ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយ របស់មេដឹកនាំកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយ របស់មេដឹកនាំកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី កូ មីនជុង (Ko Min-jung) អ្នកនាំពាក្យប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសន្និសិទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខជូនលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាពម្តាយរបស់លោក ។ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ សាររំលែកទុក្ខរបស់លោក គីម ជុងអ៊ុន ដែលបានផ្ញើជូនលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីម្តាយបង្កើតរបស់លោក មូន ជេអ៊ីន លោកស្រី Hang Han-ok បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៣០ ខែតុលានេះ ដោយជរាពាធក្នុងជន្មាយុ ៩២ឆ្នាំ ។ សូមបញ្ជាក់ជូនថា សាររំលែកទុក្ខនេះ ត្រូវបានធ្វើឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរ មានភាពតានតឹងជាមួយគ្នាក្នុងសំណុំរឿងទីរមណីយដ្ឋានតំបន់ភ្នំ គុំហ្កាង នៅលើទឹកដីកូរ៉េខាងជើង ដែលលោក គីម ជុងអ៊ុន បានបណ្តេញកូរ៉េខាងត្បូងឲ្យចេញពីតំបន់នោះ ៕...
រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩

រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកា ក្នុងនោះទិន្នផលចំណូល បានពីការប្រមូលពីពន្ធគយ និងរដ្ឋាករប្រមាណ ៤៩%, ពន្ធដារ ៣២%, ចំណូលមិនមែនសារពើពន្ធ ១២% និងចំណូលផ្សេងៗ ប្រមាណ ៦% បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ។ កិច្ចប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ចំពោះផែនការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ  ។​ គ្រប់ ផ្នែកនៃផែនការសកម្មភាព ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ...
វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩ ។ ជាមួយលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid  ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់សេវាសុខភាពសត្វការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជក...
ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសថា ពលករខ្មែរនៅប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា គំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ ។  ចំណែកភាគីថៃ កំពុងដំណើរការបន្តទិដ្ឋាការស្នាក់នៅ និង ប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២ ផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង សារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយករូបភាពនិងក្តីបវីដេអូចាស...
ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd ធ្លាក់ចុះ៥៦%នៅត្រីមាសទី៣ឆ្នាំនេះ

ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd ធ្លាក់ចុះ៥៦%នៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ ស្តីអំពីការធ្លាក់ចុះរហូតដល់ ៥៦%នៃការលក់ផលិតផលបន្ទះឈីបរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក នៅត្រីមាសទី៣នៃឆ្នាំ២០១៩នេះ ។ នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា ចំពោះប្រាក់ចំណូលក្នុងប្រតិបត្តិការរបស់ខ្លួន គឺមានតម្លៃទឹកប្រាក់ប្រមាណ ៧.៨កោដិវ៉ុន ស្មើនឹង ៦.៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើងលើសការប៉ាន់ប្រមាណដែលមានតម្លៃទឹកប្រាក់ត្រឹមតែ ៧.៧កោដិវ៉ុន ។ នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុន Samsung Electronics Co Ltd នឹងបង្កើនកំណើននៃការលក់ផលិតផលបន្ទះឈីប និងទូរស័ព្ទដៃដែលអាចភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) បាន ទៅតាមតម្រូវការរបស់អតិថិជននៅជុំវិញពិភពលោក ៕...
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំទឹកប្រាក់ប្រមាណ ៩០លានដុល្លារ អាមេរិក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង ឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញ វត្ថុប្រកបដោយបរិយាប័ន្ន និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាមួយលោកស្រី Sunniya DURRANI- JAMAL នាយកតំណាង ADB នៅកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ថា ហិរញ្ញប្បទានសហប្រតិបត្តិការ មានទំហំ ទឹកប្រាក់ប្រមាណ ៩០ លានដុល្លារអាមេរិក ។ ADB បានផ្តល់នេះ  សម្រាប់អភិវឌ្ឍន៍នៅក្នុងវិស័យធំៗចំនួនពីរ ក្នុងគម្រោង កម្មវិធីអភិវឌ្ឍន៍ វិស័យ ហិរញ្ញវត្ថុប្រកបដោយ...
ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ក្រសួងមហាផ្ទៃ៖ចេញនូវវិធានការ៨ចំណុច ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ នាពេលខាងមុខនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការចំនួន ៨ចំណុច។ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្របពេលជាមួយនេះ ចលនាក្រុមឧទ្ទាមក្រៅច្បាប់ ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលនៃការប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ របស់ ឧក្រិដ្ឋជនសម រង្ស៊ី និងបក្ខពួក នៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ។ ដើម្បីបង្កើនការថែរក្សាសុខសន្តិភាព និងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេស ក្រសួងមហាផ្ទៃ សូមធ្វើការណែន...
ទំនិញចិនតម្លៃ៤.៣ពាន់លានដុល្លារ ដាក់ស្លាកធ្វើនៅវៀតណាម ត្រូវវៀតណាមចាប់បាន

ទំនិញចិនតម្លៃ៤.៣ពាន់លានដុល្លារ ដាក់ស្លាកធ្វើនៅវៀតណាម ត្រូវវៀតណាមចាប់បាន

ព័ត៌មានទាន់ហេតុការណ៍
ក្រុមភ្នាក់ងារគយរបស់ប្រទេសវៀតណាម បានចាប់ផលិតផលអាលុយមីញ៉ូមរបស់ប្រទេសចិនក្នុងតម្លៃទឹកប្រាក់៤ពាន់៣រយលានដុល្លារអាមេរិក ដែលដាក់ស្លាកសញ្ញាផលិតនៅវៀតណាម (Made in Vietnam) ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។ លោក Nguyen Van Can ប្រធានគយវៀតណាមបាននិយាយថា ផលិតផលអាលុយមីញ៉ូមរបស់ចិននេះ នឹងត្រូវដឹកចេញទៅកាន់ទីផ្សារអាមេរិក។ ប៉ុន្តែអាមេរិកនឹងយកពន្ធគយ ប្រសិនបើដាក់ស្លាកសញ្ញាធ្វើនៅចិន (Made in China) ដែលមូលហេតុនេះហើយបានជាផលិតផលអាលុយមីញ៉ូមចិន ដាក់ស្លាកសញ្ញាធ្វើនៅវៀតណាម ដើម្បីរួចពន្ធគយ ។ លោក Nguyen Van Can បានបន្ថែមថា ការនាំចេញផលិតផលនានាពីប្រទេសវៀតណាមទៅកាន់ទីផ្សារអាមេរិក បានកើនឡើង២៦.៦%ចាប់តាំងពីខែមករារហូតដល់ខែតុលានៃឆ្នាំ២០១៩នេះ ៕...
កម្ពុជាត្រូវការ ពង្រីកអាជីវកម្មទឹកស្អាត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

កម្ពុជាត្រូវការ ពង្រីកអាជីវកម្មទឹកស្អាត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
  ភ្នំពេះញ៖ ប្រទេសកម្ពុជា ជាកំពុងអភិវឌ្ឍន៍ ពិតជាត្រូវការចាំបាច់ក្នុងការពង្រីកសេវាផ្គត់ផ្គង់វិស័យទឹកស្អាត ទៅដល់មូលដ្ឋាន និងទីប្រជុំជនានា ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ជាពិសេសបញ្ហាសុខុមាលភាព (សុខភាពល្អធ្វើឲ្យប្រជាពលរដ្ឋរីកចម្រើន) ។ លោក កែ សេរីវឌ្ឍន៍ ប្រធានផ្នែកបច្ចេកទេសទឹកស្អាត នៃក្រុមហ៊ុន E-WATER ថ្លែងថា ការប្រើប្រាស់ទឹកស្អាតគឺជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់ៗគ្នា ដើម្បីសុខភាព និងការរស់នៅយូរអង្វែង ។កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរ ធារ ពិតជាត្រូវការចាំបាច់ណាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់មូលដ្ឋាន។ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើន ចំពោះប្រជាពលរដ្ឋ ដែលចង់ផ្គត់ផ្គង់ជាលក្ខណៈគ្រួសារ សមាគម ឬសហគមន៍នៅតាមមូលដ្ឋាន យើងជ្រើសរើសនឹងបង្កើត សិប្បកម្មខ្នាតតូចបានគ្រប់ពេលវេលា ដើម្បីធ្វើការចែកចាយឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះបញ្ហាសុខុមាលភាពគឺជាកត្តាចម្បង (សុខ...
ហេតុអ្វីក្រុមហ៊ុន​​បរទេស​​​បន្តសុំច្បាប់វិនិយោគពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​?

ហេតុអ្វីក្រុមហ៊ុន​​បរទេស​​​បន្តសុំច្បាប់វិនិយោគពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ថ្មីៗចុងក្រោយនេះ មាន​​​​ក្រុមហ៊ុន​​ចំនួន៤ ​​​​​​ទទួល​បា​នសិទ្ធិវិនិយោគផ្លូវការហើយ​​​ពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ ដើម្បី​​​បង្កើត​​រោងចក្រកាត់ដេរ និង​​​កាបូប ហើយ​​ការវិនិយោគនេះទទួល​បាន​ការសាទរ​​​​ពីអ្នកវិនិយោគក្នុងស្រុក​​​​​ ដោយ ចាត់ទុកថា សេដ្ឋកិច្ច​កម្ពុជាកំពុងតែមាន​ការរីកចម្រើននិងកម្លាំងពលកម្ម​​​ធូរថ្លៃ​​។​​ ​​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្រុមហ៊ុន​​ចំនួន៤ ទទួល​បា​នសិទ្ធិវិនិយោគនិងបង្កើត រោង ចក្រ ​ពី​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ។​​​ ​​លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម​សហគ្រាសធុនតូចនិងមធ្យម​​បានចាត់ទុក​​ថា ​​​​​បច្ចុប្បន្ន​នេះ​​​ សេដ្ឋកិច្ច​កម្ពុជាកំពុងតែមាន​ការរីកចម្រើននិងកម្លាំងពលកម្ម​​​ធូរថ្លៃ​​...