧកញ៉ា វណ្ណ សុខហេង បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជាសមាជីក ​សភា និងសហការីទាំងអស់ចូលរួម​និងរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ​​ និងសាលាខេត្តព្រះសីហនុ​​  ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ ១៩ នេះផងដែរ​​​។ ថវិការដែលលោក​ឧកញ៉ា វណ្ណ សុខហេង ប្រមូលបាន​​នេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង​​​ ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​​បាន​ធ្វើ​ឲ្យ​កម្ពុជាមានសុខសន្តិភាពនិង​​​​ការអភិវឌ្ឍន៍។​ លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ​ ក្នុងខេត្តព្រះសីហនុ គឺបាន​​បរិច្ចាកមុនគេ នូវ​ថវិកាផ្ទាល់ខ្លួន​បួករួម និងសមាជិកជាច្រើន​ទៀត ដើម្បី​ផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយ​ការងារ​​ក្នុងខេត្ត​ ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជន​កម្ពុជា​​​។​ នេះជា បញ្ជី​រាយ​នាម​សប្បុរស​ជន​ចូល...
កំណើននៃការឆ្លងវីរុសCovid-19 កើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក

កំណើននៃការឆ្លងវីរុសCovid-19 កើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើននៃការឆ្លងវីរុស Covid-19 បានកើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនានេះ ខណៈដែលកំណើនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់១៤៥១២នាក់ផងដែរ ។ ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេគឺមានចំនួន៨១០៥៤នាក់ និងមានមនុស្សស្លាប់ចំនួន​៣២៦១​នាក់ ប៉ុន្តែបើប្រៀបធៀបមនុស្សស្លាប់ដោយវីរុសនេះ គឺប្រទេសអ៊ីតាលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោកទៅវិញ ។ ប្រទេសអ៊ីតាលីបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារវីរុសនេះ គឺមានមនុស្សស្លាប់រហូតដល់៥៤៧៦នាក់ ដែលជាចំនួនមនុស្ស​ស្លាប់ច្រើនជាងនៅប្រទេសចិនទៅទៀត ខណៈដែលមនុស្សចំនួន៥៩១៣៨នាក់ បានឆ្លងវីរុសនេះ ដែលមានចំនួនតិចជាងនៅប្រទេសចិន ៕...
លោក លី សុវណ្ណថា«នៅព្រឹកថ្ងៃទី​ ២៣ មីនា​នេះ​​​យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​»

លោក លី សុវណ្ណថា«នៅព្រឹកថ្ងៃទី​ ២៣ មីនា​នេះ​​​យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លី សុវណ្ណ ប្រធាននាយកដ្ឋាន​ប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលបាន​បញ្ជាក់ថា​ រហូតម៉ោង​១០ព្រឹកថ្ងៃទី​ ២៣ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​ ។ លោក​បាន​បន្ថែមទៀតថា«រហូតពេលនេះយេីងបានព្យាបាលជាពីរនាក់ហេីយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ហើយ​​យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​» ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...