លោកឧកញ៉ា លឹម ហេង ថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជាឆ្នាំ២០២០
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបើកវេទិកាធុរកិច្ចស្ដីពីនិន្នាការនិងការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ នៅថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០១៩ ។
លោកឧកញ៉ាបានចូលរួមថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចស្ដីពីនិន្នាការ និង ការយល់ដឹងអំពីធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។
វេទិកានេះ ត្រូវបានសហការរៀបចំឡើង ដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងគោលបំណងចែករំលែកការយល់ដឹង និង និន្នាការធុរកិច្ចកម្ពុជា ឆ្នាំ២០២០ ដោយផ្ដោតជាពិសេសលើប្រធានបទស្ដីពីធុរកិច្ចតាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើធុរកិច្ច ។
លើសពីនេះ វេទិការមានតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច និងជួយដល់សហគ្រាសធុនតូចនិងមធ្យមផ្សារភ្ជាប់នឹងខ្សែសង្វាក់តម្លៃពិភពលោក ស្របតាមគោលដៅរបស់រាជរដ្ឋ...








