លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំងទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំង
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិនិងជាមេបញ្ជាការកងទ័ពជើងគោកមេបញ្ជការនៃបញ្ជាការដ្ឋានជាតិ កំលាំងពិសេសប្រឆាំងភេរវកម្មបានចាត់ទុកថា ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេសខ្លាំងនោះទេគឺអាស្រ័យក្រុមហ៊ុនខ្មែរខ្លួនឯងខ្លាំងក្នុងនោះវិស័យឯកជនខ្មែរខ្លាំង គឺជាកត្តាមួយក្នុងចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិតៗ ។
នៅក្នុង“កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជាCEO Award 2019”នៅថ្ងៃទី២៦ខែតុលាឆ្នាំ ២០១៩នេះលោកមានប្រសាសន៍ថាការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននិមួយៗមិនខុសពីប្រទេសជាតិនោះឡើយក្នុងនោះមានចំណុចពីរទី១គឺកំណើនដែលផ្ដោតលើតួលេខនិងលទ្ធផលទី២កម្រិតនៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់ៗពីរផ្សេងទៀតគឺកត្តាមនុស្ស(People)និងកត្តារបៀបរបបការងារ (Process)ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព។
លោកបានមានប្រសាសន៍ទៀតថាបញ្ហានេះក្រុមហ៊ុនត្រូវការបុគ្គលិកដែល...








