ភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ជាការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ក្នុងគោលដៅអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនេះឱ្យរួចផុតពីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយក្នុងសកលលោកដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ ក្នុងគោលដៅទេសចរណ៍ផ្ទួនៗគ្នានាឆ្នាំកន្លងមក។
តាមរយៈវិស័យអភិរក្សបេតិកភណ្ឌ និងវិស័យទេសចរណ៍វប្បធម៌ រមណីយដ្ឋានអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានផ្តល់នូវប្រយោជន៍ដ៏ឧត្តុងឧត្តមទាំងផ្ទាល់និងប្រយោលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំដើម្បីលើកកម្ពស់បរិស្ថានឱ្យមានពណ៍បៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រ...








