លោក ហេរ៉ូ សុជាតិ ចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោគ
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាឣគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTYចាត់ទុកទីក្រុងបាវិតជាគោលដៅនៃការវិនិយោ ហើយការលើកឡើងនេះ ស្របពេលលោកបានដឹកនាំ គណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY រួមជាមួយដៃគូរក្រុមហ៊ុនវិនិយោគជប៉ុនបានទទួលការអញ្ចើញនិងអនុញ្ញាតិពីគណៈអភិបាលក្រុងបាវិតអោយចូលសួរសុខទុក្ខនិងសំដែងការគួរសមនៅសាលាក្រុងបាវិត។
លោកបានលើកឡើងថា«សព្វថ្ងៃនេះទីក្រុងបាវិតមិនត្រឹមមានការអភិវឌ្ឍខ្លាំងណាស់ ដែលយើងមិនរំពឹងលើកាស៊ីណូទាំងស្រុងនោះទេ សូម្បីតែរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសក៏មានមនុស្សរស់នៅនិងប្រកបរបរយ៉ាងច្រើនផងដែរ»។
លោកបានលើកឡើងបន្ថែមថា« គោលបំណងធំរបស់ក្រុមហ៊ុនយើងគឺមានអលចនទ្រព្យ លក់ និងទិញហើយមានភ្ញៀវស្រាប់ ដែលអតិថិជននឹងទទួលបានចំណូលត្រឡប់ទៅវិញ ហើយថ្ងៃនេះយើងពិតជាសប្បាយរីករាយដែលខាងភាគីជប៉ុនបានផ្តល់ជូនផ្ទះស្នាក់នៅដល់បងប្អូនមន្រ្តីរាជការតាមរយៈលោកអភិបាលក្រុងបាវិតតែ...








