ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្ស នកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេក ទេសយោធារវាងប្រទេសទាំងពីរ។...
អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយរដ្ឋបាលខេត្តកណ្តាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ”

អគ្គនាយកដ្ឋាន ក.ប.ប.សហការជាមួយរដ្ឋបាលខេត្តកណ្តាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហ ការជាមួយរដ្ឋបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយ “ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ” ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្តកណ្តាល។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតិភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពៅលោក លោកស្រី ដែលអញ្ជើញមកពីអយ្យការអមសា លាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្តរដ្ឋបាលស្រុក និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាល។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គ...
សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារចំនួន ១០០០ក្បាល ត្រូវបានអង្គការស្បៀងអាហារពិភពលោក (FAO) ប្រចាំកម្ពុជា ប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប.

សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារចំនួន ១០០០ក្បាល ត្រូវបានអង្គការស្បៀងអាហារពិភពលោក (FAO) ប្រចាំកម្ពុជា ប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២នេះ បានទទួល ជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងច្បាប់​ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបានរៀបចំពិធីប្រគល់ទទួលសៀវភៅច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាការឧបត្ថម្ភរបស់អង្គការស្បៀងអាហារពិភពលោក។ លោកប្រតិភូ បានជម្រាបជូនតំណាង FAO ប្រចាំប្រទេសកម្ពុជា ពីស្ថានភាពទូទៅនៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធពហុ ស្ថាប័ន ផ្អែកតាមគោលការណ៍ Integrated Food Chain Approach ដើម្បីធានាលក្ខខណ្ឌតម្រូវម្ហូបអាហារត្រូវបានអនុវត្តនៅ​តាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។ លោកស្រី Rebekah Bell បានធ្វើការវាយតម្លៃខ្ពស់ដល់អគ្គនាយកដ្ឋ...
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្វពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រារព្វពិធីបុណ្យខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹ ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រសារសាច់ញាតិ បានអញ្ជើញប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញញញា ណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីនេះបានធ្វើឡើង នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។ ពិធីបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីសាសនានេះ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃ ទី១១ ខែសីហាឆ្នាំ២០២២ នាភូមិគ្រឹៈសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅក្នុងពិធីបួងសួងពលីការបូជាទេវតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីលាង វួចឆេង បានអញ្ជើញ អុជទៀនធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងបូជាសក្ការៈដែលបានរៀបចំយ៉ាងល្អវិចិត្រ ។ ពិធីដែលរៀបចំឡើង...
កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ទោះបីប្រឈមនឹងឧបសគ្គមួយចំនួន

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ទោះបីប្រឈមនឹងឧបសគ្គមួយចំនួន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖  លោក​  បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពី​​ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។ ក្នុងជំនួបនេះ លោក​​រដ្ឋលេខាធិការ បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូ​វីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល​៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។ លោក​​រដ្ឋលេខាធិការ បន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និ...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ លាង វួចឆេង ហ៊ុនណេង ឧបាសក ហ៊ុន ស៊ាង​ហេង លោកជំទាវ ហ៊ុន គឹមឡេង និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមីលោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លែ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។ សូមជម្រាបថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់១០០ថ្ងៃ នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។ នៅមុនពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណី...
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសន្ទរកថាបើកកិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា

ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសន្ទរកថាបើកកិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា

សង្គម និងកម្សាន្ត
  ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសន្ទរកថាបើកកិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច … (ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងអញ្ជើញថ្លែងសន្ទរកថាបើក កិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile-VP) នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារសន្និសីទស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) និងបណ្ដាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។ ដោយមានការស្នើសុំពីក្រុមការងារ UNCTAD ស្របតាមអាណត្តិរបស់គណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ កិច្ចប្រជុំនេះធ្វ...
ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

សង្គម និងកម្សាន្ត
ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ចូលរួមថ្លែងសុន្ទរកថាស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត» … (ភ្នំពេញ)៖ កាលព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ (SEOM Chair) តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាស្តីពី «គំនិតផ្តួចផ្តើមការវិនិយោគអាស៊ី-ជប៉ុនសម្រាប់ពេលអនាគត» តាមប្រព័ន្ធវីដេអូ។ ក្នុងកម្មវិធីនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA) ឯកឧត្តម Tetsuya Watanabe ទីប្រឹក្សាពិសេសរបស់ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) ត...
ឃាត់រថយន្ត១គ្រឿង ដឹកផលិតផលមានដើមកំណើតពីសត្វ( ស៊ុតមាន់) ចំនួន២៧០ដុំស្មើនឹង៨១០០០គ្រាប់ ដោយនាំចូលពីប្រទេសថៃមកកាន់កម្ពុជា

ឃាត់រថយន្ត១គ្រឿង ដឹកផលិតផលមានដើមកំណើតពីសត្វ( ស៊ុតមាន់) ចំនួន២៧០ដុំស្មើនឹង៨១០០០គ្រាប់ ដោយនាំចូលពីប្រទេសថៃមកកាន់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៅវេលម៉ោង០៨ និង១៥ នាទីព្រឹក នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ប្រតិបត្តិការនេះ ដោយមានការបញ្ជាដោយផ្ទាល់ពីបានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយា ល័យផលិតកម្ម និងបសុព្យាបា លនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់រថយន្ត០១ គ្រឿង ម៉ាក HYUNDIA ពណ៌សលាយក្រហម ជាប្រភេទរថយន្ត ដឹកឣ្នកដំណើរ២៥កៅឣី ពាក់ស្លាកលេខ សៀ មរាប៣ A-៣០០០។ រថយន្តនេះ គឺ ដឹកផលិតផលមានដើមកំណើតពីសត្វ( ស៊ុតមាន់) ចំនួន២៧០ដុំស្មើនឹង៨១០០០គ្រាប់ ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ខេត្តបាត់ដំបង បម្រុងនឹងយកទៅចែកចាយនៅខេត្តសៀមរាប(តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិស្រេះគោកស្រុក ឃុំព្រះ នេ...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងនីតិវិធីស៊ើបអង្កេត

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងនីតិវិធីស៊ើបអង្កេត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថ្ងៃអង្គារ ពុធ ទី៩ -១០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសា លាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី។ កម្មវិធីនេះ វាគ្មិនបានបង្ហាញ បទពិសោធន៍ល្អៗ ដល់នគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត  ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការចូលរួម ពីលោក អ៊ឹម ឧត្តម លោកស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. និងសិក្ខាកាមជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាន សាខា ក.ប.ប. រាជធានី ខេត្ត សរុបចំនួន១២៥រូប។ ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មានមតិស្វាគមន៍ និងថ្លែងអំណរគុណវត្តមានដ៏ខ្ពង់ខ្ពស់ របស់ កិត្តិនីតិកោសលបណ្ឌិត  ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្...