ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចតេជោ៖ដឹកនាំប្រជុំគណៈរដ្ឋដើម្បីមន្ត្រីពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ ។ របៀបវារៈ នៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដែលត្រូវ ពិនិត្យ និងពិភាក្សារួមមាន ៖ ១ - សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ២ - សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។  កិច្ចប្រជុំនឹងពិភាក្សាគ្នានូវ សេចក្តីប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ ២០១៩-២០២៥» និង«យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣» ៕...
បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ត្រូវបានហាមមិនឲ្យលក់នៅកូរ៉េខាងត្បូង

បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ត្រូវបានហាមមិនឲ្យលក់នៅកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
បារីអេឡិចត្រូនិក (e-cigarettes) និងទឹកថ្នាំជក់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក ត្រូវបានហាមលក់ដូរនៅលើទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានរកឃើញសារធាតុម្យ៉ាងនៅក្នុងបារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។​នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានព្រមានថា បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Juul Labs Company អាចធ្វើឲ្យអ្នកជក់ញៀនខ្លាំង និងអាចបំផ្លាញសុខភាពរបស់អ្នកជក់ និងអាចសម្លាប់អ្នកជក់បារីនេះបាន ប្រសិនបើមិនឈប់ប្រើប្រាស់ ។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានព្រមានផងដែរដល់អ្នកជក់បារីអេឡិចត្រូនិក របស់ក្រុមហ៊ុន Juul Labs Company ដែលទិញបារីនេះរួចហើយ កុំជក់បន្តទៀត និងត្រូវបោះបង់ចោលជាបន្ទាន់ ៕...
ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននឹងកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននឹងកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននឹងកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ហើយនេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ មិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជានៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ លោករដ្ឋមន្រ្តីបានលើកឡើងថាកម្ពុជានិងជប៉ុនមានចំណងមិត្ត ភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ច សហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត។ សម្រាប់ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង១,៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ កើនប្រមាណ១០%ធៀបទៅឆ្នាំ២០១៧ហើយអាចកើនដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ នាពេលខាងមុខ។ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំ...
ឆ្នាំ២០២០សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា

ឆ្នាំ២០២០សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោបានថ្លែងបញ្ជាក់​កាលពីថ្ងៃទី២៣ ខែតុលានេះថា ​ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ក្នុងវិក្កយ បត្ររបស់អគ្គិសនីកម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា«ល្ងាចថ្ងៃនេះខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០២០តទៅ» សម្តេចបានបន្ថែមថា​យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជាពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន។ ​ក្រុមហ៊ុន ​ស៊ិន​ទ្រី​បាន​ទទួល​សិទ្ធិ​តែ​ម្នាក់​ឯង​ពី​រាជរដ្ឋាភិបាល​សម្រាប់​ទ​ទួល​ខុសត្រូវ​លើ​ការ​ប្...
អាមេរិកនឹងដកទណ្ឌកម្មចេញពីទួរគី ប៉ុន្តែទួរគីត្រូវអនុវត្តបទឈប់បាញ់ឲ្យបានល្អ

អាមេរិកនឹងដកទណ្ឌកម្មចេញពីទួរគី ប៉ុន្តែទួរគីត្រូវអនុវត្តបទឈប់បាញ់ឲ្យបានល្អ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានចុះផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះថា លោកនឹងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសទួរគីនៅ ពេលខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ។ លោក ត្រាំ បានបន្ថែមថា លោកនឹងដកទណ្ឌកម្មចេញពីទួរគី ប៉ុន្តែទួរគីត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវ បទឈប់បាញ់ដែលទួរគីបានចុះហត្ថលេខាជាមួយអាមេរិក ដោយឈប់វាយប្រហារលើក្រុមកុលសម្ព័ន្ធ ខឺត នៅភាគឦសាននៃប្រទេសស៊ីរី ។ ទណ្ឌកម្មសេដ្ឋកិច្ចដែលលោក ត្រាំ មានគម្រោងនឹងដកចេញពីទួរគី គឺការដំឡើងតម្លៃពន្ធនាំចូលទំនិញពីទួរគីក្នុងតម្លៃទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ក្នុងអត្រាពន្ធគយ ៥០% ដែលទួរគីទទួចឲ្យមានការចរចាសាជាថ្មី ៕...
អាមេរិកផ្តល់ប្រាក់ជំនួយ៤លាន៥សែនដុល្លារដល់ក្រុមជួយសង្គ្រោះមួកសនៅស៊ីរី

អាមេរិកផ្តល់ប្រាក់ជំនួយ៤លាន៥សែនដុល្លារដល់ក្រុមជួយសង្គ្រោះមួកសនៅស៊ីរី

ព័ត៌មានទាន់ហេតុការណ៍
អ្នកនាំពាក្យសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារ ទី២២ ខែតុលានេះថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចផ្តល់ជំនួយទឹកប្រាក់ប្រមាណ៤លាន៥សែនដុល្លារ ដល់ក្រុមជួយសង្គ្រោះមួកស ក្នុងសង្គ្រាមនៅប្រទេសស៊ីរី  ។ នេះបើតាមការចុះផ្សាយរបស់ RT ។ សូមបញ្ជាក់ជូនថា ក្រុមជួយសង្គ្រោះមួកស បានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៤កន្លងមក ដោយជួយសង្គ្រោះជនស៊ីវិលដែលបានរងគ្រោះដោយការវាយប្រហារក្នុងសង្គ្រាមនៅប្រទេសស៊ីរី ។ អ្នកនាំពាក្យសេតវិមានដដែលបានបន្តថា ទោះបីជាស្ថានភាពសង្គ្រាមនៅស៊ីរី បានធូរស្រាលបន្តិចហើយក៏ដោយ ក៏សកម្មភាពរបស់ក្រុមជួយសង្គ្រោះមួកសនៅតែបន្តដែរ ដែលនេះជាកត្តាសំខាន់នាំអោយអាមេរិកនៅតែបន្តផ្តល់ជំនួយដែរ ៕...
លោក គីម ជុងអ៊ុន ប្រាប់កូរ៉េខាងត្បូងឲ្យរើឥវ៉ាន់ចេញពីទីរមណីយដ្ឋានទេសចរណ៍ Kumgang

លោក គីម ជុងអ៊ុន ប្រាប់កូរ៉េខាងត្បូងឲ្យរើឥវ៉ាន់ចេញពីទីរមណីយដ្ឋានទេសចរណ៍ Kumgang

ព័ត៌មានទាន់ហេតុការណ៍
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងនៅថ្ងៃពុធ ទី២៣ ខែតុលានេះថា កូរ៉េខាងត្បូងត្រូវតែរើឥវ៉ាន់ចេញអោយផុតពីទីរមណីយដ្ឋានទេសចរណ៍ Mt Kumgang ដែលមានទីតាំងនៅលើទឹកដីកូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។ ទីរមណីយដ្ឋានទេសចរណ៍ Mt Kumgang មានទីតាំងនៅជាប់នឹងតំបន់ឧស្សាហកម្ម Kaesong ដែលជាគម្រោងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់អន្តរកូរ៉េ និងជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរក្រោយកូរ៉េទាំងពីរមានសង្គ្រាម ។ លោក គីម ជុងអ៊ុន បាននិយាយថា ទីរមណីយដ្ឋានទេសចរណ៍ Mt Kumgang និងតំបន់ឧស្សាហកម្ម Kaesong គឺស្ថិតនៅលើទឹកដីកូរ៉េខាងជើង ដែលកូរ៉េខាងត្បូងគ្មានសិទ្ធនឹងខ្វល់ខ្វាយចំពោះតំបន់នេះទេ ប៉ុន្តែកូរ៉េខាងជើងនៅតែស្វាគមន៍អ្នកទេសចរកូរ៉េខាងត្បូងទៅលេងនៅតំបន់នេះ ៕    ...
អ្នកជំនួញអចលនទ្រព្យ«មុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវ​​ឲ្យបានច្បាស់សិន​មុនដាក់ទុករកស៊ី​»

អ្នកជំនួញអចលនទ្រព្យ«មុនវិនិយោគវិស័យអ្វីមួយត្រូវស្រាវជ្រាវ​​ឲ្យបានច្បាស់សិន​មុនដាក់ទុករកស៊ី​»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញផ្នែក​​អចលនទ្រព្យបាន​​លើក​​ជា​​ទស្សនទានថា សហគ្រិននៅកម្ពុជា​​​​ដែលមានបំណង​​ចង់រកស៊ី​លើវិស័យដីធ្លីនិង​​មុនវិនិយោគ​​វិស័យអ្វីមួយត្រូវស្រាវជ្រាវ​​ឲ្យបានច្បាស់មុនដាក់ទុករកស៊ី​និងវិនិយោគនោះ​​​​​​​។ ​​លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា​បានមានប្រសាសន៍បញ្ជាក់​​​នៅថ្ងៃទី២៣ខែតុលានេះថា​ តាមពិតទៅ​​​រាល់​ការវិនិយោគ​លើវិស័យដីធ្លី​​ ដើម្បីបញ្ជៀសហានិភ័យ​នោះ​​ អ្នកត្រូវធ្វើការ​ស្រាវជ្រាវ មុនពេល​អ្នក​វិនិយោគលើអចលនទ្រព្យណាមួយអ្នកនឹងត្រូវការស្រាវជ្រាវយ៉ាងពេញលេញពីអចលនទ្រព្យនិងតំបន់ជុំវិញទាំង​​​ទីក្រុង​ក៏ដូចជាតាមបណ្តាខេត្ត​​​​។ លោកឧកញ៉ា​បានថ្លែងទៀតថា«ការដឹងព័ត៌មានលំអិតអំពីទ្រព្យសម្បត្តិទាំងអស់នឹងជួយអ្នកក្នុងការសម្រេច​​​ថាតើវាមានតម្លៃយ៉ាងណានៅពេលបច្បុន្ននេះ​​​ តម្លៃអនាគតរំពឹងលើអ្វីខ្លះ ហើយអាចជួយបញ្ជាក់​ពីគោល​ដៅវិនិយោគ​រយៈ​ពេលវែងផងដែរ​​»។ លើសពីនេះ​ឧកញ៉ាបញ្ជាក់ថា​​​ ​​បើ​មិន​...
អបអរសាទរខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា

អបអរសាទរខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អបអរសាទរខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣តុលានៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩នេះ គឺជាខួប២៨ឆ្នាំ (២៣តុលា១៩៩១-២៣តុលា២០១៩)នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៨ឆ្នាំមុនពោលគឺនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១ភាគីទាំង៤របស់កម្ពុជារួមមានសម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិចដែលតំណាង ដោយ សម្តេចព្រះ នរោត្តម សីហនុនិង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)តំណាងដោយលោកខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ សូមបញ្ជាក់ផងដែរថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលាគឺ សម្តេចតេជោ ហ៊ុន សែនបានជួបពិភាក្សាដំបូងបំផុតជាម...
ទស្សន:ជំនួញស្វែងយល់ពីមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ទស្សន:ជំនួញស្វែងយល់ពីមេរៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រសិនបើមិនមានអ្វីនៅក្នុងជួរឈរទ្រព្យសម្បត្តិរបស់អ្នក ដោយគ្មានប្រាក់ចំណូលចូលពីការវិនិយោគរបស់អ្នក ហើយអ្នកមានបំ ណុលច្រើនពេកនោះ អ្នកកំពុងចាប់ផ្តើមនៅកម្រិតទាបបំផុតគឺសូន្យ។ ប្រសិនបើអ្នកជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរ ការវិនិយោគដ៏ល្អបំផុតរបស់អ្នកអាចនឹងរួចផុតពីបំណុលមិនល្អ ហើយមិនមានអ្វីខុសទេក្នុងការជំពាក់បំណុលយ៉ាងធ្ងន់ធ្ងរលើកលែងតែអ្នកមិនធ្វើអ្វីទាល់ តែសោះ។ បន្ទាប់ពីខ្ញុំបានបាត់បង់មុខជំនួញដំបូង ខ្ញុំជំពាក់បំណុលជិតមួយ លានដុល្លារ។ខ្ញុំចំណាយពេលជិត៥ឆ្នាំ ដើម្បីឈានដល់សូន្យ។ តាមវិធីជាច្រើនការរៀនសូត្រពីកំហុសរបស់ខ្ញុំ និងការទទួលខុសត្រូវចំពោះកំហុសរបស់ខ្ញុំគឺជាការអប់រំល្អបំផុត ដែលខ្ញុំអាចស្នើសុំ។ ប្រសិនបើខ្ញុំមិនបានរៀនពីកំហុសរបស់ខ្ញុំទេនោះ ខ្ញុំក៏មិនមែនជាកន្លែងដែលខ្ញុំនៅថ្ងៃនេះដែរ។ ប្រសិនបើអ្នកជាអ្នកសន្សំប្រាក់ត្រូវប្រុងប្រយ័ត្នជាពិសេស ប្រសិនបើអ្នកសន្សំប្រាក់នៅក្នុងធនាគារ ឬក្នងផែនការចូលនិវត្តន៍។ ជាទូទៅអ្នកសន្ស...